Connect with us

KPT+

លក្ខណៈសម្បត្តិ ៦ យ៉ាងនៃបុរសដែលស្ថិតក្នុងក្ដីស្រមៃរបស់នារីៗ

បានផុស

នៅ

និយមន័យរបស់បុរសល្អមានខុសគ្នាពីនារីម្នាក់ទៅម្នាក់ ប៉ុន្តែមានគុណសម្បត្តិស្រដៀងគ្នាមួយចំនួនដែលស្ត្រីភាគច្រើនចង់បានបំផុតក្នុងទំនាក់ទំនងស្នេហា។ បុរសក្នុងក្ដីប្រាថ្នារបស់ស្រ្តីជាច្រើនអាចជាបុរសមានស្មាទូលាយ រាងខ្ពស់ និងមានអារម្មណ៍ល្អពេលនៅជិតជាដើម។ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះទៅទៀត នារីៗប្រាថ្នាចង់បាននរណាម្នាក់ដែលអាចទុកចិត្តបាននិងមានភាពស្មោះត្រង់ក្នុងទំនាក់ទំនងនោះ។ ទីនេះ KPT Plus សូមលើកយកលក្ខណៈសម្បត្តិ ៦ យ៉ាងរបស់បុរសល្អដែលនារីៗប្រាថ្នាចង់បានបំផុតក្នុងរឿងស្នេហា៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. កម្ពស់ខ្ពស់

ស្ត្រីភាគច្រើនស្រឡាញ់បុរសខ្ពស់ ទោះមុខមាត់មិនសូវបាន ក៏មើលទៅឃើញសង្ហារដែរ។ ជាពិសេសមនុស្សប្រុសខ្ពស់ស្លៀកពាក់អ្វីក៏សមសួន គួរឲ្យទាក់ភ្នែក។

២. ស្មោះត្រង់ មិនចេះបោកប្រាស់

មនុស្សស្រីឯណា ប្រាថ្នាព្រាននារីជាគូ? ភាពស្មោះត្រង់ ហើយមិនចេះបោកប្រាស់ យកនារីជាល្បែង ជាក្ដីបំណងរបស់មនុស្សស្រីគ្រប់រូប។

៣. វៃឆ្លាតនិងចេះបន្ទាបខ្លួន

គ្មានស្រីឯណាស្រឡាញ់មនុស្សប្រុសមើកៗទេ ជាពិសេសនាងចង់បានបុរសដែលអាចដឹកនាំនាងបាន មិនចាំឲ្យនាងដឹកមុខវិញឡើយ។ បុរសឆ្លាត រមែងយល់កាលៈទេសៈ ធ្វើអ្វីក៏ទំនង ប៉ុន្តែមិនចេះអួតក្អេងក្អាងឡើយ។

៤. ចេះភាពអៀនប្រៀន តែក្លាហាន

បុរសរូបណាពូកែចេះចែចង់នារីពេក គេថាប្រុសព្រាន ឬបានតែសម្ដី។ ទោះជាប្រុសក្ដី​ កាលណាចេះខ្មាស់អៀនខ្លះ ធ្វើឲ្យស្រីៗ ចង់លលេងជាមួយ និងក្នក់ខ្នាញ់។ ត្បិតអៀនតិចតួចមែន តែភាពក្លាហានរបស់មនុស្សប្រុស ជាអាវុធសម្លាប់បេះដូងនារីឲ្យចុះចាញ់ កោតសរសើរ និងនៅចង់នៅជិត។

៥. គោរពពេលវេលា

បុរសដែលរគោរពពេលវេលាច្បាស់លាស់ នឹងទទួលបានការគោរពពីមនុស្សជុំវិញ ឯស្រីៗក៏ស្ងើចក្នុងចិត្តជាទីបំផុត។ ស្ត្រីលង់នឹងបុរសដែលហ្មត់ចត់ ច្បាស់លាស់ និងមិនចំណូលឲ្យស្រីៗ រង់ចាំគេតែងខ្លួន។

៦. ពូកែយកចិត្តទុកដាក់និងមានសន្តានចិត្តល្អ

តើមានស្រីប៉ុន្មាននាក់មិនបាក់ចិត្តស្រឡាញ់ប្រុសពូកែយល់ចិត្ត ថ្នាក់ថ្នម ស្គាល់ពីនាង ស្ទើរតែមិននិយាយអ្វី ក៏ដឹងដែរនោះ? ជាពិសេសទឹកចិត្តចេះជួយធុរៈ មិនងាយប្រកាន់ខឹង ចិត្តធ្ងន់ មានបេះដូងស្មើឪពុកឬបងប្រុសនាង នាងពិបាកថាទប់ចិត្តមិនលង់ខ្លាំងណាស់។ បុរសបែបនេះ មាននៅឯណា មានការប្រាថ្នាពីស្រីៗនៅទីនោះ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ កត្តាធំៗទាំង ៦ នៅពីក្រោយការយំ

ចុចអាន៖ ពាក្យថា «ឪពុក» ភ្ជាប់លក្ខខណ្ឌនិងកាតព្វកិច្ច​អ្វីខ្លះសម្រាប់គ្រួសារ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម