KPT+
បើស្រលាញ់ភ្នែក មិនចង់ឲ្យខូចទៅថ្ងៃមុខ អានដំបូន្មាន ១០ យ៉ាងនេះសិន!
ភ្នែកគឺជាទ្រព្យដ៏មានតម្លៃរបស់មនុស្សគ្រប់រូប ប្រសិនបើមានការចុះខ្សោយនៃការមើលឃើញ អាចនាំឲ្យងងឹតភ្នែក និងប៉ះពាល់ដល់អាយុជីវិតរបស់អ្នក ដែលរងផលប៉ះពាល់។

ដូច្នេះជារឿងសំខាន់បំផុត អ្នកត្រូវស្វែងយល់និងស្រលាញ់កែវភ្នែក បើមិនចង់ឲ្យវាខូចឬមើលមិនច្បាស់ទៅថ្ងៃមុខ ចូរអនុវត្តតាមវិធីខាងក្រោមនេះ។
១ ឲ្យអេក្រង់ភ្នែក បានសម្រាកខ្លះ
នៅពេលប្រើអេក្រង់ភ្នែក សូមក្រឡេកមើលអ្វីមួយចម្ងាយ ២០ ហ្វីត (៦ម៉ែត្រ) សម្រាប់រយៈពេល ២០វិនាទីរៀងរាល់២០ នាទីម្តង ដើម្បីចៀសវាងការឈឺភ្នែក និងឈឺក្បាលប្រកាំង។
២ ចំណាយពេលនៅខាងក្រៅខ្លះ
មិនថាកុមារឬមនុស្សធំ គួរចំណាយពេលយ៉ាងហោចណាស់២ម៉ោងក្នុងមួយថ្ងៃនៅខាងក្រៅ។ នេះក៏ជួយឲ្យភ្នែករបស់ពួកគេអភិវឌ្ឍ តាមរបៀបដែលមានសុខភាពល្អ និងជួយឲ្យពួកគេចៀសវាងការវិវត្តនៃការមើលឃើញជិតផងដែរ។
៣ ពាក់វ៉ែនតាការពារកម្ដៅថ្ងៃ ពេលចេញក្រៅ
ត្រូវប្រាកដថា វ៉ែនតារបស់អ្នកបានផ្ដល់ការការពារកាំរស្មី UVA និង UVB ដើម្បីការពារវិទ្យុសកម្មពីព្រះអាទិត្យដែលបំផ្លាញភ្នែករបស់អ្នក។ វ៉ែនតាការពារកម្ដៅថ្ងៃ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ប្រសិនបើអ្នកត្រូវចេញក្រៅ ព្រោះវាជាវត្ថុមួយ មិនអាចខ្វះបានឡើយ។
៤ ពាក់វ៉ែនតាតាមវេជ្ជបញ្ជា ប្រសិនបើអ្នកត្រូវការវា
អ្នកគួរតែពាក់វ៉ែនតាតាមវេជ្ជបញ្ជាដែលបានផ្ដល់ឲ្យ ដើម្បីមើលឃើញច្បាស់ និងការពារកុំឲ្យភ្នែករបស់អ្នក ត្រូវធ្វើការខ្លាំង ដែលអាចនាំឲ្យឈឺភ្នែក និងឈឺក្បាលខ្លាំង។
៥ ពិនិត្យគ្រឿងសំអាង ដើម្បីចៀសវាងការឆ្លងមេរោគភ្នែក
ពិនិត្យកាលបរិច្ឆេទផុតកំណត់នៃការតុបតែងភ្នែក និងជក់ផាត់លើភ្នែកឲ្យបានទៀងទាត់ ដើម្បីការពារការកកើតនៃបាក់តេរី ដែលអាចបង្កឲ្យមានការឆ្លងភ្នែក និងទៅជាឈឺភ្នែកជាដើម។
៦ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់
ការធ្វើលំហាត់ប្រាណជាទៀងទាត់ អាចកាត់បន្ថយហានិភ័យនៃការវិវត្តទៅជាជំងឺដូចជា ជំងឺទឹកនោមផ្អែម ឬសម្ពាធឈាមខ្ពស់ ដែលអាចប៉ះពាល់ដល់ការមើលឃើញរបស់អ្នកទៅថ្ងៃខាងមុខ។
៧ ញ៉ាំអាហារដែលមានសុខភាពល្អ
ការទទួលទានរបបអាហារដែលមានតុល្យភាព នឹងជួយធានាថា អ្នកមានវីតាមីន និងសារធាតុរ៉ែដែលចាំបាច់សម្រាប់ការថែរក្សាភ្នែកឲ្យមានសុខភាពល្អ។
៨ កុំជក់បារី
ការជក់បារី អាចបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺភ្នែកធ្ងន់ធ្ងរ និងការបាត់បង់ការមើលឃើញជាអចិន្ត្រៃយ៍។ បើស្រលាញ់ភ្នែក កុំសេពបារីឲ្យសោះ!
៩ កក់ទុកការធ្វើតេស្តភ្នែកដើម្បីរកមើលបញ្ហាមុនពេលវាកើតឡើង
ការធ្វើតេស្តភ្នែក អាចរកឃើញស្ថានភាពភ្នែក មុនពេលដែលវាប៉ះពាល់ដល់ភ្នែករបស់អ្នកទៅជាធ្ងន់ធ្ងរ។ ដូច្នេះ ទោះបីជាអ្នកមិនគិតថាមានអ្វីខុសចំពោះភ្នែករបស់អ្នកក៏ដោយ អ្នកគួរតែកក់ទុកការធ្វើតេស្តទុក ដើម្បីងាយស្រួលពេលទៅពិនិត្យមន្ទីរពេទ្យផ្សេងៗ។
១០ ផ្ដល់អាទិភាពដល់ភ្នែករបស់អ្នក
អ្នកត្រូវការពួកវា ដើម្បីរស់នៅពេញមួយជីវិត ដូច្នេះជាការប្រសើរ អ្នកត្រូវតែផ្ដល់អាទិភាពឲ្យកែវភ្នែកជាសំខាន់បំផុតសម្រាប់ជីវិតមុនគេ។

សរុបជារួម ការចុះខ្សោយចក្ខុ និងពិការភ្នែកមានឥទ្ធិពលយ៉ាងសំខាន់ និងយូរអង្វែងលើគ្រប់ទិដ្ឋភាពនៃជីវិត រួមទាំងឱកាសសិក្សា និងការងារ និងលទ្ធភាពទទួលបានសេវា។ ពួកវាប៉ះពាល់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងលទ្ធផលជីវិត។ ដូច្នេះ ចូរស្រឡាញ់ភ្នែក និងចាត់ទុកជារឿងសំខាន់ ព្រោះការពារប្រសើជាងព្យាបាល ដោយការដាក់ការរំលឹកនៅក្នុងប្រតិទិន ដើម្បីឲ្យមានការត្រួតពិនិត្យភ្នែកជាទៀងទាត់ ដែលគួរតែមានម្ដងរៀងរាល់មួយទៅពីរឆ្នាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រើ Contact Lens រាល់ថ្ងៃ ដឹងអត់ថាមានហានិភ័យអ្វីខ្លះ?

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?