KPT+
មិនចេះតែធ្វើទេ! មុនចូលរួមការងារស្ម័គ្រចិត្ត គប្បីពិនិត្យលើ ៤ ចំណុចនេះសិន
ការងារស្ម័គ្រចិត្តមានគុណសម្បត្តិច្រើនយ៉ាងណាស់។ ប៉ុន្តែតើគ្រប់ការងារស្ម័គ្រចិត្ត អ្នកគួរតែចូលរួមមែនទេ? ចម្លើយគឺទេ! អ្នកគប្បីពិនិត្យលើ ៤ ចំណុចនេះ៖
១. ស្ថាប័ន

មុននឹងអ្នកចូលរួម អ្នកគួរតែពិនិត្យលើចំណុចនេះជាមុនសិន។ ថាតើស្ថាប័ននោះមានការទទួលស្គាល់ទេ? ឬមានលក្ខណ:ត្រឹមត្រូវគួរឱ្យទុកចិត្ត គួរឱ្យចូលរួមជាមួយទេ?
២. ម្ចាស់គម្រោង

អ្នកអាចសង្គេតមើលថា តើគាត់ជាបុគ្គលបែបណា? ជាមនុស្សដែលមានសមត្ថភាព និងរបៀបការងារមួយដែលអ្នកអាចរៀនសូត្រ និងគួរឱ្យចំណាយពេលជាមួយទេ? អ្នកគួរតែឆ្លាតវៃនៅត្រង់ចំណុចនេះ។
៣. ផលប្រយោជន៍

មេដឹកនាំដែលពូកែ គេនឹងធ្វើបទបង្ហាញណែនាំអំពីស្ថាប័នគេ មានរូបភាពបែបណា? គោលបំណងបែបណា? គម្រោងគេបែបណាៗ នៅក្នុងលក្ខខណ្ឌនៃកម្រិតការបង្ហាញ។ អ្នកអាចស្វែងយល់បាន ថាតើវាមានភាពរឹងមាំ ល្អប្រសើរ និងផ្ដល់ផលប្រយោជន៍ចំពោះកិច្ចការសង្គម ច្រើនជាងផលប្រយោជន៍បុគ្គលទេ? អ្នកអាចពិចារណា ហើយថ្លឹងថ្លែង និងប្រៀបធៀបបានពីកម្រិតផលប្រយោជន៍ និងលទ្ធផលចំពោះសង្គម ថាវាក្នុងកម្រិតណាដែរ តាមរយ:ការមើលលើលទ្ធផលជាក់ស្ដែង និងសកម្មភាពការងារ មកធ្វើជាបង្អែកបន្ថែមក្នុងការពិចារណា។
៤. ការពិគ្រោះយោបល់

យ៉ាងណាក៏ដោយ ការជ្រើសរើសចូលរួមបានល្អប៉ុនណា ត្រឹមត្រូវប៉ុនណា វាក៏អាស្រ័យទៅលើចំណេះដឹង បទពិសោធន៍នៅក្នុងការចូលរួមការងារកន្លងមក ពិសេសគឺភាពវៃឆ្លាតដែលមាន។ បើអ្នកមិនច្បាស់ទេ អាចពិភាក្សាជាមួយអ្នកមានបទពិសោធក្នុងរឿងនេះ នៅមុនពេលសម្រេចចិត្ត។ ហេតុអ្វីបានត្រូវច្បាស់លាស់? ព្រោះពេលវេលាមានតម្លៃណាស់ ហើយមនុស្សយើងក៏ចាំបាច់រក្សាឱ្យបាននូវកិត្តិយស និងភាពត្រឹមត្រូវ។ សូមកុំធ្វើជាឈ្នាន់នៃមហិច្ឆតាទុច្ចរិតបុគ្គលណាម្នាក់ ឬបម្រើផលប្រយោជន៍ឱ្យបុគ្គលសួនតួណាមួយ ព្រោះការងារសង្គមពិត មានប្រយោជន៍ច្រើនណាស់ ដែលត្រូវការឱ្យយើងជួយ និងកំពុងត្រូវការអ្នក៕
អត្ថបទ៖ ស្នង នេត្រា
ចុចអាន៖ តើយុវជនអាចឆក់ចាប់ឱកាសល្អអ្វីខ្លះក្នុងវិបត្តិកូវីដ-១៩?
ចុចអាន៖ សកម្មភាព៥ យ៉ាងនេះអាចធ្វើភ្លាមក្រោយពីប្រឡងកុំឲ្យចំណាយពេលឥតប្រយោជន៍

-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៣ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?