Connect with us

KPT+

ជំនាញ ៤ ប្រភេទ ពេញនិយម​សម្រាប់​ថ្ងៃ​អនាគត

បានផុស

នៅ

ហេតុអ្វី​បាន​ជា​អ្នក​គួរ​រៀន​ជំនាញ​ ដើម្បី​បញ្ជាក់​អាជីព​របស់​អ្នក​ នា​ពេល​អនាគត?

នៅ​ពេល​ពិចារណា​ជំនាញ​ដែល​អ្នក​គួរ​រៀន​ សម្រាប់​ថ្ងៃអនាគត ​វា​ជា​ការ​សំខាន់​ណាស់ ​ដែល​ត្រូវ​គិត​អំពី​អ្វី​ដែល​​ពាក់ព័ន្ធ​នឹង​អាជីព​​របស់​អ្នក ​និង​អ្វី​ដែល​ក្រុមហ៊ុន​ចង់​បាន​បំផុត។

ខាងក្រោម​នេះ​ ជា​ជំនាញ​​ពេញ​និយម​បំផុត ​ដែល​អ្នក​គួរ​តែ​រៀន​សម្រាប់​ពេល​អនាគត​ ដើម្បី​រក្សា​អាជីព​របស់​អ្នក​ឱ្យ​មាន​ស្ថិរភាព៖

១. សរសេរ​កូដ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សរសេរ​កូដ ​បាន​ក្លាយ​ជា​ជំនាញ​មួយ ​ដែល​មនុស្ស​ជា​ច្រើន​អាច​រៀន​បាន​យ៉ាង​ឆាប់រហ័ស។ ភាសា​កុំព្យូទ័រ​បម្រើ​គោលបំណង​ជា​ច្រើន ​ហើយ​អាច​អនុវត្ត​បាន​ស្ទើរ​តែ​គ្រប់​ការងារ​ទាំងអស់។

ត្រង់​ចំណុច​នេះ ​ការ​សរសេរ​កូដ​បាន​លេចធ្លោ​នៅ​ទូទាំង​ឧស្សាហកម្ម​ ដែល​អ្នក​ជំនាញ​អះអាង​ថា​ការ​សរសេរ​កូដ​ អាច​ក្លាយ​ជា​ជំនាញ​មូលដ្ឋាន​សម្រាប់​ជីវិត។

. វាយ​តម្លៃ​ភាព​វៃ​ឆ្លាត​ខាង​អារម្មណ៍​មនុស្ស

ភាព​ឆ្លាតវៃ​ខាង​អារម្មណ៍​  ត្រូវ​បាន​ពិពណ៌នា​តាម​វិធី​ជាច្រើន ​ប៉ុន្តែ​ភាគ​ច្រើន​វា​ពន្យល់​ពី​សមត្ថភាព​របស់​មនុស្ស​ម្នាក់​ ដើម្បី​ស្គាល់​អារម្មណ៍​ផ្ទាល់​ខ្លួន ​និង​អារម្មណ៍​របស់​អ្នកដទៃ។

មនុស្ស​ដែល​មាន​បញ្ញា​ខាង​ផ្លូវ​ចិត្ត​រឹងមាំ យល់​ពី​របៀប​ដំណើរការ ​និង​គ្រប់គ្រង​អារម្មណ៍​របស់​មិត្ត​រួម​ការងារ។

ដូច្នេះ​ភាព​វៃ​ឆ្លាត​ខាង​អារម្មណ៍ ​ជា​ជំនាញ​ទន់​មួយ ​ដែល​ត្រូវ​ការ​ពេល​វេលា ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ច្រើន ​ចំពោះ​មជ្ឈដ្ឋាន​ជុំវិញ​អ្នក។

៣. ការ​ទំនាក់ទំនង

ជំនាញ​ទំនាក់ទំនង​មាន​សារៈសំខាន់​ណាស់ ​សម្រាប់​បុគ្គលិក​នៅ​គ្រប់​កម្រិត​ទាំងអស់​ក្នុង​ក្រុមហ៊ុន​ដែល​ត្រូវ​មាន។
ការ​ប្រាស្រ័យ​ទាក់ទង​ប្រកបដោយ​ប្រសិទ្ធភាព​ គឺ​ចាំបាច់​សម្រាប់​ជោគជ័យ ​ទូទាំង​ក្រុមហ៊ុន។

ក្រុមហ៊ុន​ដែល​មាន​អ្នក​ដឹកនាំ​ មាន​ជំនាញ​ទំនាក់ទំនង​រឹងមាំ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់​ជាង​ ៤៧% បើ​ប្រៀបធៀប​ទៅ​នឹង​ដៃគូ​ប្រកួតប្រជែង ​ជាមួយ​នឹង​ការ​ប្រាស្រ័យ​ទាក់ទង​មិនល្អ។

៤. ភាព​ជា​អ្នកដឹកនាំ

ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ ​មាន​ន័យ​ថា ​អ្នក​ដឹង​ពី​វិធី​លើក​ទឹកចិត្ត​និង​ដឹកនាំ​អ្នក​ដទៃ​ដោយ​ប្រសិទ្ធភាព​ និង​អាច​បង្កើត​ក្រុម​ទាំង​មូល​របស់​អ្នក ​ឱ្យ​ទទួល​បាន​ជោគជ័យ។

ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​អាជីព​នៅ​ក្នុង​ក្រុមហ៊ុន​របស់​អ្នក ​វា​ជា​ការ​សំខាន់​ណាស់​ ដែល​ត្រូវ​អភិវឌ្ឍ​ជំនាញ​ភាព​ជា​អ្នក​ដឹកនាំ​ និង​អភិវឌ្ឍន៍​ក្រុម​ជានិច្ច​ ដើម្បី​អាច​ឱ្យ​អ្នក ​ឈាន​ជើង​ឡើង​ជណ្ដើរ​មួយ​នោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចង់​ធ្វើការ​តាម​របៀប​ឯករាជ្យ អាច​ត្រៀម​ចាត់ចែង​ជំនាញ​ពី​ពេល​នេះ​ទៅ​

ចុចអាន៖ហេតុផល​ដែល​បង្ហាញ​ថា សហគ្រិន​នានា​មិន​គួរ​មើល​រំលង​ជំនាញ អាយធី (IT)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៥ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ៦ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានជាតិ៣៦ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ៖ ការអនុញ្ញាតឲ្យរាយការណ៍ជាប្រចាំឆ្លុះបញ្ចាំងពីការ​យកចិត្តទុកដាក់ខ្ពស់របស់ សម្ដេចធិបតី លើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ

ព័ត៌មានជាតិ៥១ នាទី មុន

កម្ពុជា មានអ្នកស្រឡាញ់ភេទដូចគ្នា ប្រមាណ ១០ ម៉ឺននាក់ នៅទូទាំងប្រទេស

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម