Connect with us

KPT+

មកស្គាល់ចិញ្ចៀនភ្ជាប់ពាក្យ ថ្លៃបំផុត ទាំង ៦ នៅលើពិភពលោក

បានផុស

នៅ

ចិញ្ចៀនភ្ជាប់ពាក្យ គឺជានិមិត្តរូបនៃការជឿទុកចិត្ត សេចក្តីស្រឡាញ់ និងជំនឿផ្សេងៗ។ ជាពិសេស វាច្រើនតែបង្ហាញពីឋានៈរបស់មនុស្សម្នាក់នៅក្នុងសង្គម និងទ្រព្យសម្បត្តិដែលមាន។

១ Pink Star

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

The Pink Star​ គឺជាត្បូងពេជ្រ​ដែលមានទំងន់ ៥៩.៦០ ការ៉ាត់​ (១១.៩២ ក្រាម) ត្រូវបាន​វាយតម្លៃ​ដោយ​វិទ្យាស្ថាន​ត្បូងពេជ្រ​អាមេរិក បញ្ជាក់ថា ស្រស់ស្អាត។ Pink Star​ បានដាក់ដេញថ្លៃ​ដោយ​ទីក្រុងហ្សឺណែវ​ នៅថ្ងៃទី ១៣ ខែវិច្ឆិកាឆ្នាំ ២០១៣ ។ តម្លៃលក់គឺ ៦៨.០០០.០០០ CHF (៨៣.១៨៧.៣៨១ ដុល្លារ ​រួមទាំងថ្លៃកម្រៃជើងសារ) ដែល​ជា​កំណត់ត្រា​ពិភពលោក​សម្រាប់​ត្បូង។ នៅថ្ងៃទី ៣ ខែ​មេសាឆ្នាំ ២០១៧ Pink Star ត្រូវបានលក់ដេញថ្លៃនៅ​ហុងកុង ​ក្នុងតម្លៃ ៧១.២ លានដុល្លារ​អាមេរិក​ ទៅឲ្យ​ក្រុមហ៊ុន Chow Tai Fook Enterprises ។

២ Graff Pink

The Graff Pink គឺជាត្បូងពេជ្រ​ពណ៌​ផ្កាឈូក​ដ៏​កម្រ ២៤.៧៨ ការ៉ាត់​ ដែលធ្លាប់ជាកម្មសិទ្ធិរបស់អ្នក​លក់គ្រឿងអលង្ការ​ជនជាតិអាមេរិកឈ្មោះ Harry Winston ។ ត្បូងពេជ្រដែលបានតំឡើងនៅលើចិញ្ចៀនមួយត្រូវបានលក់ដោយអ្នកដេញថ្លៃរបស់ក្រុមហ៊ុន Sotheby នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១០ ។ នៅលើការលក់ក្នុងតម្លៃ ៤៦ លានដុល្លារអាមេរិក (២៩ លានផោន) វាបានក្លាយជាគ្រឿងអលង្ការ​តែមួយ ដែលថ្លៃ​បំផុត​ដែលមិនធ្លាប់មាន។

៣ The Cullinan Dream – $25.4 million

វាជាត្បូងពេជ្រពណ៌ខៀវធំបំផុត ក្នុងចំណោមត្បូងពេជ្រពណ៌ខៀវចំនួន ៤ ដែលត្រូវបានគេ​កាត់ចេញពីអណ្តូងរ៉ែ ១២២.៥២ ការ៉ាត់ ត្រូវបានរកឃើញក្នុងឆ្នាំ ២០១៤ ។ ការរួមបញ្ចូលគ្នានៃទម្ងន់ពណ៌និងលក្ខណៈសម្បត្តិប្រភេទទី ២ ធ្វើឲ្យ Cullinan ក្លាយជាត្បូងពេជ្រដ៏ពិសេសនិងកម្រ និងជាត្បូងពេជ្រពណ៌ស​ប៉ូឡូញធំជាងគេបំផុត។

៤ Orange Diamond

ត្បូងពេជ្រពណ៌ទឹកក្រូចសុទ្ធ ដែលត្រូវបានគេដាក់ឈ្មោះថា “ ពេជ្រភ្លើង” ដោយអ្នកជំនាញខាងត្បូងដ៏ល្បីល្បាញលោក Edwin Streeter នៅក្នុងសៀវភៅរបស់គាត់ The Great Diamonds of the World (១៨៨២) ។ វាគឺជាត្បូងពេជ្រពណ៌ថ្លៃបំផុតមួយ ដែលមិនធ្លាប់មាន នឹងត្រូវបានលក់ដេញថ្លៃនៅក្នុងទម្ងន់ ១៤,៨២ ការ៉ាត់។ ចិញ្ចៀនពេជ្រពណ៌ទឹកក្រូចនេះ ត្រូវបានទិញក្នុងតម្លៃ ៣៥,៤ លានដុល្លារកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៣ ។

៥ Sweet Josephine Pink

Joseph Lau មហាសេដ្ឋីហុងកុងម្នាក់ បានទិញចិញ្ចៀននេះក្នុងតម្លៃ ២៨.៥ លានដុល្លារ​ ហើយដាក់ឈ្មោះវាថា Sweet Josephine Pink Diamond នៃឈ្មោះកូនស្រីអាយុ ៧ ឆ្នាំរបស់គាត់។ វាគឺជាត្បូងពេជ្រពណ៌ផ្កាឈូកដ៏ស្រស់ស្អាតមួយ ក្នុងចំណោមត្បូងពេជ្រពណ៌ផ្កាឈូកចំនួន ៣ ដែលមានទំហំលើសពី ១០ ការ៉ាត់ដែលត្រូវបានលក់រហូតមកដល់បច្ចុប្បន្ន។

៦ Chopard’s Blue

ត្រូវបានគេចាត់ទុកថាជាចិញ្ចៀនដែលថ្លៃជាងគេបំផុត នៅលើពិភពលោក គឺ​តម្លៃ ១៦ លានដុល្លារ។ Le Petit-Fils de L.-U. Chopard & Cie S.A ដែលត្រូវបានគេស្គាល់ជាទូទៅថា Chopard គឺជាក្រុមហ៊ុនផលិតនិងលក់រាយស្វីសគ្រឿងអលង្ការនិងគ្រឿងបន្លាស់។ បង្កើតឡើងក្នុងឆ្នាំ ១៨៦០ ដោយ Louis-Ulysse Chopard នៅ Sonvilier ប្រទេសស្វីស Chopard ជាកម្មសិទ្ធិរបស់គ្រួសារ Scheufele របស់អាល្លឺម៉ង់តាំងពីឆ្នាំ ១៩៦៣ ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ប្រវត្តិ​ត្បូងពេជ្រ​ដែល​មាន​ជាប់​បណ្ដាសា​​ សឹង​មិន​គួរ​ឲ្យ​ជឿ

ចុចអាន៖មកស្គាល់ត្បូងពេជ្រថ្លៃជាងគេបំផុតលើពិភពលោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទី មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម