ក្រោយជាសះស្បើយពីជំងឺកូវីដ ១៩ ត្រូវធ្វើរឿងទាំងនេះភ្លាមៗ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ក្រោយជាសះស្បើយពីជំងឺកូវីដ ១៩ ត្រូវធ្វើរឿងទាំងនេះភ្លាមៗ

បានផុស

នៅ

អ្វីដែលមនុស្សជាសះស្បើយពីជំងឺកូវីដ ១៩ គួរតែធ្វើ នៅពេលត្រឡប់មកពីមន្ទីរពេទ្យ ឬបន្ទាប់ពីព្យាបាលនៅផ្ទះរយៈពេល ១៤ ថ្ងៃ​ គឺមានដូចខាងក្រោម ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់​ម៉ាស់​​បិទមុខ​គ្រប់​ពេល ក្រោយ​ចូល​ទៅ​រស់នៅ​ជុំ​គ្រួសារ​វិញ​ ឬ​ជាមួយ​អ្នកដទៃ តែ​ត្រូវ​រក្សា​ពីគ្នា​ជានិច្ច។

លាងដៃ​ជាមួយសាប៊ូ​និង​ទឹក​ជាប្រចាំ ឬ​ប្រើ​ជែល​អាល់កុល មានប្រសិទ្ធភាពប្រហែល ៧០ភាគរយ ជូត​ដៃ​សំអាត​ដៃ​ឲ្យ​បាន​ហ្មត់ចត់។

កុំ​ចែករំលែក​ឧបករណ៍​ផ្សេងៗ ​ឬ​បរិភោគអាហារ ​និង​ផឹក​ទឹក​ជាមួយ​អ្នក​រស់នៅ​ក្នុងផ្ទះ​ ឬ​អ្នក​ផ្សេង​ទៀត​ឲ្យ​សោះ។

ផឹកទឹកស្អាត​ឲ្យ​បាន​ច្រើន ដើម្បី​ផ្សើម​បំពង់ក ​និង​ការពារ​ខះ​ជាតិ​ទឹក​ក្នុង​រាងកាយ។

បរិភោគ​អាហារ​ដែល​ចម្អិន​ថ្មីៗ​និង​ស្រស់ៗ​ជានិច្ច។

ប្រសិន​បើអ្នកមានជំងឺ​រាគ ​ឬក្អួត ​សូម​ចៀសវាង​អាហារ​ពិបាក​រំលាយ​ និង​អាហារ​មានលាយសារធាតុ​ទឹកដោះគោសិន។

គេង​ឲ្យ​បាន​គ្រប់គ្រាន់ ​ដើម្បី​ឲ្យ​រាងកាយជួសជុល​ដោយ​ខ្លួនឯង។

ចៀសវាង​ការ​សេព​គ្រឿង​ស្រវឹង ចៀសវាង​ការ​ជក់បារី​ ឬ​គ្រឿងញៀន​គ្រប់​ប្រភេទ។ ដើម្បី​កាត់​បន្ថយ​ការ​បំផ្លាញ​សរីរាង្គ​ខាង​ក្នុង​មក។

សង្កេតមើលខ្លួនអ្នក ប្រសិនបើអ្នកមានរោគសញ្ញាថ្មីដូច​ជាគ្រុនក្តៅខ្លាំង ក្អកខ្លាំង ​ដកដង្ហើមខ្លីៗ ​តឹងទ្រូង​ ពិបាកដកដង្ហើម​ បាត់បង់ចំណង់អាហារ។ ល។ រោគ​សញ្ញាទាំងនេះ​អាចបណ្តាលមកពី​មូលហេតុ​ជា​ច្រើន។ ថាតើវាឆ្លង​កូវីដម្ដងទៀត​ឬអត់ ឬប្រភេទ​នៃការឆ្លង​មេរោគផ្សេង​ទៀត ​គួរ​ទាក់ទង​មន្ទីរពេទ្យ​ភ្លាមៗ​ ដែល​ត្រូវ​បាន​ព្យាបាល ​ឬ​ហៅ​ទៅ​ពិគ្រោះ​ជាមួយ​លេខ​ទូរសព្ទ​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺកូវីដ ១៩។

១០ ប្រសិន​បើ​អ្នក​ត្រូវ​ទៅ​មន្ទីរពេទ្យ ត្រូវ​ពាក់​ម៉ាស់​ជានិច្ច​ពេល​ធ្វើដំណើរ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ក្រោយជាសះស្បើយពីកូវីដ បញ្ហាមួយវេជ្ជបណ្ឌិតជំរុញឲ្យទៅពិនិត្យជាប្រចាំ ចៀសវាងដល់កម្រិតគ្រោះថ្នាក់

ចុចអាន៖មិនថាធ្ងន់ស្រាល ក្រោយជាពីកូវីដហាមដាច់ខាតប្រើរាងកាយធ្វើរឿងទាំងនេះ ប្រយ័ត្នពិបាកខ្លួន

ចុចអាន​៖កូវីដវិវត្តរោគសញ្ញាថ្មីចំពោះអ្នកចាក់ និងមិនចាក់វ៉ាក់សាំង ក្រោយលេចវត្តមាន វីរុសបំប្លែងខ្លួន Delta

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

សម្តេច​តេ​ជោ ហ៊ុន សែន ​៖ ​តួនាទី​សំខាន់​៣​របស់​វិស័យ​ឯកជន​រួមចំណែក​សម្រេច​នូវ​ការងារ​អាទិភាព​និង​ផែនការ​ការងារ​អាស៊ាន​ក្នុង​ឆ្នាំ​២០២២

ព័ត៌មានជាតិ៤១ នាទី មុន

ការស្ថាបនា​ផ្លូវ ៣៨​ខ្សែ ក្រុង​សៀមរាប សម្រេច​បាន ៨៣,៨៧% ក្នុង រយៈពេល​១១ ខែ (​គិត​ត្រឹម​ថ្ងៃ ១៥ តុលា ២០២១) គ្រោង​បញ្ចប់​ការស្ថាបនា ក្នុង​ចុងខែ​ធ្នូ ឆ្នាំ​២០២១

ព័ត៌មានជាតិ៥៤ នាទី មុន

អាវុធហត្ថ​ត្រៀម​កម្លាំង មធ្យោបាយ សម្ភារៈ​រួចជាស្រេច​ដើម្បី​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុម​ហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក​សុខ សម្បត្តិ អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មាន​ឆ្អឹង​ដែក ប្រវែង​៧៣០​ម៉ែត្រ នៅ​តំបន់ភ្នំ​រាប

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services