KPT+
ក្មេងៗដល់ថ្ងៃចូលរៀនវិញហើយ ហាមទិញរបស់អស់នេះហូបផ្ដេសផ្ដាស ប្រយ័ត្នពិបាកខ្លួនក្នុងសម័យ Delta
ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយអភិបាលរាជធានី-ខេត្តនានា ដើម្បីកំណត់អំពីការបើកដំណើរការសាលារៀន នៅតាមទីតាំងមួយចំនួន ដែលពុំមានការឆ្លងរាលដាលនៃជំងឺកូវីដ។ ខណៈសាលារៀនខ្លះក៏បានបើកដំណើរការទៅហើយ ក្នុងតំបន់ដែលពុំមានការឆ្លង ឬមិនសូវរាលដាលនៃកូវីដឬវីរុសបំប្លែងខ្លួន Delta។

ប៉ុន្តែបើទោះបីជាចូលរៀនវិញ គ្រប់សិស្សត្រូវប្រកាន់ខ្ជាប់ ៣កុំ ៣ការពារ តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានល្អបំផុត។
ជាពិសេស ហាមទិញរបស់ហូបដែលអត់មានអនាម័យ និងហូបច្រើនកាលណា អាចធ្វើឲ្យក្ដៅខ្លួន ឈឺក្បាល ឬទៅបង្ករោគអ្វីផ្សេងទៀត។

ចំណីអាហារមិនគួរទិញហូប ក្នុងសម័យកូវីដរាតត្បាត រួមទាំងវីរុសបំប្លែងខ្លួន Delta មានដូចជា៖
១ ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាលបរិច្ឆេទប្រើប្រាស់
២ គ្រឿងស្រវឹង និងផលិតផលថ្នាំជក់គ្រប់ប្រភេទ
៣ ចំណីអាហារដែលមិនមានប្រភពច្បាស់លាស់
៤ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈឆ្អែត កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ
៥ ស្ករសូកូឡា ស្ករគ្រាប់ ស្ករកៅស៊ូគ្រប់ប្រភេទ
៦ ចាហួយគ្រប់ប្រភេទ នំដូណាត់ នំផ្អែម៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជំនាញចែករំលែកគន្លឹះការពារក្មេងៗ ប្រសិនបើសាលារៀនបើកឡើងវិញ
ចុចអាន៖សិស្សត្រូវត្រៀមចំណុចធំៗនេះឲ្យមែនទែន ពេលចូលរៀនវិញ ខណៈ Delta នៅតែរាតត្បាតទូទាំងប្រទេស

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?