Connect with us

KPT+

សម្រង់​សំដី​ដ៏​មាន​ឥទ្ធិពល​របស់​ស្ត្រី​ជនជាតិ​អាស៊ី​ខ្លាំងៗ​​ក្នុង​ពិភព​ជំនួញ

បានផុស

នៅ

សម័យ​មុន​ស្ត្រី​អាច​នឹង​ទន់ខ្សោយ​គ្មាន​ឥទ្ធិពល ​ឬ​អំណាច​អ្វី​សម្រាប់​បញ្ចេញ​មតិ​ឡើយ។ ប៉ុន្តែ​ចូល​មក​ដល់​សម័យ​បច្ចេកវិទ្យា​នេះ ​ស្ត្រី​ត្រូវ​បាន​គេ​លើក​តម្កើង​ជា​ខ្លាំង​ ស្ទើរ​តែ​លើ​គ្រប់​វិស័យ​ដែល​ស្ត្រី​​ទូទៅ​ឆ្លងកាត់។

នេះ​ជា​សម្រង់​អត្ថន័យ​របស់​ស្ត្រី​ខ្លាំងៗ​ក្នុង​ពិភព​ជំនួញ​ ដែល​គួរតែ​អានដើម្បី​លើក​ទឹកចិត្ត​ខ្លួនឯង ៖

១. លោកស្រី Anson Chan

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដឹង​ថា​អ្នក​ជា​នរណា៖ “ អ្វី​ដែល​អ្នក​ត្រូវ​ការ​ក្នុង​ជីវិត​គឺ​ជា​ត្រី​វិស័យ​ខាង​សីលធម៌​ដ៏​រឹងមាំ​ ការ​ជឿជាក់​និង​គុណ​តម្លៃ។ ត្រូវ​មាន​អារម្មណ៍​ថា ​អ្នក​ជា​នរណា​និង​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ព្រោះ​ប្រសិន​បើ​អ្នក​មិន​ដឹង​ថា​អ្នកជា​នរណា​និង​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ នោះ​អ្នក​នឹង​ត្រូវ​ខ្យល់​វាយ​បោក​បក់​មិន​ខាន” ។ លោកស្រី Anson Chan ស្រី​ដំបូង​និង​ជា​លេខា​ទី​មួយ​របស់​ចិន​ក្នុង​ឆ្នាំ ២០១០ ។

២. លោកស្រី Marjorie Yang

របៀប​ដែល​លោកស្រី​បាន​លើក​ទឹកចិត្ត៖ “ នៅ​ពេល​ខ្ញុំ​ធ្លាក់​ទឹកចិត្ត​ ខ្ញុំ​ផ្ញើ​ផ្កា​ទៅ​ខ្លួនឯង ហើយ​នៅ​ថ្ងៃ​បន្ទាប់ ​ខ្ញុំ​ត្រលប់​ទៅ​ធ្វើការ​ជាមួយ​ថាមពល​កើតឡើងវិញ ខ្ញុំ​ប្រើ​ល្បិច​តិចតួច​ដើម្បី​ធ្វើ ឲ្យ​ខ្លួន​ខ្ញុំ​មាន​ភាព​រីករាយ ” ។   Marjorie Yang ប្រធាន​ក្រុមហ៊ុន​ផលិត​សំលៀកបំពាក់ Esquel Group នៅ​ឆ្នាំ ១៩៩៦ ។

៣. លោកស្រី Carol Murray

ស្ដីពី​តួនាទី​ជា​ប្រពៃណី​របស់​ស្ត្រី​នៅ​ក្នុង​សហគមន៍​អាស៊ី៖ “ អ្នក​អាច​កំណត់​គុណ​សម្បត្តិ​ណាមួយ​ ចំពោះ​ខ្ញុំ ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការ​ស្ដាប់​បង្គាប់​និង​ការ​ចុះចូល​ គឺ​ជា​គុណ​សម្បត្តិ​ពីរ​យ៉ាង​ដែល​ខ្ញុំ​មិន​មាន ” ។ លោកស្រី Carol Murray នាយក​ចាត់ចែង​ក្រុម​គ្រួសារ​ស្តុក​ស្ដម្ភ​និង​ក្រុមហ៊ុន អចលនទ្រព្យ Zimmernsនៅ​ឆ្នាំ ២០០០ ។

៤. លោកស្រី Winnie Chiu

ចំណាប់​អារម្មណ៍​ដំបូង​របស់​មនុស្ស​ចំពោះ​លោកស្រី៖ “ ខ្ញុំ​ចូលចិត្ត​លេង​សើច​ជាមួយ​មនុស្ស ជា​រឿយៗ ខ្ញុំ​មិន​ចែក​នាមប័ណ្ណ​របស់​ខ្ញុំ​ទៅ​អ្នកណា​ម្នាក់​ឡើយ រហូត​ដល់​ចប់​អាហារ​ពេល​ល្ងាច។ ពី​ព្រោះ​គ្មាន​អ្វី​ដែល​ស្កប់ស្កល់​ជាង​ការ​មើល​នរណា​ម្នាក់​ ដើម្បី​ឲ្យ​ដឹង​ថា​ គេ​កំពុង​តែ​កុហក​ ឬ​គ្រាន់​តែ​ស្គាល់​ខ្ញុំ​ព្រោះ​ខ្ញុំ​ល្បី​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ជា​ស្ត្រី​ម្នាក់​ដែល​មាន​ភាព​សប្បាយ​រីករាយ​ មិនមែន​មាន​ន័យ​ថា​ខ្ញុំ​ក៏​មិន​អាច​ទទួល​បាន​ជោគជ័យ​ដែរ។ លោកស្រី Winnie Chiu គឺ​ជា​ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ​នៃ​សណ្ឋាគារ Dorsett បដិសណ្ឋារកិច្ច​អន្តរជាតិ​

៥. លោកស្រី Leigh Tung-Chou

បុរស​គួរ​តែ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ស្នើសុំ​រៀបការ?៖ “ ហេតុអ្វី​ស្ត្រី​គួរ​មាន​អំណាច​លើ​គ្រប់​វិស័យ​ទាំងអស់​ ​ក្នុង​ជីវិត​ដូចជា ​អាជីព ​គូ ​មិត្តភាព រាងកាយ​និង​ហិរញ្ញ​វត្ថុ ​និង​មិន​លើស​ពី​ការ​សម្រេចចិត្ត​ដើម្បី​សុំ​​​នរណា​ម្នាក់​នៅ​ក្នុង​អាពាហ៍ពិពាហ៍?

ស្ត្រី​គួរ​តែ​មាន​លទ្ធភាព​ស្នើសុំ​ដោយ​គ្មាន​សង្គម​វិនិច្ឆ័យ​ ហើយ​កុំ​មើល​នាង​ថា​ជា​មនុស្ស​ឆេវឆាវ​ឬ​អស់​សង្ឃឹម។ ​​នៅ​ពេល​បុរស​ស្នើសុំ ​វា​ជា​កាយវិការ​រ៉ូមែនទិក ​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ស្ត្រី​អាច​ស្មើភាព​គ្នា​ ប្រសិន​បើ​មិន​មាន​មនោសញ្ចេតនា​ច្រើន ​ហើយ​នាង​ប្រហែល​ជា​រៀបចំ​បាន​ល្អ​ជាង​នេះ” ។

លោកស្រី Leigh Tung-Chou សមាជិក​ក្រុមប្រឹក្សាភិបាល​របាំ​បាឡេ ​ហុងកុង​ និង​មូលនិធិ​មន្ទីរពេទ្យ HK Adventist ក្នុង​ឆ្នាំ ២០១៤ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចិត្តសាស្ត្រ​លើក​ទឹកចិត្ត​បុគ្គលិក​តាម​ភោជនីយដ្ឋាន ​យក​បេះដូង​ទៅ​ធ្វើការ

ចុចអាន៖៦ យ៉ាង​ដែល​ស្ត្រី​ជោគជ័យ​តែង​ធ្វើ​ខុសគ្នា​ពី​មនុស្ស​ធម្មតា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤៥ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៥០ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥២ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៥៤ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម