KPT+
វិធីសងបំណុលបានរហ័ស និងចាប់ផ្ដើមជីវិតភ្លឺស្វាងសាជាថ្មី
គ្រប់គ្នាចង់រៀបចំខ្លួនឲ្យរួចផុតពីបំណុល និងចាប់ផ្ដើមជីវិតភ្លឺស្វាងសាជាថ្មីផង ប៉ុន្តែមិនដឹងថាត្រូវចាប់ផ្ដើមតាមជំហានអ្វីខ្លះ។
ត្រៀមខ្លួនរួចជាស្រេចឬនៅ?
ហើយនេះជាវិធីដែលមហាសេដ្ឋីជាច្រើនធ្លាប់រំដោះខ្លួនពួកគេពីបំណុលពីអតីតកាល នឹងឈានទៅរកជីវិតដ៏ជោគជ័យផ្នែកហិរញ្ញវត្ថុបាន៖
១ កុំបង្កើតបំណុលថ្មី

ច្បាប់ដំបូងមួយដែលបញ្ជាក់ពីការតាំងចិត្តរបស់យើង គឺកុំបង្កើតបំណុលថ្មីឲ្យសោះ លើកលែងតែចាំបាច់ពាក់ព័ន្ធនឹងការស្លាប់រស់។
ស្តាប់មើលទៅហាក់ដូចជាធ្វើមិនបានមែនទេ? មិនពិបាកទេ! គឺកុំទិញផ្ទះបន្ថែម ឬដើរទៅទៅទិញឥវ៉ាន់ដែលគេលួងលោមដោយការព្យឬស្លាកថា បញ្ចុះតម្លៃ។ល។
ជៀសវាងជំពាក់បំណុលបន្ថែមទៀតដោយវិធីរៀនរស់នៅ តាមលទ្ធភាពហោប៉ៅរបស់អ្នក។
២ ធ្វើយ៉ាងណារស់នៅសប្បាយចិត្តតាមទឹកលុយដែលយើងមាន?

នោះមានន័យថាប្រកាន់ខ្ជាប់នូវការទូទាត់កាត់បន្ថយការចំណាយណាដែលមិនចាំបាច់តាមដែលអាចធ្វើទៅបាន ហើយសងបំណុលឲ្យបានលឿន។
៣ ចាប់ផ្តើមប្រាក់សន្សំសម្រាប់សង្គ្រោះបន្ទាន់

ប្រសិនបើយើងមិនមានប្រាក់សន្សំសម្រាប់ពេលណាដែលត្រូវការជាបន្ទាន់ ហើយរំពឹងខ្ចីប្រាក់ពីមិត្តភក្តិឬសមាជិកគ្រួសារ នោះមានន័យថា ជាជីវិតមួយដែលត្រៀមទតែនឹងទទួលយកបំណុលកាន់តែច្រើនឡើងៗ។
អ្នកជំនាញហិរញ្ញវត្ថុណែនាំថា ការសន្សំប្រាក់អាចជួយការពារយើងពីការចំណាយណាដែលមិនបានគ្រោងទុក ហើយពិតជាអាចជួយឲ្យសងបំណុលបានលឿនជាងមុនផង។
៤ ព្យាយាមធ្វើការទូទាត់អប្បបរមាលើបំណុលទាំងអស់
ការទូទាត់អប្បបរមាតាមពេលវេលាជាប្រចាំសម្រាប់រាល់ប្រាក់កម្ចីជាការចាប់ផ្តើមដ៏ល្អនូវវិធីរស់នៅថ្មី ការប្រាក់កាន់តែតិច អ្នកនឹងសន្សំបានកាន់តែច្រើន។ ប្រសិនបើអ្នកអាចមានលទ្ធភាពចំណាយច្រើនជាងការទូទាត់អប្បបរមាសូមប្តេជ្ញាបង់ប្រាក់បន្ថែមជារៀងរាល់ខែដូច្នេះអ្នកអាចសន្សំប្រាក់បានទាន់ពេលវេលានិងសងបំណុលលឿន។
ឧទាហរណ៍ថា ការទូទាត់ប្រាក់កម្ចីអប្បបរមាប្រហែល ៣០% នៃប្រាក់ចំណូលប្រចាំខែ ហើយបើយើងសំរេចចិត្តដាក់សងបន្ថែម ៥% រៀងរាល់ខែបានន័យថាយើងនឹងឆាប់រួចបំណុល។
៥ បង់ប្រាក់ដែលមាន(ការ %)ឲ្យរួចមុនបំណុលដទៃ

ប្រសិនបើមានបំណុលនឹងការប្រាក់រួម (ដូចជាបំណុលកាតឥណទាន) បំណុលប្រាក់កម្ចី សូមព្យាយាមទូទាត់កាតឥណទានរជាមុនសិនព្រោះកម្រិតការនិងសេវាកម្មវាបានលេបលុយចំណូលយើងធំនិងលឿនជាងអត្រាការប្រាក់ធម្មតា ។
ប្រែសម្រួល៖ សុភា
ចុចអាន៖ចង់សងបំណុលយ៉ាងណា ឲ្យបានលឿន?
ចុចអាន៖សញ្ញាសម្គាល់ បុគ្គលិកដែលកំពុងបន្លំកឹបកេងលុយក្រុមហ៊ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


