KPT+
ស្វែងរកការបំផុសគំនិតបានខ្លាំងនិងរហ័ស តាមរយៈបុគ្គលទាំងនេះ
ពេលយើងទាល់គំនិត តើយើងស្វែងរកពន្លឿនការបំផុសគំនិតយ៉ាងណាបានព្រោះថា ការបំផុសគំនិតមិនមែនចេះតែកើតឡើងភ្លាមៗទេ ។
ខាងក្រោមនេះគឺជាដំបូន្មានរបស់សហស្ថាបនិក នៃក្រុមហ៊ុននីមួយៗដែលបានផ្ដល់ជាមតិយោបល់មកកាន់យើង៖
១. នាង Hartsock សហស្ថាបនិកនៃ Phone2Action

ខ្ញុំទទួលបានការលើកទឹកចិត្តពីការអាន ខ្ញុំក៏ព្យាយាមរៀនសូត្រពីអ្នកដឹកនាំជាស្ត្រីជាច្រើន ដូចជាលោកស្រី Barbara Humpton នៅ Siemens លោកស្រី Mary Brady នៅក្លឹបសេដ្ឋកិច្ចនៃ Washington និងលោកស្រី Karen Chupka ជាមួយ CES ។ ស្ត្រីទាំងនេះបើកអាជីវកម្មធំៗនិងស្មុគស្មាញមិនគួរឲ្យជឿ ដោយភាពល្អឥតខ្ចោះនិងភាពទន់ភ្លន់។
២. Abeer Raza សហស្ថាបនិកនៃក្រុមហ៊ុន TekRevol

ខ្ញុំក្រឡេកមើលការតស៊ូផ្ទាល់ខ្លួនរបស់ខ្ញុំ និងវិធីដែលខ្ញុំអាចយកឈ្នះលើពួកគេកាលពីអតីតកាល។ ហេតុផលដែលខ្ញុំមិនមើលទៅមនុស្សជោគជ័យផ្សេងទៀត សម្រាប់ការបំផុសគំនិតគឺដោយសារតែវាពិបាកសម្រាប់ខ្ញុំ ក្នុងការទាក់ទងនិងការតស៊ូរបស់ពួកគេដោយខ្លួនឯង។
ខ្ញុំមើលទៅពួកគេដើម្បីរៀនជំនាញនិងចំណេះដឹង ប៉ុន្តែចំពោះអតីតកាលផ្ទាល់ខ្លួនរបស់ខ្ញុំគឺសម្រាប់ការបំផុសគំនិត។
៣. Damien Lee ស្ថាបនិកក្រុមហ៊ុនផលិតមី

ការចូលរួមក្នុងចំណង់ចំណូលចិត្តរបស់ខ្ញុំ ជួយឲ្យខ្ញុំគិតពីការងារ ហើយស៊ូទ្រាំនឹងសម្ពាធដែលជៀសមិនរួច។ ក្នុងកំឡុងពេលខ្ញុំរំងាប់គំនិត ខ្ញុំអាចនឹងមានផែនការនិងសង្ឃឹមថា មានគំនិតថ្មីៗរួមទាំងដំណោះស្រាយនៃការច្នៃប្រឌិតឡើងមក។
៤. Christine Yaged ជាសហស្ថាបនិកនិងជាប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Launch Potato និងហិរញ្ញវត្ថុ

ខ្ញុំងាកទៅរកប្រព័ន្ធផ្សព្វផ្សាយ ដូចជាសៀវភៅនិង podcasts ក៏ដូចជាអាជីវកម្មនិងម្ចាស់អាជីវកម្មផ្សេងទៀតនៅក្នុងបណ្ដាញរបស់ខ្ញុំ។
គំនិតល្អៗ កើតឡើងនៅពេលដែលយើងរំពឹងយ៉ាងតិចពីពួកគេ ហើយមានអ្នកដឹកនាំគិតទៅមុខនៅក្នុងឧស្សាហកម្មទាំងអស់ ដែលអាចជំរុញយើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖អាថ៌កំបាំងនៅពីក្រោយដំណើរការ( franchise) សិទ្ធិអាជីវកម្មផ្ដាច់មុខ
ចុចអាន៖ចង់ផ្ដើមអាជីវកម្មខ្នាតតូចមួយចេះគន្លឹះទាំងនេះកម្របរាជ័យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


