ព័ត៌មានជាតិ
អគ្គលេខាធិការ CICA អរគុណកម្ពុជាដែលបានផ្តល់ការគាំទ្រដល់សកម្មភាពនានារបស់ខ្លួន
ក្នុងជំនួបសម្តែងការគួរសមជាមួយមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសកម្ពុជា លោកអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) បានអរគុណកម្ពុជាដែលបានផ្តល់ការគាំទ្រដល់សកម្មភាពនានារបស់ CICA នាពេលកន្លងមក។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា គឺកាលពីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត ឃី សុវណ្ណរតនា រដ្ឋលេខាធិការក្រសួងការបរទេស បានទទួលជួបសម្តែងការគួរសមជាមួយលោកឯកអគ្គរដ្ឋទូត Kairat Sarybay អគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
នៅក្នុងជំនួបនេះ លោកបណ្ឌិត ឃី សុវណ្ណរតនា បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់របស់ CICA ដែលជាវេទិកាអន្តរជាតិដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុតមួយក្នុងការលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅអាស៊ី ក៏ដូចជាពិភពលោក។ លោករដ្ឋលេខាធិការ ក៏បានរំលឹកឡើងវិញនូវការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលេខាធិការដ្ឋាន CICA និងរដ្ឋជាសមាជិកទាំងអស់ ដើម្បីជំរុញដំណើរការ CICA បន្ថែមទៀត ដើម្បីផលប្រយោជន៍ទៅវិញទៅមក និងវិបុលភាពនៃប្រជាជនទាំងអស់ក្នុងអាស៊ី។

លោកឯកអគ្គរដ្ឋទូត Kairat Sarybay បានកោតសរសើរចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដ៏ឆាប់រហ័សនៅកម្ពុជា និងបានជម្រាបជូនដោយសង្ខេបនូវសមិទ្ធផលសំខាន់ៗនៃ CICA ចាប់តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤នេះ និងដំណើរការវិវត្តនៃ CICA និងគម្រោងរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស CICA នៅខែវិច្ឆិកា ឆ្នាំ២០២៤។
លោកឯកអគ្គរដ្ឋទូត Kairat Sarybay បានសម្ដែងអំណរគុណចំពោះកម្ពុជា ដែលបានផ្តល់ការគាំទ្រដល់សកម្មភាពនានារបស់ CICA និងបានស្នើកម្ពុជាលើពីរចំណុច ១) ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងលេខាធិការដ្ឋាន CICA និងលេខាធិការដ្ឋាន ASEAN និង២) ពន្លឿនការផ្តល់សច្ចាប័នលើអនុសញ្ញា CICA ស្តីពីសិទ្ធិនិងអភ័យឯកសិទ្ធិរបស់បុគ្គលិកលេខាធិការដ្ឋាន និងអ្នកតំណាងសមាជិកនៃ CICA។

ជាការឆ្លើយតប ខណៈពេលដែលមានការកត់សម្គាល់ពីការរីកចំរើននៃ CICA លោកបណ្ឌិត ឃី សុវណ្ណរតនា បានបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធរបស់ភាគីកម្ពុជា កំពុងធ្វើការលើដំណើរការក្នុងការផ្តល់សច្ចាប័នលើអនុសញ្ញានេះ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


