ព័ត៌មានជាតិ
សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វប្បធម៌សន្ទនា វាដើរទាល់តែភាគីទាំងពីរ ឯកភាពគ្នា និងយល់គ្នា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា វប្បធម៌សន្ទនា កើតឡើងបានទាល់តែភាគីទាំងពីរ ឯកភាពគ្នា និងយល់គ្នា។ ការលើកឡើងនេះ គ្រាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះ សំណាលជាមួយកម្មករ-និយោជិតចំនួន ១៨,០៩៩នាក់ នៅតាមបណ្តារោងចក្រ-សហគ្រាស នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៣នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត រំលឹកថា កាលពីពេលថ្មីៗនេះ មានស្ត្រីអ្នកនយោបាយ នៃអតីតគណបក្សប្រឆាំងមួយរូប ដឹកនាំមនុស្សមួយក្រុមតូចធ្វើបាតុកម្ម ប្រឆាំងនឹងវត្តមានរបស់សម្ដេចនៅសហរដ្ឋអាមេរិក តែក្រោយមកស្ត្រីអ្នកនយោ បាយដដែល ក៏បានលើកឡើងថា រាជរដ្ឋាភិបាលថ្មី គួរតែមានវប្បធម៌សន្ទនា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វប្បធម៌សន្ទនា អាចកើតទៅបានទាល់តែភាគីទាំងពីរ ឯកភាពគ្នា និងយល់គ្នា។ សម្ដេច បន្ថែមបែបនេះថា «អាហ្នឹងវប្បធម៌សន្ទនា វាដើរទាល់តែភាគីទាំងពីរ ឯកភាពគ្នា យល់គ្នា មែនទេ? ចង់ត្រូវគ្នា ពួកម៉ាកឈ្លោះគ្នាត្រូវគ្នា កុំមកជេរពីនាយហើយ មកបបួលត្រូវគ្នា អត់ត្រូវទេណា៎ មកដល់ជេរឯងកប់ៗ ហើយ មកបបួលឯងត្រូវ អត់ត្រូវទេ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលឹកដែរថា វប្បធម៌សន្ទនានេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បង្កើតឡើងជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ។ ប៉ុន្តែក្រោយមក វប្បធម៌សន្ទនានេះ ត្រូវបានបរាជ័យទៅវិញ ដោយសារតែទង្វើលោក សម រង្ស៊ី ៕
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


