អារម្មណ៍ព្រួយបារម្ភ ឬការថប់បារម្ភរ៉ាំរ៉ៃ ហេងហាងមិនស្ងប់ចិត្ត ពិបាកក្នុងការផ្តោតអារម្មណ៍ ការសម្រេចចិត្តសាវ៉ាផ្លាស់ប្តូរ ងាយសើច ឆាប់ខឹង ញ៉ាំច្រើនឬតិចជាងធម្មតា តានតឹងសាច់ដុំ រាគឬទល់លាមក ចង្អោរឬវិលមុខ ការបាត់បង់ចំណង់ផ្លូវភេទសុទ្ធជាស្ថានភាពព្រមាននៃជំងឺផ្លូវចិត្ត និងស្ត្រេស។
តើស្ត្រេសជាអ្វី?
ស្ត្រេសគឺជាអារម្មណ៍ដែលស្ថិតនៅក្រោមសម្ពាធមិនធម្មតា។ សម្ពាធនេះអាចមកពីទិដ្ឋភាពផ្សេងៗគ្នានៃជីវិតប្រចាំថ្ងៃដូចជាបន្ទុកការងារកើនឡើង បញ្ហាជាមួយគ្រួសារឬ ក្តីបារម្ភហិរញ្ញវត្ថុថ្មី និងការគិតអំពីអនាគតក្នុងវិធីអវិជ្ជមាន មានឥទ្ធិពលជាបន្តបន្ទាប់បង្កើតជាតំណរស្ត្រេសបន្តកន្ទុយ ហើយស្ត្រេសនីមួយៗនៅគរបន្ថែមពីលើគ្នាក្លាយជាការបាក់ទឹកចិត្តធ្ងន់។
ក្នុងអំឡុងពេលនោះមនុស្សនឹងលេចចេញនូវអារម្មណ៍ដូចមានអ្នកណាគំរាមកំហែងឬតូចចិត្តហើយរាងកាយអាចបង្កើតការឆ្លើយតបយ៉ាងចំបែងតានតឹង។ នេះអាចបណ្តាលឱ្យមានរោគសញ្ញារាងកាយផ្សេងៗគ្នាដូចជា ការផ្លាស់ប្តូរឥរិយាបថរអកប្បកិរិយារំជើបរំជួល សម្រស់ទ្រុឌទ្រោម ។
៥ជំហាននេះ ត្រូវធ្វើនៅពេលមានអារម្មណ៍តានតឹង៖
១ ព្យាយាមបង្កើតទំនាក់ទំនង
រវាងអារម្មណ៍នឿយហត់ ឈឺនិងសម្ពាធដែលកំពុងប្រឈមមុខ ចូរប្រុងប្រយ័ត្នចំពោះការព្រមានខាងរាងកាយដូចជាសាច់ដុំតឹងណែនហត់នឿយឈឺក្បាលឬប្រកាំង ប្រយត្នការមិនចង់ជួបមនុស្ស និងមិនចង់ចូលរួមសកម្មភាពសង្គម។ កុំគិតថាការលាក់ខ្លួននិងជាសះឡើងវិញ។ តាមពិតគួូរចេញដើរ អានសៀវភៅ ទស្សនាកុន ឬស្តាប់ចម្រៀង ថតទេសភាព Editរូបនឹងជួយឱ្យធូរស្រាលបាន ជាពិសេសសមាធិ។
២- កំណត់មូលហេតុ
ព្យាយាមកំណត់អត្តសញ្ញាណ តម្រៀបមូលហេតុដែលអាចធ្វើឱ្យស្ត្រេសរបស់យើងកើតមាន ដូចជា ប្រភេទធម្មជាតិ ប្រភេទកើតមានព្រោះបញ្ហាជាក់ស្តែង និងប្រភេទដែលយើងមិនអាចធ្វើអ្វីអគ្រប់គ្រងវាបាន កំណត់ហើយចូរព្យាយាមដោះលែងការព្រួយបារម្ភទាំងនោះនិងពិនិត្យមើលរបៀបរស់នៅរបស់យើងឡើងវិញ ថាគេចពីវាតាមរបៀបណា?អាចទៅកម្សាន្ត ធ្វើអីញាំជាមួយបងប្អូនមិត្តភក្តិ មិនមែនស្ត្រេសទៅប្រព្រឹត្តិផិតក្បត់ ឬល្បែង បៀរប៉ោ និងផឹកស្រវឹងឡើយ។ ត្រូវដឹងថា ការជក់បារីនិងការផឹកស្រាពិតជាមានសភាពដូចជួយ កាត់បន្ថយភាពតានតឹងដំបូងៗ តែនេះគឺជាការយល់ច្រឡំ ព្រោះក្រោយមកនឹងធ្វើឱ្យបញ្ហាកាន់តែធ្ងន់ធ្ងរទៅ ៗពិបាកកែ។
Really bad news about my home finances
៣ តើអាចមកពីយើងទទួលយកច្រើនពេក Overload?
តើមានការងារអ្វីខ្លះ ដែលអាចប្រគល់ទៅឱ្យនរណាម្នាក់ផ្សេងទៀតបាន ? អាចរចនាជីវិតតាមរបៀបរីករាយជាងសព្វថ្ងៃនេះទេ ព្យាយាមរៀបចំជីវិត និងវិធី រស់នៅរបស់អ្នកឡើងវិញ។ ដូចជាបរិភោគអាហារមានសុខភាពល្អកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងនឹងរបបអាហារ។ល។ មានភ័ស្តុតាងជាច្រើន បង្ហាញពីឥទ្ធិពលនៃអាហារប៉ះពាល់ដល់អារម្មណ៍របស់យើងដោយសារការបរិភោគអាហារ ជូរពេក ផ្អែមពេក ឬប្រៃពេកព្រោះការចាប់ជាតិចាស់មិនព្រមគិតពីសុខភាព ។ សុខុមាលភាពមនុស្សបានមកភាគច្រើនពីការធានាថារបបអាហារផ្តល់នូវបរិមាណគ្រប់គ្រាន់នៃសារធាតុចិញ្ចឹមខួរក្បាលដូចជា ពពួកវីតាមីននិងសារធាតុរ៉ែចាំបាច់ និងទឹកស្អាត មិនមែនស្ករ ឬរសជាតិទេ។
៤. ឆ្លៀតពេលសម្រាកពិតប្រាកដ
ចាប់ពីវ័យ៤០ឆ្នាំឡើង ត្រូវរៀនធ្វើឱ្យមានតុល្យភាពរវាងការទទួលខុសត្រូវចំពោះអ្នកដទៃនិងការទទួលខុសត្រូវចំពោះខ្លួនឯង។ កាត់បន្ថយកម្រិតស្ត្រេសដោយចេះផ្តល់អាទិភាពដល់ការថែទាំខ្លួនឯង·ដឹងថា ត្រូវការពេលសម្រាកតែមិនអាចឆ្លៀតពេលបាន? បើដូច្នេះយើងកំពុងបំផ្លាញសុខភាពផ្លូវចិត្ត សមត្ថភាពនៃការគិតពិចារណា បំផ្លាញការចងចាំ លែងយកចិត្តទុកដាក់លើគំនិតនិងអារម្មណ៍តាមរបៀបមួយដែលអាច បង្កើនសមត្ថភាពរបស់យើងក្នុងការគ្រប់គ្រងស្ថានការណ៍លំបាកៗបានធូរល្ហុយដូចមុន ។ សូមធ្វើការជ្រើសរើសដោយឈ្លាសវៃ ព្យាយាមសម្រាកទៀង មានតុល្យភាព ដែលចំណាយពេលនោះ អនុវត្តការគិត ការធ្វើសមាធិក្នុងចិត្ត ដែលពិតជា កាត់បន្ថយផលប៉ះពាល់នៃស្ត្រេស នៃការថប់បារម្ភនិងបញ្ហានានា ទាក់ទគេងមិនលក់ការផ្តោតអារម្មណ៍ខ្សោយនិងអារម្មណ៍ទាប។
៥ កុំធ្វើបាបសង្កត់សង្កិនខ្លួនឯងខ្លាំងពេក
ព្យាយាមរក្សារឿងរ៉ាវតាមទស្សនៈបើកចំហរ ដោយចងចាំថា ថ្ងៃអាក្រក់គឺជាបទពិសោធន៍ រាល់ការរិះគន់ជារឿងសាកល្បងចិត្ត និងភាពរឹងមាំរបស់យើង។ ធ្វើចំពោះខ្លួនឯង ដូចជា យើងគឺជាមិត្តល្អបំផុតម្នាក់ដែល មានចិត្តល្អនិងចេះគាំទ្រ តាមរយៈ ចំណាយពេលពីរបីនាទីក្នុងមួយថ្ងៃ ពេលព្រឹក និងមុនគេង ដើម្បីឱ្យតម្លៃចំពោះការរីកចម្រើនណាមួយក្នុងខ្លួនយើង។ កំពុងតែពិបាកគេងមែនទេ? នេះជាបញ្ហាធម្មតានៅពេលយើងតានតឹងអារម្មណ៍ ពេលនោះ អាចក្រោកឡើងជំនួសឱ្យការគេង ធ្វើការផ្លាស់ប្តូរប្រធានបទគិត រៀបចំដំណើរកម្សាន្ត រៀបខោអាវស្អាតៗ ហើយរឿងបន្តិចបន្តួចទាំងនោះ នឹងជួយឱ្យសប្បាយរីករាយ គេងលក់ស្រួល។
សុភា
ចុចអាន កុំលាក់ទុកកំហឹងរហូតក្លាយជារឿងធំ
ចុចអាន ខឹងមិនដឹងមុខនិងគុំគួនយូរអាចក្លាយជាផ្លូវចិត្តធ្ងន់ធ្ងរពិបាកព្យាបាល