Connect with us

KPT+

ប្រើគន្លឹះនេះ ធានាថាជួយដោះស្រាយភាពខ្ជិលច្រអូស នៅកន្លែងធ្វើការបានយ៉ាងល្អ

បានផុស

នៅ

បន្ទាប់ពីសម្រាកជាច្រើនថ្ងៃ មាន​មនុស្ស​មួយ​ចំនួន​តូច​ ដែល​មាន​បញ្ហា​ក្នុង​ការ​គ្រប់​គ្រង​ជីវិត​របស់​ខ្លួន។ ព្រោះ​នៅ​មាន​អារម្មណ៍​សម្រាក​ ដោយ​ភាព​សប្បាយ​រីក​រាយ បើ​ទោះ​បី​បាន​ឈប់​យូរ​ហើយ​ក៏​ដោយ។ លើសពីនេះទៀត អ្នកអាចធ្វើដំណើរតាមដែលអ្នកចង់បាន។ ប៉ុន្តែ​ហេតុ​អ្វី​បាន​ជា​អ្នក​នៅ​តែ​នឿយ​ហត់ ខ្ជិល​ច្រអូស​ក្នុង​ការ​ភ្ញាក់​ពី​ដំណេក​ទៅ​ធ្វើ​ការ​ធម្មតា?

នេះគេហៅថា Post Vacation Blues Syndrome គឺជាស្ថានភាពនៃជំងឺធ្លាក់ទឹកចិត្ត។ ភាពក្រៀមក្រំដែលកើតឡើង បន្ទាប់ពីយើងបានចំណាយពេលចុងសប្តាហ៍ដ៏រីករាយ និងសប្បាយរីករាយ។

យ៉ាងណាមិញ យើងក៏អាចដោះស្រាយបានដោយងាយ គ្រាន់តែអនុវត្តតាមវិធីខាងក្រោមនេះ៖

១ ចាប់ផ្តើមធ្វើការក្នុងសប្តាហ៍ដំបូងជាមួយនឹងការងារណាស្រាលៗ

ពេលគ្មានការផ្លាស់ប្ដូរចិត្តទៅធ្វើការ ខ្វះការចាប់អារម្មណ៍ ខ្វះការ​ផ្តោត​អារម្មណ៍ ងងុយដេក និង​ឯកោ​ពេញ​មួយ​ថ្ងៃ​បែបនេះ ការងារ​ធំ ការងារ​លំបាក ការងារ​ដែល​ទាមទារ​ការ​ផ្តោត​អារម្មណ៍​ច្រើន ឬ​ការងារ​ដែល​ទាមទារ​​ឲ្យ​​ផ្ដោត​ខ្លាំង​ មិន​អាច​យក​វា​បាន កុំ​បង្ខំ​វា​។

បើមិនដូច្នោះទេ វា​នឹង​ដំណើរការ​ដោយ​គ្មាន​ប្រសិទ្ធភាព។ គ្មានគុណភាព ដូច្នេះក្នុងសប្តាហ៍ដំបូង ជាពិសេស​នៅ​ថ្ងៃ​ដំបូង កុំគ្រាន់តែធ្វើការងារពេញលេញ។ បើអាចជ្រើសរើសបាន ជ្រើសរើសការងារស្រាលៗ មិន​ពិបាក​ខ្លាំង មិនចាំបាច់តានតឹង​ខួរក្បាល។ អ្នក​អាច​ជ្រើសរើស​កិច្ចការ​ដែល​បញ្ចប់​នៅ​ថ្ងៃ​នោះ​ ដើម្បី​ធ្វើ​ជា​មុន​សិន។ កិច្ចការ​ធំៗ និង​ធ្ងន់​ត្រូវ​បាន​រក្សា​ទុក​សម្រាប់​ថ្ងៃ​ដែល​អ្នក​ត្រៀម​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ប្រើបញ្ជីដែលអ្នកបានធ្វើមុនពេលសម្រាកយូរ

ចងចាំ​បញ្ជី​ការងារ​ដែល​អ្នកបាន​ធ្វើមុនថ្ងៃចុងសប្តាហ៍​ នេះបានជួយយ៉ាងច្រើន។ ព្រោះវាជា​បញ្ជី​ដែល​យើង​ធ្វើ​​ ដើម្បី​បំបែក​កិច្ចការនីមួយៗ។ តើ​មាន​ភារកិច្ច​អ្វី​ខ្លះ​ ដែល​អ្នក​ត្រូវ​ត្រឡប់​មក​វិញ​បន្ទាប់​ពី​ថ្ងៃ​ឈប់​សម្រាក? បញ្ជី​នេះ ​នឹង​ជួយ​យើង​ជ្រើសរើស​ការងារដែល​សមស្រប នឹងអារម្មណ៍​ដែល​មិន​ទាន់​រួចរាល់​ដើម្បីធ្វើការ។

ប្រសិនបើគ្មានការងារណាដែលបន្ទាន់ ឬសំខាន់ជាងនេះទេ។ ជ្រើសរើស​ការងារ​សាមញ្ញ ការងារ​ស្រាលៗ ត្រូវធ្វើមុនគេ ហើយក៏ជួយ​កាត់បន្ថយ​បញ្ហា​ភ្លេចភ្លាំង ក្នុង​ពេល​ដែល​អារម្មណ៍​មិន​ទាន់​រួចរាល់​ក្នុង​ការងារ​បែបនេះ។ ដូច្នេះ​បញ្ជី​នេះ​ គឺជា​ជំនួយ​ដ៏​ល្អ​ក្នុង​ការ​ដោះស្រាយ​រោគ​សញ្ញា ​នៃភាព​ខ្ចិល​ ដោយសារ​តែ​វិស្សមកាល​យូរ​របស់​យើង​កន្លង​មក។

៣ ស្វែងរកមិត្តរួមការងារដើម្បីនិយាយអំពីថ្ងៃឈប់សម្រាកកន្លងមក

ដោយសារ​អារម្មណ៍​សប្បាយ​រីករាយ​ក្នុង​ឱកាស​បុណ្យ​ដ៏​យូរ​នេះ វា​ពោរពេញ​ដោយ​ភាព​រីករាយ​។ សូម្បីតែឈប់ហើយ ត្រឡប់មកធ្វើការដូចធម្មតាវិញហើយ នៅតែមាន​អារម្មណ៍​ជាប់​គាំង​ដដែល។ ដូច្នេះ ​ចូរ​ស្វែងរក​មិត្ត​រួម​ការងារ​ដែល​អាច​ទុកចិត្ត​បាន ​ដើម្បី​និយាយ​ជាមួយ ឬ​ចែករំលែក។

៤ កែប្រែរចនាប័ទ្មការងារមួយចំនួន

នេះ​ប្រហែល​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​តានតឹង បាក់​ទឹកចិត្ត សុំ​ឈប់​សម្រាក​បន្ថែម​ទៀត។ ពេល​ត្រូវ​ត្រឡប់​មក​ធ្វើ​ការ​វិញ​ បន្ទាប់​ពី​ឈប់​សម្រាក​យូរ គឺ​យើង​ត្រូវ​ត្រលប់​មក​បរិយាកាស​ការងារ​ដដែល លំនាំ​ការងារ​ដដែល។ អតីតសហសេវិក ទម្លាប់ប្រចាំថ្ងៃចាស់ ដែលមិនអាចប្រៀបផ្ទឹម​បាន ទៅនឹងភាពថ្មីថ្មោង ដែលយើងជួបប្រទះនៅពេលវិស្សមកាល បាន​រក​ឃើញ​អ្វី​ដែល​ថ្មី និង​រីករាយ។ ប៉ុន្មាន​ថ្ងៃក្រោយមក វាត្រលប់ទៅបរិយាកាស​ចាស់ម្តង​ទៀត។

នៅ​ពេល​ដែល​​គ្មាន​អ្វីគួរ​ឲ្យ​រំភើប វា​ជារឿងធម្មតាទេ​ ដែល​មាន​អារម្មណ៍​ធុញទ្រាន់។ ដូច្នេះ​សូម​ព្យាយាម​ធ្វើការ​កែប្រែ​ខ្លះ​នៅ​ក្នុង​ការងារ​របស់​អ្នក។ សូម​​ឲ្យ​មាន​អ្វី​ដែល​គួរ​​ឲ្យ​​រំភើប​ ទើប​ជីវិត​មានន័យ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចូលវ័យជ្រេហើយ គួរដឹងតិចនិកថែទាំភ្នែកឲ្យនៅភ្លឺ មានសុខភាពល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ វិនាទី មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ នាទី មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម