ពាក្យថាបំណុលគ្មានអ្នកណាមួយចង់ជំពាក់គេទេ តែបើទាល់ច្រកឬមានការសំខាន់ណាមួយ ត្រូវការប្រាក់ យើងអាចនឹងឈានទៅរកការបង្កើតបំណុលមិនខាន។
ប៉ុន្តែធ្វើយ៉ាងម៉េច ទើបអាចរើខ្លួនពីបំណុលព័ន្ធជុំវិញខ្លួនបានរហ័សទៅ?
Kpt Plus សូមណែនាំគន្លឹះមួយចំនួនដល់គ្នាយើង សម្រាប់សាកល្បងអនុវត្តដោះបំណុលបានរហ័ស៖
១. តាមដានបំណុលជាប់ជានិច្ច
នេះជារឿងដែលមានសារៈសំខាន់ណាស់ ក្នុងការតាមដានបំណុលរបស់យើង ដើម្បីធានាថាយើងបានសងវាយ៉ាងឆាប់រហ័ស។ ស្រដៀងគ្នានឹងការធ្វើការនិងវាស់វែងលទ្ធផល យើងត្រូវតាមដានបំណុលរបស់ខ្លួនឯងជានិច្ច។ បើយើងតាមដានលំអិត នោះយើងនឹងឃើញឃើញថាចំនួនបំណុលសរុបរបស់យើង មានការថយចុះខ្លះមិនខាន។
កំណត់គោលដៅប្រចាំសប្ដាហ៍និងប្រចាំខែ ដូច្នេះយើងអាចទទួលបានជ័យជម្នះក្នុងរយៈពេលខ្លី និងរក្សាសន្ទុះទៅមុខក្នុងការសងបំណុលបានលឿន។
២. លាក់កាតឥណទានរបស់យើង
បំណុលដ៏ធំបំផុតរបស់យើងគឺជាកាតឥណទាន ដូច្នេះត្រូវតែលុបបំបាត់ការល្បួង ហើយយកវាចេញពីកាបូបរបស់យើងជាប្រញាប់។
គំនិតមួយនេះជាគំនិតល្អបំផុតក្នុងការទិញរបស់ដែលយើងចង់ទិញ ប្រសើរជាងទិញរបស់ច្រើនឥតប្រយោជន៍តាមតែចិត្តចង់ នៅពេលមានកាតឥណទានជាប់ខ្លួន ហើយអាចបង្កើតជាបំណុលលើសដើមថែមទៀត។
៣ មានឆន្ទៈផ្ដាច់បំណុល
ឆន្ទៈអាចជាការធ្លាក់ចុះដ៏ធំមួយដើម្បីសងបំណុលរបស់យើង។ ដើម្បីផ្ដាច់បំណុលទាំងអស់របស់យើងបានលឿន គប្បីធ្វើវិក្កយបត្រដោយស្វ័យប្រវត្តិក្នុងមួយខែៗ នោះយើងនឹងអាចធានាថាបំណុលផ្សេងៗគឺមិនពាក់ព័ន្ធគ្នាទៀតទេ។
៤. រស់នៅសាមញ្ញាកុំធ្វើដូចអ្នកអភិជន
មធ្យោបាយតែមួយគត់ដើម្បីចេញពីបំណុលគឺត្រូវលះបង់ខ្លះ ទៅលើទម្លាប់ចំណាយប្រចាំថ្ងៃរបស់យើង។ នេះគឺជាវិធីមួយចំនួនដើម្បីសន្សំប្រាក់ជារៀងរាល់ខែ ៖
រស់នៅផ្ទះជួលជាមួយមិត្តរួមបន្ទប់ ចម្អិនអាហារពេលល្ងាច និងរៀបចំអាហារថ្ងៃត្រង់សម្រាប់ការងារជំនួសឱ្យការញ៉ាំក្រៅ។ អ៊ីនធឺណិតក៏គួរកាត់បន្ថយខ្លះៗ គប្បីជិះរថយន្តសាធារណៈ ឬជិះកង់ទៅធ្វើការ ដើម្បីកាត់បន្ថយការចំណាយ និងទទួលបានសុខភាពមកវិញ។
៥. កុំទម្លាប់ខកខានបង់បំណុល
គ្រប់គ្នាខ្លះអាចគិតថាការខកខានបង់បំណុល អាចជាការដោះទាល់បានមួយគ្រាៗ ប៉ុន្តែសូមចងចាំថា ការដែលយើងខកខានឬមានបំណងគេចវេះមិនសងបំណុលឲ្យឆាប់ចប់ទេ នោះបំណុលនឹងការប្រាក់រឹតតែឡើងទ្វេគុណ ពីមួយខែទៅមួយខែមិនខាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖lifehack
ចុចអាន៖ពាក្យថា «ឪពុក» ភ្ជាប់លក្ខខណ្ឌនិងកាតព្វកិច្ចអ្វីខ្លះសម្រាប់គ្រួសារ?
ចុចអាន៖លក្ខណៈសម្បត្តិ ៦ យ៉ាងនៃបុរសដែលស្ថិតក្នុងក្ដីស្រមៃរបស់នារីៗ