KPT+
ឃ្លាំងឯកសារដ៏សំខាន់មួយរបស់កម្ពុជា មានទីតាំងនៅក្រោយបណ្ណាល័យជាតិ
បច្ចុប្បន្ននិស្សិតជាច្រើន មានការចាប់អារម្មណ៍កាន់តែច្រើនទៅលើការអាន និងការសិក្សាស្រាវជ្រាវ ជាពិសេស គឺរឿងប្រវត្តិសាស្ត្រតែម្ដង។ ក្នុងនោះ អ្នកដែលបានសិក្សាក្នុងរាជធានីភ្នំពេញ ពិតជាបានដឹង និងស្គាល់បណ្ណាល័យជាតិ។ ប៉ុន្តែប្រហែលជាមិនបានស្គាល់ឃ្លាំងឯកសារដ៏សំខាន់មួយ ដែលមានទីតាំងនៅក្រោយបណ្ណាល័យជាតិ គឺបណ្ណសារដ្ឋានជាតិ។

បណ្ណសារដ្ឋានជាតិ ជាកន្លែងតម្កល់ និងរក្សាឯកសាររដ្ឋបាល ដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងបេតិកភណ្ឌរបស់ជាតិ ដែលបានបង្កើតឡើងនៅគ្រប់សម័យកាល តាំងពីសម័យអាណានិគមបារាំងរហូតដល់បច្ចុប្បន្ន។ បណ្ណសារដ្ឋានជាតិបានទទួលឯកសារពីក្រសួង ស្ថាប័ន និងខេត្តនានា។
បណ្ណសារដ្ឋានជាតិ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩២៦ និងបើកបម្រើដល់ការសិក្សាស្រាវជ្រាវដល់អ្នកស្រាវជ្រាវជាតិ ព្រមទាំងអន្ដរជាតិជារៀងរហូត (លើកលែងតែក្នុងរបបកម្ពុជាប្រជាធិប្បតេយ្យ ១៩៧៥-១៩៧៩) និងកំពុងបន្តដំណើរការបើករហូតមកដល់បច្ចុប្បន្ន។

បណ្ណសារដ្ឋានជាតិ មានទីតាំងស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នពេញ ស្ថិតនៅចំពីក្រោយបណ្ណាល័យជាតិ និងមានចម្ងាយប្រមាណ ៣០០មែត្រ ខាងលិចរមណីយដ្ឋានវត្តភ្នំដូនពេញ។ បណ្ណសារដ្ឋាន ក៏ជាបេតិកភណ្ឌជាតិមួយ ដែលតម្កល់នូវឯកសារប្រវត្តិសាស្រ្ត និងជាឃ្លាំងស្ដុកនូវប្រភពចំណេះដឹងដ៏វិសេសវិសាល សម្រាប់សិក្សាស្រាវជ្រាវ ក្នុងការអភិវឌ្ឍធនធានមនុស្សនៃកម្ពុជា។

បណ្ណសារដ្ឋានជាតិ ត្រូវបានបង្កើតឡើងក្នុងគោលបំណងថែរក្សាឯកសារ ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ឬច្បាប់ដែលត្រូវបានរដ្ឋបាលរបស់ប្រទេសបង្កើតឡើង។ ដោយសារសារៈសំខាន់របស់បណ្ណសារដ្ឋានជាតិ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតច្បាប់ ស្តីពី «បណ្ណសារ» ដោយមានព្រះហស្តលេខា និងព្រះរាជលញ្ឆករ ដោយព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០០៥។

បណ្ណសារដែលជាបេតិកភណ្ឌជាតិរួមមាន៖
– ហ្វុងរ៉េស៊ីដង្គសូប៉េរីយើរឌុយកាំបូដ (ឯកសាររដ្ឋបាលនៃអាណានិគមបារាំង)
– ឯកសារទេសាភិបាលកម្ពុជា ក្រោយអាណានិគមបារាំង
– សំណុំឯកសារសង្គមរាស្ត្រនិយម និងសាធារណរដ្ឋខ្មែរ
– សំណុំឯកសារពាណិជ្ជកម្មរបបប៉ុលពត
– សំណុំឯកសារតុលាការ លើបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ឆ្នាំ ១៩៧៩
– រាជកិច្ចរដ្ឋកិច្ច នៃឥណ្ឌូចិន និងកម្ពុជា
– សៀវភៅ ព្រឹត្តិប័ត្រ ទស្សនាវដ្តី កាសែត
– ផែនទី ប្លង់
– ប្រកាស និងខិត្តបណ្ណនយោបាយ
– រូបថតសម័យអាណានិគមបារាំង និងសង្គមរាស្ត្រនិយម
– សំណុំឯកសារអាជ្ញាធរបណ្ដោះអាសន្ន នៃអង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)ជាដើម ៕
អត្ថបទ៖ សេម វាសនា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


