Connect with us

អាជីព

បើឆ្លាត ហាងកាហ្វេតូចៗ គឺជា​គំនិតផ្តើមអាជីវកម្មល្អជាង​ទិញ​អជ្ញាប័ណ្ណ

បានផុស

នៅ

ជាការពិតណាស់ មិនមែន គ្រប់គ្នាដែលបើកលក់កាហ្វេសុទ្ធ​តែចង់ប្រជែងជាមួយ Starbucks នោះទេ។  យើងអាចថា ​មានចិត្ត​ស្រលាញ់តូបកាហ្វេតូចៗ ឬ កូនហាងកាច់ជ្រុងតូចមួយ​៣ម៉ែត្របួនជ្រុងក្នុងសង្កាត់ខ្លួនឯង ​ដើម្បីគ្រាន់នឹងមានចំណូល​តិចតួចថែមទំាង មានកន្លែង​អង្គុយលេង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណា នៅពេលដែលសំរេចចិត្តចាប់ផ្តើមបើកហាងកាហ្វេមួយ​តូចក្តី ធំក្តី​រឿង​ដ៏​សំខាន់​ជាងគេ​ គឺស្វែងរកប្រភពគ្រាប់កាហ្វេ ដែលពិសេស ​និង​ឆ្ងាញ់ពិសារហើយមិនថ្លៃ​ហួសហេតុ។

ត្រង់នេះ បង្ហាញ​ថា អ្នកគួ​រតែចេញញាំ​កាហ្វេច្បាស់ មុនពេលចង់បើកលក់វា។​

ចំណុចសំខាន់ទីពីរ​ គឺ សេវាកម្ម។ ភ្ញៀវមកអង្គុយ​ទីនេះហើយនាំមិត្តភក្តិមក  ព្រោះ​តែ ការបម្រើកាហ្វេ​ដែលមានគុណភាព តម្លៃសមរម្យល្មម ​ទីតាំង​មានអនាម័យ មានបង្គន់ស្អាត ​បរិយាកាស​អំណោយផល​ដល់ការអង្គុយជជែកយូរៗ ជញ្ជាំងច្នៃ​ប្រឌិត​គួរឱ្យចង់ Selfie ។ល។

នេះជាចំណុចសំខាន់ៗផ្សេងទៀតដែលត្រូវពិចារណាបន្ថែម៖

តើអ្នកចូលចិត្តកាហ្វេកម្រិតណា? ហ៊ាន​តម្លៃប៉ុណ្ណា?  ប្រសិនបើគេមកកន្លែងអ្នក តើគេ​ចង់ប្រើWifiដែរ​ឬមួយ​ក៏ គេគ្រាន់តែមកថតរូប​?ឬញៀនក្លិនកាហ្វេអ្នក?ឬញៀនស្នាមញញឹម​បុគ្គលិកអ្នក? បើសេវាខ្ចប់តើអ្នករហ័ស​ដែរទេ?

តើកាហ្វេនិងរសជាតិប្រភេទណាដែលទាក់ទាញអ្នកម្តុំនោះ? ពួកគេមាន​ប្រាក់ឬអត់? ហេតុអ្វី​បានជាគេចូលចិត្ត​ហាងតូចៗនេះ?

ផែនការអាជីវកម្មរឹងមាំមួយ គឺចាំបាច់ណាស់មិនថាហាងតូចឬធំ ។ សម្រាប់ប្រតិបត្ដិការម្ហូបអាហារ ភេសជ្ជៈ គ្រប់ប្រភេទដើម្បីទទួលបានជោគជ័យ ផែនការអាជីវកម្មច្បាស់លាស់ត្រូវគិត​សិន វាអាច​ជួយអ្នកឱ្យរចនាសម្ព័ន្ធភាពនៃ​ជាម្ចាស់លើ​គម្រោងហិរញ្ញវត្ថុរបស់អ្នកឆ្ពោះទៅមុខបានយូរ​អង្វែង​និងពង្រីកសាខា​។

ចំណុចសំខាន់ចុងក្រោយ គឺ​យុទ្ធសាស្រ្តទីផ្សារនិងផ្សព្វផ្សាយ។​ កុំគិតថា គំនិត​Marketing គឺ​សម្រាប់តែហាងធំៗ។

ហាងតូចៗរាប់រយក៏អា​ចជួយយើងឱ្យមានបានខ្លាំង​ពីផលចំណេញ ចុះ​​ហេតុអ្វី​មិនធ្វើទីផ្សារ?​

យុទ្ធសាស្ត្រសំខាន់នៃ​ទីផ្សារ​ គឺ​ការព្យាករណ៍ហិរញ្ញវត្ថុរបស់អតិថិជនយើង គេចង់ចំណាយប៉ុណ្ណា ចង់កែវឆ្ងាញ់ឬកែវធំ ?ចង់អង្គុយ​ឬចង់ទិញខ្ចប់?ចង់បាន​ហ្វ្រីថែម? តម្លៃ​ត្រូវ​សរសេរ ចំណែក​តារាងរាយមុខភេសជ្ជៈរឹតតែត្រូវងាយ​ឃើញដើម្បីសម្រេចចិត្ត​ហូប​ឬ​ដើរហួសទៅមុខ៕

ប្រែសម្រួល៖ ឡាហ្សូលី

ចុចអាន៖ ៨ យ៉ាងត្រូវគិតមុនសម្រេច​ចិត្ត​បើកហាងកាហ្វេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ឡាវ​គ្រោងកសាង​​ផ្លូវហាយវ៉េពាណិជ្ជកម្ម ភ្ជាប់​ថៃ វៀតណាម និងចិន

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកឧកញ៉ា ម៉ុង ឫទ្ធី ស្នើឱ្យរដ្ឋាភិបាលរឹតបន្តឹងការត្រួតពិនិត្យលើគុណភាព បន្លែ ផ្លែឈើ នាំចូល

សេចក្ដីជូនដំណឹង៥ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

សេចក្ដីជូនដំណឹង៨ នាទីutes មុន

ឯកឧត្តម ឃួង ស្រេង ប្រកាសគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើបញ្ហាព្រំដែនជាមួយថៃ ទាំងការប្ដឹងទៅតុលាការអន្ដរជាតិ និងការប្រើប្រាស់កម្លាំងការពារខ្លួន

ព័ត៌មានជាតិ៣៥ នាទីutes មុន

៤ខែដើមឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌថយចុះជាង២០០លើក ធៀបនឹងឆ្នាំ២០២៤

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

យោធាថៃម្នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគ្រាប់បែកនៅខេត្ត Pattani 

សន្តិសុខសង្គម២០ ម៉ោង មុន

ជាថ្មីម្ដងទៀត គ្រូបារមីស្នងរូប ៧ ភាសា ចុះកិច្ចសន្យាបញ្ឈប់សកម្មភាពប៉ះពាល់ តម្លៃព្រះពុទ្ធសាសនា និងសង្គម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឈៀងម៉ៃ ត្រូវវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិត ៤.៥ រ៉ិចទ័រ

សន្តិសុខសង្គម១ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

សេចក្ដីជូនដំណឹង២១ ម៉ោង មុន

ធនាគារ វីង និងធនាគារ ស៊ីអាយអិមប៊ី សិង្ហបុរី សហការជំរុញកំណើនសេវាហិរញ្ញវត្ថុរវាងកម្ពុជា និងសិង្ហបុរី

Sokha Hotels

ព័ត៌មានពេញនិយម