KPT+
លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្លាយជាមហាសេដ្ឋី មានជាងគេរបស់ ថៃ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានទស្សនាវដ្ដី Forbes ចាត់ចំណាត់ថ្នាក់ជាមហាសេដ្ឋី ដែលមានជាងគេបំផុតនៅថៃ ក្នុងនោះលោកមានអចលនទ្រព្យរហូតដល់រាប់ពាន់លានដុល្លារអាមេរិកឯណោះ។

ឆ្នាំនេះគឺជាលើកទី ៣៦ ហើយ ដែលក្នុងឆ្នាំ ២០២២ មានមហាសេដ្ឋីចំនួន ៨៧ នាក់តិចជាងឆ្នាំមុន ដែលមួយផ្នែកដោយសារតែការរាតត្បាតនៃមេរោគ កូវីដ១៩ បានប៉ះពាល់ដល់អាជីវកម្មរបស់មហាសេដ្ឋី រួមទាំងជម្លោះវាងរុស្ស៊ី និងអ៊ុយក្រែន និងការបង្រ្កាបរបស់រដ្ឋាភិបាលចិនទៅលើក្រុមហ៊ុន Big Tech ដែលបានកាត់បន្ថយទ្រព្យសម្បត្តិរបស់មហាសេដ្ឋី។ ទោះជាយ៉ាងណាក៏ដោយ Forbes ក៏បានរកឃើញថាមហាសេដ្ឋីជាង ១,០០០ នាក់មានទ្រព្យសម្បត្តិច្រើនជាងឆ្នាំមុន។ ពួកគេក៏បានរកឃើញថា មនុស្សមួយចំនួនជាអ្នកមានជាលំដាប់ ម្នាក់ក្នុងនោះគឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ។

យោងតាមទស្សនាវដ្ដី Forbes មានមហាសេដ្ឋីចំនួន ២,៦៦៨ នាក់នៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២២ ដែលមានទ្រព្យសម្បត្តិសរុបជាង ២,៦៦៨ ពាន់លានបាត ហើយនៅឆ្នាំនេះមានមហាសេដ្ឋីថៃដែលយើងធ្លាប់ស្គាល់ ជាពិសេសគឺលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីមានទ្រព្យសកម្ម ដែលមានស្ថេរភាពធៀបនឹងឆ្នាំ ២០២១ ពោលគឺមានទ្រព្យសកម្មនោះ ២,០០០,០០០,០០០ ដុល្លារអាមេរិក ដែលត្រូវបានចាត់ថ្នាក់ជាមហាសេដ្ឋីលេខ ១,៥១៣ របស់ពិភពលោក។

ទោះយ៉ាងណា មានព័ត៌មានបន្ថែមដែលបញ្ជាក់ថាបច្ចុប្បន្នលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កំពុងស្ថិតក្នុងទីក្រុងឌូបៃ។ ចំពោះអាជីវកម្ម និងហិរញ្ញវត្ថុ លោកថាក់ស៊ីនបានបណ្តាក់ទុន ក្នុងការចាប់ផ្ដើមអាជីវកម្មបច្ចេកវិទ្យាថែទាំសុខភាពនៅចក្រភពអង់គ្លេសចំនួនពីរគឺ DNANudge និង Owlstone Medical ។

ទស្សនាវដ្ដី Forbes ក៏បានចេញផ្សាយព័ត៌មានអំពីទ្រព្យសម្បត្តិរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា តាំងពីឆ្នាំ ២០១៣ ដោយបានរកឃើញថា ទ្រព្យសម្បត្តិរបស់លោកកាន់តែកើនឡើងជាបន្តបន្ទាប់៕
ក្នុងឆ្នាំ ២០១៣ ទ្រព្យសម្បត្តិមានតម្លៃ ១,៧០០លានដុល្លារអាមេរិក។
ក្នុងឆ្នាំ ២០១៤ គាត់មានទ្រព្យសម្បត្តិ ១.៦ ពាន់លានដុល្លារអាមេរិក។
ក្នុងឆ្នាំ ២០១៥ ទ្រព្យសម្បត្តិមានតម្លៃ ១,៧០០លានដុល្លារអាមេរិក។
ក្នុងឆ្នាំ ២០១៦ ទ្រព្យសម្បត្តិមានតម្លៃ ១.៦ ពាន់លានដុល្លារអាមេរិក។
ក្នុងឆ្នាំ ២០១៧ ទ្រព្យសម្បត្តិមានតម្លៃ ១.៧ ពាន់លានដុល្លារ។
ក្នុងឆ្នាំ ២០១៨ ទ្រព្យសម្បត្តិមានតម្លៃ ១.៨ ពាន់លានដុល្លារអាមេរិក។
ក្នុងឆ្នាំ ២០១៩ ទ្រព្យសម្បត្តិមានតម្លៃ ១.៨ ពាន់លានដុល្លារអាមេរិក។
នៅឆ្នាំ ២០២០ ទ្រព្យសម្បត្តិមានតម្លៃ ១.៨ ពាន់លានដុល្លារអាមេរិក។
នៅឆ្នាំ ២០២១ ទ្រព្យសម្បត្តិមានតម្លៃ ២ ពាន់លានដុល្លារ។
នៅឆ្នាំ ២០២២ ទ្រព្យសម្បត្តិមានតម្លៃ ២ពាន់លានដុល្លារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នៅពីក្រោយជីវិតពិតមហាសេដ្ឋី ថៃ Nualphan Lamsam តែងចាយវាយលើរបស់ទាំងនោះ មិនសំចៃ
ចុចអាន៖តារាសម្ដែងស្រី ថៃ លំដាប់ជួរមុខ ៦ រូប មានរហស្សនាម ជា Queen នៃពិភពម៉ូដ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ជនសង្ស័យសារភាពទោសភ្លាម ម្ដាយ Tangmo ប្ដឹងទារសំណងជាង ៤០លានភ្លាម
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ភាពយន្តរបស់ Jennie ត្រូវគេហៅថាជា “រឿងអាសអាភាស”
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ចាប់ផ្សឹកចៅអធិការវត្តកំពូលពេជ្រ ក្រោយបែកធ្លាយរូបភាពស្លៀកស៊ីវិលចូលហាងពេលយប់