វប្បធម៌ ជំនឿ
រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន
សម្រាប់អ្នកដែលកំពុងស្វែងរកជំនួយ ដើម្បីជួយបង្កើនស្នេហា និងចង់ឲ្យខ្លួនឯង មានមនុស្សចូលចិត្តច្រើន ថ្ងៃនេះ គ្រូ ណុប នឹងបង្ហាញរុក្ខជាតិមួយចំនួន ដែលគេជឿថា ជួយបង្កើនស្នេហា និងភាពទាក់ទាញ បានយ៉ាងច្រើនផងដែរ។
កុលាបក្រហម

និយាយពីផ្កានៃដើមឈើអំពីស្នេហា គេមិនអាចចៀសបានទេ ដែលមិនគិតដល់ “ផ្កាកុលាប” វាជាផ្កាតំណាងឲ្យសេចក្តីស្រឡាញ់ ដោយត្រូវបានផ្តល់ឲ្យមនុស្សសំខាន់ណាម្នាក់ ក្នុងឱកាសផ្សេងៗ។
គេជឿថា ផ្កាកុលាបក្រហម វាជានិមិត្តរូបនៃសេចក្ដីស្រឡាញ់មិនចេះរីងស្ងួត របស់ដៃគូ។ ចំណែកអ្នកនៅលីវ មានជំនឿថា ការដាំផ្កាកុលាបក្រហម នឹងជួយបង្កើនស្នេហា បង្កើនភាពទាក់ទាញ ហើយប្រាកដជាជួបស្នេហ៍ល្អជាក់ជាមិនខាន ។
ប្រទាលម្លូលឿង

ជារុក្ខជាតិដ៏ល្អមួយ ដែលគេជឿថា បើដាក់ដាំនៅផ្ទះ នឹងបង្កើនភាពទាក់ទាញយ៉ាងខ្លាំង។ ក្រៅពីជួយលើកស្ទួយភាពទាក់ទាញខាងស្នេហា។ ប្រទាលម្លូលឿង ក៏ល្អសម្រាប់ពាណិជ្ជករនិងម្ចាស់អាជីវកម្មនានាផងដែរ។ ដោយសារតែគេជឿថា វានឹងជួយបង្កើនទ្រព្យសម្បត្តិនៃការជួញដូរ ចំណេញជាងមុន ជួយក្នុងបញ្ហាលំបាក មកជាសំណាងផងដែរ។
រុក្ខជាតិ Kalong

គេជឿថា បើអ្នកបានដាំផ្កាកាឡុង នឹងជួយលើកកម្ពស់ប្រធានបទនៃសេចក្ដីមេត្តាករុណាដ៏អស្ចារ្យ ជួយឲ្យស្នេហាមានភាពផ្អែមល្ហែម ជាពិសេសវាក៏ជួយលើករាសី ហើយបន្ថែមពីនោះ វាក៏ជារុក្ខជាតិនាំសំណាងផងដែរ។
ប្រទាលទេវតាប្រាំបីទិស

គ្រាន់តែឈ្មោះក៏គេដឹងថា ជារុក្ខជាតិហុងស៊ុយមិនធម្មតា ហើយជាពិសេស គេឃើញជាញឹកញាប់នៅតាមផ្ទះជាច្រើនដែលនិយមដាំពណ៌ស្រស់ស្អាតដូចជា ពណ៌ផ្កាឈូក ជាមួយពណ៌ស ដែលបង្ហាញអត្ថន័យល្អផងដែរ។
ប្រទាលទេវតាប្រាំបីទិស នឹងបង្កើនភាពទាក់ទាញដល់អ្នកដាំដុះ ធ្វើឲ្យមនុស្សធ្លាក់ក្នុងអន្លង់ស្នេហ៍ និងការស្រលាញ់រាប់អានជាច្រើនផងដែរ។
រុក្ខជាតិ Amaranth

ដូចដែលឈ្មោះបានបង្ហាញ វាគឺជាផ្កាដែលត្រូវបានគេជឿថា អាចជួយឲ្យស្នេហារីកដុះដាលមិនចេះចប់។ បើអ្នកណាមានគូស្នេហ៍ វានឹងជួយលើកកម្ពស់ឲ្យផ្លែផ្កានៃសេចក្ដីស្រលាញ់ ហើយនឹងជួយគូស្នេហ៍ កាន់តែស្រឡាញ់គ្នាខ្លាំងឡើង មួយកម្រិតទៀត៕
គ្រូ ណុប
ចុចអាន៖រុក្ខជាតិហុងស៊ុយ គេជឿថា ដាំក្នុងផ្ទះ ជួយបង្កើនសំណាងល្អ និងរីកចម្រើនផ្នែកអាជីព
ចុចអាន៖ឃ្លោក ចិន ហុងស៊ុយហៅលុយកាក់ បង្កើនលាភសំណាង និងអាយុយឺនយូរក្នុងគ្រួសារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


