KPT+
ប្រកាន់ទម្លាប់ ៤ នេះ ប្រឹងតស៊ូយ៉ាងណាក៏គង់ទៅមុខមិនបានរលូនដដែល
ធ្លាប់អត់ មើលទៅខ្លួនឯងដូចជាខិតខំប្រឹងប្រែងណាស់ដែរ ប៉ុន្តែភាពជោគជ័យហាក់នៅសែនឆ្ងាយនៅឡើយ? ជាមួយនឹងសំណួរថាតើហេតុអ្វី ខាងក្រោមនេះមានចម្លើយ។
ចូរពិនិត្យឡើងវិញ តើយើងពិតជាបានប្រឹងប្រែងដោយវិធីត្រឹមត្រូវដែរឬទេ?ឬមួយយើងមានបួនចំណុចនេះនៅឡើយ?
១. គ្មានគោលដៅពិតប្រាកដ
ការកំណត់គោលដៅគឺជាអត្ថិភាពមួយដ៏ចាំបាច់ត្រូវគិតគូរ មុនពេលដែលយើងសម្រេចចិត្តចេញដំណើរស្វែងរកជ័យជម្នះសម្រាប់ខ្លួនឯង។ ។ ជួនកាលយើងខំប្រឹងខ្លាំងពេករហូតដល់ភ្លេចគិតត្រឡប់មកវិញថា គោលដៅនៃភាពជោគជ័យរបស់ខ្លួននាពេលអនាគតនឹងមានរូបរាងបែបណា។ កត្តាសំខាន់គឺមិនមែនជាពេលវេលាដែលត្រូវចំណាយប៉ុណ្ណា ឬដើរលើផ្លូវណានោះទេ តែវាជាការទៅឲ្យដល់គោលដៅ និងជោគជ័យដោយសុវត្ថិភាព និងប្រសិទ្ធភាពជាមួយនឹងការកំណត់គោលដៅដ៏ពិតប្រាកដមួយ។
២. មានលេសដោះសារច្រើន
រឿងដែលពិបាកដើម្បីឱ្យមនុស្សសម្រេចគោលដៅនៃភាពជោគជ័យ គឺពួកគេតែងតែបង្កើតលេសដោះសារ ឬទម្លាក់កំហុសឲ្យអ្នកដទៃនៅពេលដែលខ្លួនធ្វើខុស។ មុនពេលដែលយើងអាចគ្រប់គ្រងជីវិតរបស់ខ្លួនបាន និងចង់ទៅឲ្យដល់គោលដៅ យើងត្រូវទទួលស្គាល់ខ្លួនឯងថាជានរណា នៅឯណា និងកំពុងធ្វើអ្វីខ្លះ។ វាជាការស្វែងរក និងកំណត់ភាពជាម្ចាស់ការលើខ្លួនឯងរួមទាំងការងារដែលយើងធ្វើ។ បើយើងពិតជាបានធ្វើខុស ត្រូវតែក្លាហានទទួលស្គាល់វា ជាជាងបង្កើតលេសទម្លាក់កំហុសឲ្យអ្នកដទៃ ឬមជ្ឈដ្ឋានជុំវិញខ្លួន។
៣. បណ្ដោយឲ្យសុខភាពខូច
ជោគជ័យ និងសុខភាពគឺជារឿងពីរដាច់ដោយឡែកពីគ្នា ប៉ុន្តែបើសុខភាពទ្រុឌទ្រោម ជោគជ័យក៏ពិបាកកើតឡើងបានដែរ។ ការបណ្ដែតបណ្ដោយមិនខ្វល់ខ្វាយពីសុខភាពរបស់ខ្លួន ជារឿងដែលមិនត្រូវមើលរំលងនោះទេ។ មានប្រាក់ច្រើនបានប្រយោជន៍អី បើរកលុយមកបាន ដើម្បីតែបង់ថ្លៃពេទ្យ? គោលបំណងដ៏ធំបំផុតរបស់មនុស្សមួយចំនួនអាចជាការបង្កើនទ្រព្យមហាសាល តែជីវិតពិតគប្បីជាការស្វែងរកសេចក្តីសុខឲ្យខ្លួនឯងច្រើនៗ ឬយ៉ាងហោចណាស់ធ្វើឲ្យវាមានតុល្យភាពរវាងការងារ និងការកម្សាន្ត ដើម្បីធានាទាំងសុខភាពរាងកាយនិងផ្លូវចិត្ត។
៤. មិនព្រមចេញពី “Comfort Zone”
“Comfort Zone” ឬកន្លែងសុវត្ថភាព គឺជាទីតាំងដែលមនុស្សភាគច្រើនមិនចង់ចាកចេញ។ ការដេញតាមគោលដៅគឺដូចជាការដេញតាមអនាគតដែលមានរូបភាពមិនច្បាស់ ។ បើយើងកំណត់ភាពជោគជ័យជាការមានសេរីភាពពេញលេញសម្រាប់ខ្លួនឯងដោយបង្កើតរបររកស៊ីមួយ ប៉ុន្តែនៅតែគិតថាការធ្វើការឲ្យគេគឺជារឿងស្រណុកចិត្តជាង នោះយើងនឹងពិបាកមានពេលសម្រាប់ដកដង្ហើមបានស្រួលណាស់។ ការសម្ងំខ្លួននៅកន្លែងស្រណុកដោយមិនព្រមទៅណា មិនបានធ្វើឲ្យយើងអភិវឌ្ឍខ្លួនច្រើនឡើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖មកដឹងវិធីសាស្ត្រនៃកំពូលសេដ្ឋី ៥ រូប មានកំណើតចេញពីគ្រួសារក្រីក្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
អ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងណា ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកផ្ទះពលរដ្ឋ?
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ស្ពានកោះពេជ្រតភ្ជាប់ទៅកោះនរាសម្រេចបាន ៩០ភាគរយ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ប៉ុន្មានប្លង់របស់ រតនា សុខាវត្តី សម្ញែងសម្រស់សិចស៊ី មានទាំងមតិរិះគន់ និងសរសើរ