KPT+
សិស្សត្រូវត្រៀមចំណុចធំៗនេះឲ្យមែនទែន ពេលចូលរៀនវិញ ខណៈ Delta នៅតែរាតត្បាតទូទាំងប្រទេស
ក្រោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឲ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាជាមួយអភិបាលរាជធានី-ខេត្តនានា ដើម្បីកំណត់អំពីការ បើកដំណើរការសាលារៀន នៅតាមទីតាំងមួយចំនួន ដែលពុំមានការឆ្លងរាលដាលនៃជំងឺកូវីដ។

ខណៈនេះក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនអាចពិនិត្យលទ្ធភាពការបង្រៀន និងរៀនតាមបណ្ដុំ អាស្រ័យលើស្ថានភាព ធនធាន និងការច្នៃប្រឌិត របស់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ នៅភូមិសាស្ត្រ ដែលធានាថា មិនមានការឆ្លងជំងឺកូវីដទៅដល់សិស្ស។

ដូច្នេះប្រសិនបើកំណត់ថ្ងៃថានឹងបើកសាលារៀនបាន នៅតាមតំបន់មិនឆ្លង សិស្សានុសិស្សនៅទូទាំងប្រទេស គួរត្រៀមចំណុចធំៗនេះឲ្យមែនទែន ចៀសវាងនាំឆ្លងវីរុសតោងជាប់ខ្លួន៖
១ ត្រៀមម៉ាស អាកុល ឬជែល ដាក់ក្នុងកាតាបតាមខ្លួនជាប់ជានិច្ច។
២ កុំទិញនំចំណីអាហារផ្ដេសផ្ដាសនៅអំឡុងពេលរោគរាតត្បាតនេះ ប្រការល្អគួរមានរបស់ហូបផ្ទាល់ខ្លួនពីផ្ទះមកក៏បាន។
៣ ក្នុងម៉ោងសិក្សា នាយកសាលា គ្រូបង្រៀន និងសិស្សត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ ឬទឹកអនាម័យ និងរក្សាគម្លាតសង្គមយ៉ាងតិច ១ ម៉ែត្រពីគ្នាដាច់ខាត ។
៤ សិស្សគួររក្សាគំលាតពីគ្នា ហើយចងចាំនូវវិធានការ ៣កុំ ៣ការពារ ជានិច្ច។
៥ ជាពិសេសបើអាចតាមសាលារៀន គួរមានឧបករណ៍តេស្តរកកូវីដរហ័ស ដល់នាយក គ្រូបង្រៀន សិស្សនិងអ្នកលក់ដូរក្នុងសាលាជាដើម។

ដោយឡែកលោកវេជ្ជបណ្ឌិត Anthony Fauci ទីប្រឹក្សាផ្នែកវេជ្ជសាស្ត្រស្តីពីជំងឺកូវីដរបស់សេតវិមាន បានផ្តល់ដំបូន្មានដល់សាលារៀននិងគ្រួសារ អំពីវិធីរក្សាអ្នកមិនបានចាក់វ៉ាក់សាំង ឲ្យមានសុវត្ថិភាព។ ដោយកុមារគួរតែត្រូវបានហ៊ុមព័ទ្ធដោយមនុស្សដែលទទួលបានវ៉ាក់សាំងរួច នៅពេលពួកគេត្រឡប់ទៅសាលារៀនវិញ។ នេះនឹងការពារកុមារដែលនៅក្មេងពេក មិនទាន់អាចចាក់វ៉ាក់សាំងបាន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកជំនាញចែករំលែកគន្លឹះការពារក្មេងៗ ប្រសិនបើសាលារៀនបើកឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


