Connect with us

KPT+

ហេតុផលអ៊ីចឹងតាស! បានអ្នកជំនាញណែនាំថា ផ្ទះត្រូវតែស្អាត និងរៀបរយ

បានផុស

នៅ

ក្រោយ​បំពេញ​ការងារ​ហត់​ពេញ​មួយ​ថ្ងៃ ស្រាប់​តែ​មក​ដល់​ផ្ទះ អស់​អារម្មណ៍​អាលីង រញ៉េរញ៉ៃ ចាន​ឆ្នាំង ខោអាវ​កខ្វក់​ ពាស​ពេញ​ផ្ទះ កុំ​ថា​ឡើយ​​ចង់​អង្គុយ​លេង សូម្បី​តែ​គេង​ក៏​គ្មាន​អារម្មណ៍​ដែរ មិន​អ៊ីចឹង? ហេតុនេះ​ហើយ ទើប​អ្នក​ជំនាញ​លើក​ឡើង​ថា ផ្ទះ និង​បន្ទប់​គេង គឺ​កន្លែង​សម្រួល​អារម្មណ៍​ល្អ​បំផុត ត្រូវ​តែ​មាន​របៀប​រៀបរយ ដើម្បីបង្កើន​បរិយាកាស​ស្រស់ថ្លា ខណៈ​ចំណុច​សំខាន់​ទាំង ៤ ​ចាំ​បាច់​ត្រូវ​មានគឺ៖

១- រៀប​ចំ​ឲ្យ​មាន​ពន្លឺ​​ត្រឹម​ត្រូវ​

Girl standing on balcony — enjoying, beautiful - Stock Photo | #152774464
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពន្លឺ​​​ព្រះអាទិត្យ​បែបធម្មជាតិ​ ជួយ​ឲ្យ​រាង​កាយ​​​ផលិត​ វីតាមីន​ D អ័រម៉ូនសេរ៉ូតូនីន (អ័រម៉ូន​ភាព​រីករាយ​) និង​មេឡាតូនីន និង​​អាច​​​បង្កើន​ផលិតភាព​ក្នុង​ការងារ​​បាន​ល្អ​​ ​គួរតែ​មាន​​គ្រប់​គ្រាន់​ នៅ​ក្នុង​បរិយាកាស​ក្នុង​​ផ្ទះ​។ ពន្លឺ​​ល្មមៗ​ត្រឹម​ត្រូវ​​ សំដៅ​លើ​ពន្លឺ​គ្រប់​គ្រាន់ មិន​ចាំង​ខ្លាំង និង​មិន​ខ្សោយ​ពេក ​។ ដោយ​ពន្លឺ​​​ល្មម ជួយ​​​ឲ្យ​រាង​​កាយ​ ​ផលិត​​អ័រម៉ូន​ខាង​លើ នាំ​ឲ្យ​យើង​ទទួល​បាន​ភាព​ស្ងប់​សុខ និង​​ស្រស់​ស្រាយ​ឡើង​វិញ។

២. ជញ្ជាំង​មាំ មិន​ឮ​​​​សំឡេង​រំខាន

អ្នក​​ជំនាញ​ជា​ច្រើន​ លើក​ឡើង​​ថា នៅ​ពេល​រាង​កាយ​ព័ទ្ធ​ជុំ​វិញ​ទៅ​ដោយ​​បរិយាកាស​ កក់ក្តៅ មិន​សូវ​ឮ​សំឡេងរំខាន​ពី​ខាង​ក្រៅ នាំ​ឲ្យ​រាង​កាយ​​អាច​សម្រាក​បាន​សុខ​ស្រួល​​។ ពិសេស​​ជាង​នេះ អ្នក​ជំនាញ​លើក​ឡើង​ថា សម្រាប់​ការ​​​តុប​តែង​បន្ទប់ គួរ​តែ​​ចេះ​ជ្រើស​យក​ពណ៌​​លើ​ជញ្ជាំង​ មាន​សភាព​​ភ្លឺ មិន​ស្រអាប់​ ហើយ​រើស​យក​ពណ៌​តែ​មួយ​ ឬពីរ​ មក​រចនា​បន្ទប់ អាច​​ជួយ​ឲ្យ​អារម្មណ៍​​​ស្ងប់​​​​ បាត់​អស់​ភាព​នឿយ​ហត់​ពេញ​មួយ​ថ្ងៃ។

៣- ក្លិន​ក្នុង​បន្ទប់

Best mattress company in kitchener | Best mattress company in waterloo

ការ​សិក្សា​​បាន​បង្ហាញ​ថា ក្លិន​ឡាវែនឌើ (Lavender) ជា​ក្លិន​មួយ​ នាំ​អារម្មណ៍​ឲ្យ​បាន​ស្ងប់ តែ​​អ្នក​ជំនាញ​ចិត្ត​សាស្រ្ត ​​ណែ​នាំ​ថា ការ​ជ្រើស​យក​ក្លិន​​ណា​មួយ​ដាក់​ក្នុង​បន្ទប់ ឬ​ផ្ទះ ត្រូវតែ​សក្តិ​​សម​នឹងអារម្មណ៍​យើង និយាយ​ឲ្យ​ចំ យើង​ចូល​ចិត្ត​​ក្លិនអី ប្រើ​ក្លិន​នោះ​ទៅ អាច​ជួយ​​រំឮក​យើងនូវ​អនុស្សាវរីយ​ល្អ​ៗ វិស្សមកាល​​​សប្បាយៗ ដែល​ជា​វិធី​សាស្ត្រ​​​សម្រួល​អារម្មណ៍​​យ៉ាង​មាន​ប្រសិទ្ធិភាព​។

៤- បន្ទប់​មាន​សណ្តាប់​ធ្នាប់​ល្អ

4 Major Effects of the COVID-19 Pandemic on Asian Consumers | Eye on Asia

ពិត​ណាស់ អ្នក​ជំនាញ​​​ផ្នែក​​​រៀប​ចំ រចនា និង​តុប​តែង​​គេហដ្ឋាន​ លោក​ស្រី Stacy Thomes បាន​ឲ្យ​ដឹង​ថា ការ​រៀប​ចំ​ផ្ទះ និង​បន្ទប់​គេង​ឲ្យ​មាន​សណ្តាប់​ធ្នាប់ មិន​ត្រឹម​​តែ​ជួយ​ឲ្យ​យើង​​មាន​អារម្មណ៍​​ល្អ​ប៉ុណ្ណោះ​​ទេ ​ថែម​ទាំង​សម្រួល​អារម្មណ៍​ឲ្យ​ឆ្ងាយ​ពី​ភាព​ស្រ្តេស តប់​ប្រមល់​ទៀត​ផង។ ព្រោះ​ថា បើបន្ទប់​កាន់​តែ​រញ៉េ​រញ៉ៃ អារម្មណ៍​​តាន​តឹង​កាន់​តែខ្លាំង ហើយ​ស្រ្តេស​ក៏​កាន់​តែ​ស្រ្តេស​លើស​ដើម ជា​ហេតុ​នេះ​ឲ្យ​យើង​មិន​ចង់​ត្រឡប់​មក​ផ្ទះ ទោះ​ធ្វើ​ការ​ងារ​នឿយ​ហត់​ប៉ុនណា​ក៏ដោយ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ស្ថានភាពសណ្ដាប់​ធ្នាប់​ក្នុង​ផ្ទះ​ក៏​អាច​បញ្ជាក់​​ពី​កម្រិត​​ជំងឺ​ផ្លូវ​ចិត្ត​​របស់​មនុស្ស

ចុចអាន៖ រៀបចំមិនត្រឹមត្រូវ ផ្ទះនឹងក្លាយជាកន្លែងបង្កជំងឺធ្លាក់ទឹកចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ នាទី មុន

ដឹងតែកក្រើក! ដាក់ខ្សែក្រវាត់ម្នាក់១ តើ ធន់ រិទ្ធី ឬ សៃយុគ ជាអធិរាជអំបោះឆៅ KRUD KUN KHMER: The Battle of Kings?​

ជីវិតកម្សាន្ដ៨ នាទី មុន

ពេជ្រ ចរណៃ ចង់ឃើញកូនខ្មែររួមគ្នាហាត់គុនល្បុក្កតោឲ្យបានច្រើនដូចគេហាត់តេក្វាន់ដូ

ព័ត៌មានជាតិ១១ នាទី មុន

ប្រធានផ្សារអូរឬស្សី ណែនាំអាជីវករ មិនឱ្យលក់តម្លើងថ្លៃទំនិញផ្សេងៗ ទាក់ទងនឹងគ្រឿងសែនបុណ្យចូលឆ្នាំចិន ខាងមុខ

ព័ត៌មានអន្ដរជាតិ២០ នាទី មុន

៣ ឆ្នាំនៃរដ្ឋប្រហារយោធា លោក Min Aung Hlaing កាច់ចង្កូតនាវា មីយ៉ាន់ម៉ា ធ្លាក់ជ្រោះកាន់តែជ្រៅ

ជីវិតកម្សាន្ដ២២ នាទី មុន

តួឯកស្រីរឿង “ជីវិតនាងចាំងគីម” បង្ហាញខ្លួនក្នុងវ័យ៥៣ឆ្នាំ នៅតែក្មេងមិនផ្លាស់ប្ដូរ

Sokha Hotels

ព័ត៌មានពេញនិយម