KPT+
សម្រង់សំដីដ៏មានអត្ថន័យរបស់អ្នកនិពន្ធ លោក jim rohn ដែលគួរតែអាន
លោក Jim Rohn គឺជាសហគ្រិនជនជាតិអាមេរិក ជាអ្នកនិពន្ធនិងជាអ្នកលើកទឹកចិត្តមួយរូបដ៏ល្បីល្បាញ។ ជាង ៤០ ឆ្នាំមកហើយ ដែលលោក Jim Rohn ជួយមនុស្សទូទាំងពិភពលោកក្នុងការឆ្លុះបញ្ចាំងនូវយុទ្ធសាស្ត្រជីវិត ដែលពង្រីកការស្រមើស្រមៃរបស់ពួកគេទៅលើអ្វីដែលអាចធ្វើទៅបាន។

ខាងក្រោមនេះជាសម្រង់សំដីលើកទឹកចិត្តរបស់លោក Jim Rohn ដែលយើងគួរតែអានឲ្យបានដឹង៖
១. ខ្ញុំធ្លាប់និយាយថា ” ខ្ញុំប្រាកដថាអ្វីៗនឹងផ្លាស់ប្ដូរ បន្ទាប់មកខ្ញុំបានដឹងថាវិធីតែមួយគត់ដែលនឹងផ្លាស់ប្ដូរសម្រាប់ខ្ញុំ គឺនៅពេលដែលខ្ញុំផ្លាស់ប្ដូរ “ ។
២. “កន្លែងដ៏ល្អបំផុតមួយដើម្បីចាប់ផ្ដើមផ្លាស់ប្ដូរជីវិតរបស់យើង គឺធ្វើអ្វីៗដែលបង្ហាញក្នុងបញ្ជី “ ខ្ញុំគួរតែ” ដែលមានក្នុងគំនិតរបស់យើង” ។
៣. ” មនុស្សមានសមត្ថភាពក្នុងការបម្លែងអ្វីទៅជាអ្វីមួយ។ ពួកគេអាចប្រែក្លាយស្មៅទៅជាសួនច្បារដ៏ធំមួយបាន ” ។
៤. ” ការអប់រំផ្លូវការនឹងធ្វើឲ្យយើងមានជីវភាពរស់នៅល្អប្រសើរ។ ការអប់រំដោយខ្លួនឯង នឹងធ្វើឲ្យយើងមានសំណាង ” ។
៥.” ឆ្លៀតពេលដើម្បីប្រមូលអតីតកាល ដូច្នេះយើងនឹងអាចទាញយកបទពិសោធន៍របស់យើងហើយវិនិយោគវានៅពេលអនាគត ” ។
៦. ” រៀនពីរបៀបប្រែក្លាយភាពតានតឹងទៅជាការចាប់អារម្មណ៍។ យើងនឹងរៀនពីការចាប់អារម្មណ៍ក្នុងជីវិតច្រើនជាងការខកចិត្ត ” ។
៧. ” ជោគជ័យគឺគ្មានអ្វីក្រៅពី វិន័យសាមញ្ញមួយចំនួនដែលត្រូវអនុវត្តជារៀងរាល់ថ្ងៃ។ ខណៈពេលដែលការបរាជ័យគឺគ្រាន់តែជាកំហុសមួយចំនួន នៅក្នុងការវិនិច្ឆ័យដែលធ្វើឡើងវិញជារៀងរាល់ថ្ងៃ។ វាជាទម្ងន់សរុបនៃវិន័យនិងការវិនិច្ឆ័យរបស់យើង ដែលនាំឲ្យយើងមានសំណាងឬបរាជ័យ ” ។
៨. ” យើងទាំងអស់គ្នាមានជម្រើសពីរ គឺយើងអាចប្រកបរបរចិញ្ចឹមជីវិតបាន ឬយើងអាចរចនាជីវិតបានដោយខ្លួនឯង ” ។
៩.” យើងត្រូវតែរៀនអនុវត្តអ្វីដែលយើងដឹង ដើម្បីអាចទាក់ទាញអ្វីៗដែលយើងចង់បាន ” ។
១០. ” កុំខ្ចីគម្រោងរបស់អ្នកដទៃ ចូរអភិវឌ្ឍទស្សនៈផ្ទាល់ខ្លួន នោះនឹងនាំយើងទៅកាន់កន្លែងប្លែកៗ ” ។
១១. ” យើងត្រូវតែទទួលខុសត្រូវផ្ទាល់ខ្លួន។ យើងមិនអាចផ្លាស់ប្ដូរកាលៈទេសៈ រដូវឬខ្យល់បានទេ ប៉ុន្តែយើងអាចផ្លាស់ប្ដូរខ្លួនឯងបាន។ នោះគឺជាអ្វីដែលយើងត្រូវទទួលខុសត្រូវ។ យើងមិនទទួលខុសត្រូវលើក្រុមតារានិករនោះទេ ប៉ុន្តែយើងមានបន្ទុកថា តើយើងអភិវឌ្ឍជំនាញថ្មីនិងរៀនថ្នាក់ថ្មី ” ។
១២.” ប្រសិនបើយើងមិនរចនាផែនការជីវិតផ្ទាល់ខ្លួនទេ យើងនឹងធ្លាក់ចូលក្នុងផែនការរបស់នរណាម្នាក់។ ហើយគិតថាពួកគេប្រហែលជាគ្រោងសម្រាប់យើង? មិនអាចមានច្រើនទេជឿទៅ ” ។
១៣. ” ភាពជោគជ័យមិនច្រើនទេ អ្វីដែលយើងមានគឺថា យើងគឺជាអ្វី ” ។
១៤. ” បុរសនោះនិយាយថា ខ្ញុំនឹងឡើងភ្នំនេះ ពួកគេបានប្រាប់ខ្ញុំថា វាខ្ពស់ពេក ឆ្ងាយពេក ចោតពេក ហើយពិបាកពេក។ ប៉ុន្តែនេះជាភ្នំរបស់ខ្ញុំ ខ្ញុំនឹងឡើង។ ឆាប់ៗអ្នកនឹងឃើញខ្ញុំកំពុងគ្រវីទង់នៅលើភ្នំនៅទីម្ខាង ដោយការព្យាយាម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖សម្រង់សំដីដ៏មានឥទ្ធិពលរបស់ស្ត្រីជនជាតិអាស៊ីខ្លាំងៗក្នុងពិភពជំនួញ

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?