KPT+
ប្រើ Contact Lens រាល់ថ្ងៃ ដឹងអត់ថាមានហានិភ័យអ្វីខ្លះ?
ការពាក់ Contact Lens អាចធ្វើឲ្យយើងប្រឈមនឹងជំងឺភ្នែកធ្ងន់ធ្ងរមួយចំនួន រួមមានការឆ្លងមេរោគ និងដំបៅកញ្ចក់ភ្នែក។ ជាក់ស្ដែង ស្ថានភាពទាំងនេះអាចវិវត្តន៍យ៉ាងឆាប់រហ័ស និងធ្ងន់ធ្ងរ ព្រមទាំងអាចនាំឲ្យពិការភ្នែកថែមទៀតផង។
បើយើងប្រឈមនឹងរោគសញ្ញារលាក ឬឆ្លងមេរោគភ្នែក យើងគួរតែ៖
- ដកLensចេញពីភ្នែកភ្លាមៗ និងមិនត្រូវដាក់ចូលក្នុងភ្នែកវិញឡើយ។
- ពិគ្រោះជាមួយនឹងអ្នកជំនាញផ្នែកសុខភាពភ្នែកភ្លាមៗ
- រក្សាទុកLens ដើម្បីឲ្យគ្រូពេទ្យធ្វើការវាយតម្លៃ

រោគសញ្ញានៃការរលាក ឬការបង្ករោគនៅភ្នែក
- ចេញទឹកភ្នែកច្រើនជ្រុល
- ប្រតិកម្មខ្លាំងទៅនឹងពន្លឺ
- រមាស់ ក្រហាយ
- ភ្នែកក្រហម
- ព្រិលភ្នែក
- ហើម និងឈឺចាប់
គន្លឹះកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ
- សម្អាត និងសម្លាប់មេរោគLenses មុនពេលប្រើប្រាស់
- ដោះContact Lensesចេញ មុនពេលហែលទឹក
- ផ្លាស់ប្ដូរប្រអប់ដាក់Contact Lenses ជារៀងរាល់៣ខែម្ដង

ហានិភ័យផ្សេងទៀតនៃContact Lenses
- រលាកភ្នែក
- រហែកកញ្ចក់ភ្នែក
- ភ្នែកក្រហម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


