KPT+
មនុស្សធ្លាប់ឆ្លងកាត់ពេលវេលាលំបាក ទើបអាចរឹងមាំមកដល់ថ្ងៃនេះបាន
ជាការពិតដែលថា ពេលវេលាដ៏លំបាកមួយតែងបង្កើតបន្ថែមមនុស្សរឹងមាំម្នាក់។ មនុស្សមិនដែលឆ្លងកាត់ឧបសគ្គ ការខកចិត្ត មិនដឹងថាខ្លួនឯងខ្លាំងកម្រិតណាទេ។
ពេលវេលាកន្លងផុតទៅ ទុក្ខនិងសុខតែងតែផ្លាស់វេនទេ ប៉ុន្តែមនុស្សដែលចេះទទួលយក និងព្រមឆ្លងកាត់រមែងកាន់តែចាស់ទុំចិត្តគំនិត ឆាប់រហ័សជាងអ្នកដទៃ។
ពេលវេលាដ៏លំបាកបានធ្វើឲ្យមនុស្សធម្មតាម្នាក់ៗអាចរឹងមាំទាំងក្នុងការគិតនិងរាងកាយសកម្មភាពទំនាក់ទំនងក្រៅបានប្រៀប ដូចជាម៉ាស៊ីនបោកគក់ពេលដែលរមួលបង្វិលនិងកៀបដែលនៅទីបញ្ចប់ ខោអាវចេញមកស្អាតជាងមុន ភ្លឺជាងមុន។
អ្វីដែលគួរធ្វើក្នុងពេលកំពុងលំបាកខ្លាំងគឺ៖
កម្ចាត់ផ្នែកតូចៗដែលនាំបញ្ហាឲ្យយើង

ពេលខ្លះគោលដៅល្អបំផុតបង្កើតកន្លែងទំនេរក្នុងចិត្ត។ អាកប្បកិរិយាអវិជ្ជមានដូចជា ការលេងហ្គេមស្ពឹកមិនក្រោក ការមិនសប្បាយចិត្តរ៉ាំរ៉ៃ ការទៅផឹកស្រា មិនបានធ្វើឲ្យថាមពលត្រឡប់មកវិញទេ? កាត់ចេញពីទម្លាប់យើង ឬសូម្បីតែសួរខ្លួនឯងតើកំពុងមានទំនាក់ទំនង មិត្តភាពបំពុលទេ? បើមាន ប្រហែលជាដល់ពេលដែលត្រូវអនុវត្តគំនូសព្រំដែន លែងជួបគ្នា។
ការសម្អាតផ្ទះដូចគ្នានឹងសម្អាតចិត្តទូមួយដែលពេញពេករកអ្វីស្លៀកមិនឃើញទេ ជីវិតដែលរញ៉េរញ៉ៃឥតសណ្តាប់ធ្នាប់ក៏មិនងាយសុខដែរ ។ ទីបំផុតការបង្កើតកន្លែងទំនេរគួរធ្វើហើយ គឺ ដកចោល កាត់ចោល ដើរចោល។
ចាប់ផ្ដើមជាមួយរឿងថ្មីមួយ

នៅពេលដែលយើងខ្ជិល គឺភាគច្រើនពេលដែលចិត្តយើងមានថាមពលទាបធុញថប់។ តើចាប់ផ្តើមធ្វើអ្វីថ្មីៗ នៅទីណា? អតីតប្រធានាធិបតីអូបាម៉ាបាននិយាយថា“ ប្រសិនបើចេញទៅក្រៅហើយធ្វើរឿងល្អ ៗ ខ្លះ មនុស្សនឹងបំពេញក្ដីសង្ឃឹមពិភពលោកបំពេញក្តីសង្ឃឹមដល់ខ្លួនគេផ្ទាល់” ។ នេះជាការពិត មិនមែនត្រឹមជាការនិយាយគ្រាន់តែឲ្យល្អស្ដាប់ទេ។
ការសិក្សាវិទ្យាសាស្ត្រជាច្រើនបានបង្ហាញថា ការចំណាយធ្វើឲ្យអ្នកដទៃមានអារម្មណ៍ធូរស្បើយបង្កើតអារម្មណ៍រីករាយយូរអង្វែងនៅក្នុងខ្លួនយើងមុន និងអាចផ្ដល់នូវកម្លាំងជំរុញជាវិជ្ជមានក្នុងរាងកាយ។
យោងតាម Stanford’s famous “Designing Your Life” សុភមង្គលអាចជាគំនិតអរូបី អាចផ្ដល់សុភមង្គលដល់អ្នកដែលបរិច្ចាគឬអ្នកជួយ មិនមែនអ្នកទទួលទេ។ រៀបចំរចនាសម្ព័ន្ធជីវិតយើងឡើងវិញដែល ជំនួសឲ្យការដេញតាមសុភមង្គលអរូបីយើងបង្កើតនិងផ្សព្វផ្សាយវាប្រចាំថ្ងៃ។
អនុញ្ញាតឲ្យខ្លួនឯងដកឃ្លា

ក្នុងអំឡុងពេលដ៏មមាញឹកដែលយើងជោគជ័យយើងមិនចង់ដកឃ្លាទេ ប៉ុន្តែពេលមិនរលូនយើងចង់ដកឃ្លា។ អូខេធ្វើទៅ! កុំបង្ខំខ្លួនឯង បើមិនសប្បាយចិត្ត! សូម្បីតែអត្តពលិកជើងឯកក៏ត្រូវការពេលវេលាលេងនិងសម្រាក ជាទៀតទាត់ ព្រោះថា បើគ្មានចន្លោះដកដង្ហើមនៅចំពោះមុខការទាមទារឥតឈប់ យើងនឹងមិនមានគំនិតច្នៃប្រឌិត មិនមានសមត្ថភាពដោះស្រាយ ឬជួយខ្លួនឯងឲ្យរីករាយឡើយ។
ការចំណាយពេលនិងលុយខ្លះ ចាកចេញពីការងារគឺសមនឹងវិនិយោគ។ ចាប់ផ្ដើមដំបូងដោយការដើរហើយមិនគិតពីអ្វីទាំងអស់។ ចំណាយពេលតែត្រឹម២០ នាទីពីការគិតរឿងដដែលៗប្រចាំថ្ងៃ មកមិនគិតអ្វី អាចបង្កើនអារម្មណ៍ល្អៗ ពង្រីកលំហរគិតវិជ្ជមានប្រសើរឡើង បន្ថែមការសម្រាកដល់ប្រព័ន្ធការចងចាំដែលកំពុងធ្វើការតឹងតែង៕
ប្រែសម្រួល៖ សុភា
ប្រភព ៖medium
ចុចអាន៖មានអារម្មណ៍ឈឺចាប់រ៉ាំរ៉ៃ កុំរង់ចាំស្ត្រេសទាន់ ឆាប់អនុវត្តវិធីនេះភ្លាម
ចុចអាន៖មនុស្សស្រីធ្លាប់ជួបព្យុះភ្លៀងរាប់មិនអស់ នឹងបង្រៀនខ្លួនឯងឲ្យរឹងមាំលើរឿងទាំងនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


