Connect with us

KPT+

៥​យ៉ាង​មនុស្ស​ឆ្លាត​តែងតែ​ធ្វើ​ដើម្បី​ឲ្យ​ការ​សន្ទនា​មាន​ប្រសិទ្ធភាព​

បានផុស

នៅ

​ហេតុអ្វី​អ្នកខ្លះ​អាច​កសាង​ទំនាក់ទំនង​បានល្អ ក្រោយ​ជំនួប​ទីមួយ​? ចុះ​ហេតុអ្វី​អ្នកខ្លះ​បែរជា​មិន​អាច​? ចម្លើយ មកពី​របៀប ​នៃ​ការជជែក​នោះ​មាន​បែបផែន​ផ្សេងគ្នា ហើយ​អ្នក​ដែល​អាច​កសាង​បណ្ដាញ​បាន​ខ្លាំង គឺ​ដោយសារ​គេ​ចេះ​គន្លឹះ​សន្ទនា​គ្នា​ឲ្យ​មាន​ប្រសិទ្ធភាព​។​

១. ផ្ដោត​លើ​បុគ្គល​ដែល​កំពុងតែ​ជជែក​ជាមួយ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចិត្តវិទូ Todd Kashdan នៅ​សាកលវិទ្យាល័យ George Mason ជា​អ្នកនិពន្ធ​សៀវភៅ​ចំណងជើង Curious? បានសរសេរថា “​ការផ្ដោត​ចំណាប់អារម្មណ៍​លើ​អ្នកដទៃ​មាន​សារៈសំខាន់​ជាង​ខ្លួនឯង ព្រោះ​វា​ជា​ប្រភព​ នៃ​កា​រ​កសាង​ទំនាក់ទំនង​ល្អ​”​។ ដូច្នេះ កាលណា​យើង​ធ្វើ​អ្វី ឬ​តែ​និយាយ​អ្វី​ដែល​ទាក់ទង​នឹង​ចំណាប់អារម្មណ៍​របស់​អ្នកដទៃ យើង​នឹង​មាន​ការ​ភ្ញាក់ផ្អើល​ចំពោះ​លទ្ធផល​ នៃ​ការ​សន្ទនា​នោះ​។​

២. បង្ហាញ​ស្នាមញញឹម​

យោង​តាម​ការស្រាវជ្រាវ​របស់​អ្នក​ចិត្ត​វិទ្យា​ដដែល​នេះ​បាន​កំណត់​ថា ស្នាមញញឹម​អាចធ្វើ​ឲ្យ​យើង​មាន​ភាព​ទាក់ទាញ​ចំពោះ​អ្នកដទៃ​ខ្លាំង​បំផុត​។ វា​ជួយ​បង្កើន​ទំនុក​ចិត្ត​ចំពោះ​ខ្លួនឯង ក៏ដូចជា​ទាក់​ទាញ​អារម្មណ៍​មនុស្ស​នៅ​ជុំវិញ​ផង​ដែរ​។ ហេតុនេះ​ទើប​បុគ្គល​ជោគជ័យ​ការ​ជជែក​ផ្សេងៗ តែងតែ​រៀន​ញញឹម​ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​វា​ក្លាយ​ជា​ទម្លាប់​របស់​គេ​។​

៣. ស្តាប់​ច្រើន និយាយ​តិច​

នៅ​រាល់​ការជជែក​នានា មនុស្ស​ជាច្រើន​និយម​ដណ្ដើម​គ្នា​និយាយ ដើម្បី​បញ្ចេញមតិ​ឬ​យោបល់​រៀង​ខ្លួន​សម្រាប់​បង្ហាញថា​ខ្លួន​មានគំនិត​ល្អ ឬ​ចង់​ប្រាប់ថា ខ្លួនគេ​មាន​ភាព​លេចធ្លោ​ជាដើម​។​

​ផ្ទុយទៅវិញ មនុស្ស​ឆ្លាត​ចេះ​ស្ដាប់​ច្រើនជាង​និយាយ​។ ជា​លទ្ធផល ពួកគេ​ទទួល ​និង​ប្រមូល​ព័ត៌មាន​បាន​ច្រើន ព្រមទាំង​មាន​ពេល​សង្កេត​អារម្មណ៍​មនុស្ស​ក្បែរ​គ្នា​បាន​កាន់​ខ្លាំង​ផងដែរ​។​

៤. បង្ហាញ​ការ​គោរព​ចំពោះ​ដៃគូ​

ការគោរព​ជា​សុជីវធម៌​ដែល​មនុស្ស​គ្រប់គ្នា​ត្រូវការ​ខ្លាំងណាស់​។ មនុស្ស​ដែល​ចេះ​កសាង​បណ្ដាញ រមែង​ចេះ​កសាង​ការគោរព ព្រមទាំង​ចេះ​ផ្ដល់​តម្លៃ​ឲ្យ​ដៃគូ​សន្ទនា មិន​ថា​គេ​ជាម​នុស្ស​ដែលមាន​ឋានៈ​តូច​ទាប​ជាង ជា​កូនចៅ ឬ​មាន​វ័យក្មេង​ជាង​ក៏ដោយ​។​

​ហេតុនេះ​បានជា​ចាត់ទុក​ការគោរព ជា​ផ្នែក​សំខាន់​មួយទៀត​នៅក្នុង​ជជែក ពិភាក្សា ការដេញដោល និង​បទ​បង្ហាញ​ផ្សេងៗ​។​

៥. និយាយ​លេង​ខ្លះ​

គ្រប់ការ​សន្ទនា​ទាំងឡាយ មិនអាច​ធ្វើឡើង​ដោយ​តឹងតែង​ពេក​ទេ ព្រោះ​វា​នាំ​ឲ្យ​មាន​សម្ពាធ​។ ការ​បន្ថែម​ការលេង​សើច​តិចតួច ជាការ​បន្ធូរ​អារម្មណ៍ ក៏ដូចជា​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​រវាង​គ្នា​។ ខណៈ​ដែល​រឿង​មួយចំនួន ត្រូវ​និយាយ​បែប​ផ្លូវការ​យ៉ាងណាក្ដី ប៉ុន្តែ​បើ​បង្ហាញ​ពី​បែបបទ​ម៉ត់ចត់​ខ្លាំង​ហួស ប្រាកដ​ណាស់​ថា ភាព​តានតឹង​ផ្លូវ​ចិត្តនឹង​កើតឡើង​។​

​បុគ្គល​វៃឆ្លាត​ តែងតែ​ចេះ​កែ​ស្ថានការណ៍ និង​បត់បែន ធ្វើ​ឲ្យ​ជំនួប​នានា​មាន​ប្រសិទ្ធភាព​ជានិច្ច​៕

​ប្រែ​សម្រួល​ ៖ សន្យា​

​ប្រភព​​ ៖ Inc.​

ចុចអាន៖ជំនាញ ៤ ប្រភេទ ពេញនិយម​សម្រាប់​ថ្ងៃ​អនាគត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ១ ម៉ោង មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ១ ម៉ោង មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម