សេដ្ឋកិច្ច
អត្ថាធិប្បាយ៖ ជំងឺរាតត្បាតថ្មី ឈ្មោះ «បំណុល»
1តើបំណុលគឺជាអ្វី?
បំណុលគឺជាប្រាក់ ដែលយើងជំពាក់ធនាគារតាមរយៈ ការចាយវាយលើកាតឥណទាន ឬប្រាក់កម្ចីប្រភេទផ្សេងៗច្រើនទៀត។ សម័យនេះយើងងាយក្លាយជាអ្នកជំពាក់ ឬអ្នកជម្ងឺ«បំណុល»ព្រោះអ្នកឱ្យខ្ចីមកដល់ជណ្តើរផ្ទះ ។ នៅពេលយើងខ្ចីលុយ ដើម្បីទិញអ្វីមួយ ឧទាហរណ៍ជាផ្ទះ ឡានដោយប្រើប័ណ្ណឥណទាន និងលុយដែលមិនមែនជារបស់យើង នោះហៅថា ការចាប់ផ្តើមបំណុល។
ធម្មតាទេ ដែលយើងត្រូវសងវាមកវិញ ប៉ុន្តែក៏ជាចំនួនទឹកប្រាក់ដែលច្រើនលើសមុនហៅថា បន្ថែម«ការប្រាក់»។
តែបំណុលក៏មានប្រភេទល្អ និងអាក្រក់របស់វា។
យល់ពីអ្វីទៅ ហៅថាបំណុលមិនល្អ
ប្រសិនបើបំណុលណាមួយ ដែលមិនបានជួយអ្វីក្នុងការទាក់ទាញឬកសាងទ្រព្យសម្បត្តិ និងចំណូលមកបន្ថែមទេ ដូចជា ទិញឡានថ្មី មកជិះ ឬទិញសំបុត្រយន្តហោះដើរលេង ទិញគ្រឿងអល្លង្ការ វាត្រូវបានគេចាត់ទុកថា ជាបំណុលអាក្រក់។ ពីមួយថ្ងៃទៅមួយថ្ងៃ យើងកាន់តែខាតបង់ប្រាក់ថែមឡើងជានិច្ច។
បំណុលល្អ មុខមាត់រូបរាងវារបៀបម៉េច?
បំណុលល្អគឺជាប្រភេទបំណុលដែលនឹងនាំឱ្យមានការរីកចម្រើនជាទូទៅ នៅក្នុងជំហរហិរញ្ញវត្ថុរយៈពេលវែង។
ឧទាហរណ៍កម្ចីទិញអចលនទ្រព្យ សិក្សានៅបរទេស សិក្សាជំនាញ ឬវិនិយោគដីធ្លី ទិញហ៊ុនរកស៊ី ឬបើកហាងនាំចូលទំនិញ សេវាកម្ម លក់ផលិតផល។ល។
ប៉ុន្តែត្រូវប្រុងប្រយត្ន័ ការយកប្រាក់កម្ចីទៅទិញផ្ទះ ជាបំណុលធំបំផុត ដែលធ្វើឱ្យយើងត្រូវដោះស្រាយជាប់វ័ណ្ឌកពេញមួយជីវិតរើខ្លួនមិនរួច មុជក៏មិនជ្រៅទៅក៏មិនឆ្ងាយ (លោកខាងលិចគេកម្រធ្វើបំណុលប្រភេទនេះណាស់)ព្រោះគេយល់ថា បំណុលប្រាក់កម្ចីទិញផ្ទះ មានចំនួនច្រើនដូច្នេះអត្រាការប្រាក់ នឹងចំណាយពេលច្រើនឆ្នាំដើម្បីសង ធ្វើឱ្យជីវិតទំាងមូលត្រូវចោម សង្កត់ដោយវិន័យហិរញ្ញវត្ថុ។
បំណុលកាតឥណទាន
កាតឥណទាន ធ្វើឱ្យងាយស្រួលក្នុងការចំណាយប្រាក់ដោយមនុស្សភាគច្រើនមិនសូវគិតខ្វល់ពីផលវិបាកទេពេលចាយវាយស្រួលៗ។ ជាអកុសលនៅពេលដែលអត្រាការប្រាក់ចាប់ផ្តើមគណនាកម្រិតបំណុលកើនឡើងយ៉ាងឆាប់រហ័សធ្វើឱ្យវណ្ឌកបាន។
កាតឥណទានជាបំណុល ដែលគិតអត្រាការប្រាក់ខ្ពស់បំផុត។ កាតខ្លះមានអត្រាខ្ពស់រហូតដល់ ២០% ។ ហើយប្រសិនបើអ្នកធ្វើវិក័យប័ត្រច្រើនលើសពីមួយសន្លឹកនោះកម្រិតនៃបំណុលអាចឡើងខ្ពស់។
បំណុលកំចីផ្ទាល់ខ្លួន
ក្នុងជីវិត តែងមានពេលខ្លះដែលយើងត្រូវការប្រាក់ចាំបាច់បន្ទាន់ ដែលភាគច្រើនជាប្រាក់កម្ចីផ្ទាល់ខ្លួន ដែលមានគ្រោះថ្នាក់ណាស់ ប្រសិនបើអ្នកមិនអាចមានលទ្ធភាពសង។ ប្រសិនបើប្រាក់កម្ចីនោះទៀតសោត ត្រូវបានធានាដោយទ្រព្យសម្បត្តិឧទាហរណ៍រថយន្តអ្នកនឹងប្រឈមនឹងហានិភ័យនៃអ្នកអោយខ្ចីរឹបអូសយកយាន ឬខាតបង់ប្រាក់រាប់ពាន់ដុល្លារ ប្រសិនបើការប្រាក់ដែលត្រូវចំណាយ អូសបន្លាយយូរ។
បំណុលពីប្រាក់ខែ
ប្រាក់កម្ចីខ្លះ មានរយៈពេលខ្លីដែលផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានរយៈពេលខ្លីៗដូចគ្នា ដោយយើងទទួលសាច់ប្រាក់មកបានរហ័សប្រសិនបើកំពុងត្រូវការមូលនិធិបន្ទាន់។ ទោះយ៉ាងណាក៏ដោយពួកគេទាក់យកថ្លៃការខ្ពស់បំផុតមួយចំនួនដែលអាចនាំឱ្យយើងជំពាក់បំណុលកាន់តែជ្រៅឡើងបាន។
បំណុលអាជីវកម្ម
ពាក្យចាស់លោកថា អ្នកត្រូវចំណាយលុយដើម្បីរកលុយ។ ជាការពិតសម្រាប់អាជីវកម្មវាល្អហើយ ប៉ុន្តែពេលខ្លះក៏វាអាចបណ្តាលឱ្យមានបំណុលដើមទុន ដែលធំឡើងៗ ប្រសិនបើសេដ្ឋកិច្ចជួបហានីភ័យ។ ចូរពិចារណាជម្រើសប្រាក់កម្ចីដោយគត់មត់ និងស្វែងរកដំបូន្មានហិរញ្ញវត្ថុពីមនុស្សដែលមានជំនាញ។
តើវិធីដោះស្រាយបំណុលមានដែរទេ? គួរធ្វើដូចម្តេចខ្លះ?
ប្រសិនបើអ្នកអាន ពេលនេះកំពុងតែតស៊ូជាមួយបំណុល KPT plus មានជំរើសជាច្រើនដែលអាចជួយ :
ទីមួយអាចជា កិច្ចព្រមព្រៀងដោះស្រាយបំណុល
កិច្ចព្រមព្រៀងទូទាត់បំណុលគឺជាកិច្ចព្រមព្រៀងដែលចងឬស្រាយរវាងអ្នកខ្ចី និងម្ចាស់បំណុល។ ប្រសិនបើអ្នកចូលទៅក្នុងកិច្ចព្រមព្រៀងបែបនេះម្ចាស់បំណុលរបស់អ្នកយល់ព្រមទទួលយកចំនួនទឹកប្រាក់ជាក់លាក់ណាមួយដុំ ដែលអ្នកអាចមានលទ្ធភាពទូទាត់ក្នុងរយៈនេះ ដើម្បីបញ្ចប់ការខាតបង់រយៈពេលវែងលើអាត្រាការប្រាក់។ ជម្រើសនេះសម្រាប់ការកាត់បន្ថយបំណុលដែលដែលបង់ការរយៈពេល យូរពេកហើយ នៅតែមិនរួចបំណុល។
ទីពីរ ភាពក្ស័យធន
ប្រសិនបើអ្នកណាម្នាក់ មិនអាចសងបំណុល អាជីវកម្មបាន គេអ្នកអាចដាក់ពាក្យសុំក្ស័យធន។ នេះគឺជាជម្រើសចុងក្រោយ ហើយគួរតែត្រូវបានអនុវត្តបន្ទាប់ពីស្វែងរកដំបូន្មានផ្នែកហិរញ្ញវត្ថុនិងច្បាប់ជំនាញ។
ក្ស័យធនគឺនៅពេលដែលអ្នកខ្ចី ត្រូវបានប្រកាសដោយស្របច្បាប់ថា មិនអាចសងបំណុលបាន។ ការដាក់ពាក្យស្នើសុំក្ស័យធន មានន័យថា នោះ ត្រូវបានដោះលែងពីបំណុលភាគច្រើន ប៉ុន្តែវាអាចមានបញ្ហាឈ្មោះនិងប្រវត្តិ ដែលរារាំងយើងពីការទទួលបានឥណទានថ្មីនាពេលអនាគត។
ភាពក្ស័យធននឹងត្រូវបានចុះបញ្ជីនៅក្នុងរបាយការណ៍ឥណទានរបស់គេនោះ ក្នុងរយៈពេល ៧ ទៅ ១០ ឆ្នាំគិតចាប់ពីថ្ងៃដែលប្រកាសក្ស័យធន។ CraditបែបនេះពិបាកសុំVisaទៅប្រទេសជាច្រើននិងការធ្វើពាណិជ្ជកម្មផ្សេងៗទៀត។
ទីបី ស្វែងរកជំនួយពីក្រុមជំនាញខាងគ្រប់គ្រងបំណុលការការពារពីការរឹបអូសយកផ្ទះ ឡានឬអ្វីផ្សេងទៀត ដែលមានអ្នកជំនាញឬអង្គការមិនមែនរដ្ឋកំពុងជួយជាជំនួយផ្នែកច្បាប់។ បើអ្នកហ៊ានលេងជាមួយបំណុលអ្នកត្រូវយល់និងរៀនជានិច្ចអំពីជំនួយផ្នែកច្បាប់។
សាយពេជ្រ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង