KPT+
មិត្តរួមការងារចរិតយ៉ាប់ទាំង ៥ ប្រភេទដែលគួរមានវិធីសាស្ត្រដោះស្រាយជាមួយ
នៅកន្លែងការងារនីមួយៗ រមែងមានមនុស្សច្រើនប្រភេទចម្រុះគ្នា។ អ្នកខ្លះចរិតល្អ មិនជាបញ្ហា តែអ្នកខ្លះវិញចរិតយ៉ាប់ៗមិនងាយកែផ្លាស់ អាចបង្កើតព្យុះភ្លៀងពេញមួយស្ថាប័នបាន។
ទាំងនេះ ជាមិត្តរួមការងារទាំង ៥ ប្រភេទដែលពិបាកធ្វើការនិងដោះស្រាយជាមួយ៖
១. ពូកែសម្ដែង
ជាប្រភេទមិត្តរួមការងារដែលខំប្រឹងធ្វើការចំពោះមុខមេដឹកនាំខ្លាំងណាស់ តែលទ្ធផលមិនដឹងទៅរកមកពីណាឲ្យក្រុមហ៊ុនទេ។ ជួនកាលតែងតួជាមនុស្សល្អ សុខចិត្តទទួលកំហុសទាំងអស់ ធ្វើកម្សត់នៅមុខអ្នកគ្រប់គ្នា រហូតពេលខ្លះអាចយំយែកបានទៀតផង។ ជាពិសេសប៉ិនខាងធ្វើជាជនរងគ្រោះនិងជាមនុស្សលេចធ្លោខាងចិត្តល្អ។
ដំណោះស្រាយ៖ ជាមួយបុគ្គលប្រភេទនេះក្រៅពីមិនយកតម្រាប់តាមថែមទាំងនៅឲ្យឆ្ងាយ កាត់បន្ថយឱកាសនៃការធ្លាក់ក្នុងអន្លង់ក្រុមតែមួយជាមួយមនុស្សប្រភេទនេះ ព្រោះមុននឹងក្រោយគេនឹងលែងមានអ្នកណាទុកចិត្ត ដោយសារអំពើពុតត្បុតលាក់លៀមមិនបានយូរទេ។
២. ស៊ីអែបវ៉ៃអប
ពូកែអែបអបមេកោយ ដើម្បីយកលាភសំណាងនិងព្យាយាមចេញមុខទទួលផលជានិច្ច ដណ្ដើមគុណសម្បត្តិ មិនថាកិច្ចការតូចធំដោយមិនអៀនខ្មាស់។ ជាក់ស្ដែងមនុស្សប្រភេទនេះធ្វើការលំៗ និងចំណាប់តែសម្ដីប៉ុណ្ណោះព្រោះមិនមានជំនាញឬចំណេះអ្វីយកជាការ ដូច្នេះហើយបានជាខំអែបអបយោងអាត្មា។
ដំណោះស្រាយ៖ ជាមួយបុគ្គលប្រភេទនេះក្រៅពីមិនយកតម្រាប់តាមថែមទាំងកុំធ្វើការជាមួយរួមគ្នា ព្រោះក្រៅពីមិនអាចជួយអ្វីបានថែមទាំងនាំមកនូវចិត្តមួម៉ៅខូចការរួមតែម្តង។ ប្រសិនជៀសមិនរួចគួរបែងចែកការទទួលខុសត្រូវ (Scoop)ឲ្យបានច្បាស់។
៣. និយាយពីក្រោយខ្នង
ជាមនុស្សដែលចំណូលត្រាវរឿងគេប្រាប់អ្នកដទៃរួមទាំង រឿងចៅហ្វាយនាយ និងរឿងយើងដែរ។ មនុស្សនេះ មួយថ្ងៃបើមិនបាននិយាយដើមនរណាម្នាក់ទេ ប្រាកដជាធ្វើការមិនកើតដែលចាស់តែងពោលថា រមាស់មាត់។
ដំណោះស្រាយ៖ ជាមួយបុគ្គលប្រភេទនេះក្រៅពីមិនយកតម្រាប់តាមមិននៅក្បែរ ថែមទាំងកុំស្តាប់កុំចូលរួម និងកុំលង់ទុកចិត្តប្រាប់ការណ៍អ្វីធំដុំឲ្យសោះព្រោះអាចមានរឿងដោយសារមាត់បាន។
៤. មើលបំណាំ
និយមមើលបំណាំ ប្រកាន់ការងារគេ ការងារឯង មិនចេះជួយសម្រេចលទ្ធផលក្រុម។ ជួនកាលគេចាំឃ្លាំមើលកំហុសគ្នា ដើម្បីបានរាយការណ៍ប្រាប់មេថា អ្នកនេះខ្ជិល អ្នកនោះមិនខំធ្វើការ។ល។
ដំណោះស្រាយ៖ ជាមួយបុគ្គលប្រភេទនេះក្រៅពីមិនយកតម្រាប់តាមថែមទាំងនៅឲ្យឆ្ងាយ ព្រោះការមើលបំណាំប្រឆាំងនិងទ្រឹស្ដីវិជ្ជាជីវៈគ្រប់ប្រភេទ មនុស្សមានវិជ្ជាជីវៈមិនដែលមានពេលសម្រាប់រឿងបែបនេះឡើយ។
៥. គ្មានទំនួលខុសត្រូវ
រាល់ពេលមានរឿងអ្វី គេរមែងទម្លាក់កំហុសលើអ្នកដទៃ ទាំងដែលគេក៏ជាចំណែកនៃការខុសឆ្គង។ បើមានមនុស្សនេះជាគ្នា យើងនឹងត្រូវរ៉ាប់រងការងារជាច្រើនជំពូក ព្រោះតែគេជាបុគ្គលដែលធ្វើការព្រលែងដៃ ហើយបន្សល់មកលើយើងស្ទើរទាំងស្រុង។
ដំណោះស្រាយ៖ ជាមួយបុគ្គលប្រភេទនេះក្រៅពីមិនយកតម្រាប់តាមថែមទាំងមិនត្រូវរួមក្រុមជាមួយព្រោះក្រៅពីល្អក់កករហើយថែមទាំងពន្យឺតការរីកចម្រើនរបស់យើងបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Inside
ចុចអាន៖មនុស្សបីប្រភេទដែលពួកអ្នកមានខ្លាចមិនឲ្យបៀត ហើយមួយប្រភេទទៀតគោរពស្វែងរក
-
កីឡា៧ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង