Connect with us

KPT+

រាល់ព្រឹកព្រលឹមជួយ​ខ្លួនឯងជាមួយ​ការគិតរបៀបនេះ នឹងរស់បានយូរ

បានផុស

នៅ

គិតវិជ្ជមានគួរ​តែ​ចាប់ផ្តើមភ្លាម តំាងពីពេល​បើកភ្នែកមកភ្លាម។ វាជា​ជំនាញមិនមែន​ចេះតែនឹកឃើញធ្វើបានទេ។​ ចូរបង្វឹកជំនាញគិតវិជ្ជមានដែល​នៅក្នុងពេលខ្លះវាដូចគ្នាទៅនឹងពាក្យ​ថា“ ក្រមសីលធម៌ការងារ” ឬ“ ការតស៊ូ” ។

ការគិតវិជ្ជមាន​នាំ​ទៅដល់ការ​ផ្លាស់ប្តូរ។​ ធម្មតា​ផ្លាស់ប្តូរគឺមិនដែលងាយស្រួលទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្រាវជ្រាវបង្ហាញថា ការគិតវិជ្ជមានគឺផ្តោតទៅលើអ្វីដែលច្រើនជាងការរីករាយឬបង្ហាញអាកប្បកិរិយាសុទិដ្ឋិនិយមទៅទៀត នោះគឺ គំនិតវិជ្ជមានពិតជាអាចបង្កើតតម្លៃពិតប្រាកដនៅក្នុងជីវិតរបស់អ្នក និងជួយអ្នកបង្កើតជំនាញដែលមានរយៈពេលយូរ លេចធ្លោជាងគេជាងឯង។

លោក Fredrickson គឺជាអ្នកស្រាវជ្រាវផ្នែកចិត្តវិទ្យានៅសាកលវិទ្យាល័យ North Carolina បានសរសេរថា គំនិតអវិជ្ជមានធ្វើចំពោះខួរក្បាលមនុស្ស​អន់ថយ។ ឧទាហរណ៍​ពេលយើង​កំពុងដើរឆ្លងកាត់ព្រៃ ហើយភ្លាមៗនោះសត្វខ្លាមួយក្បាលលេចចេញមក​នៅពីមុខអ្នក ខួរក្បាលរបស់យើង​ទទួលយក​អារម្មណ៍អវិជ្ជមានដោយ​ភ័យខ្លាច។

អារម្មណ៍អវិជ្ជមានធ្វើឱ្យខួរក្បាលមនុស្ស​បង្កើត​សកម្មភាពជាក់លាក់ នៅពេលដែលសត្វខ្លាឆ្លងកាត់ពីមុខផ្លូវយើងនឹង​សម្រេចចិត្ត​ថា រត់ឬសន្លប់ព្រោះយើង​ផ្តោតទាំងស្រុងលើសត្វខ្លានោះនឹង​គិត​គំហុក​អំពីរបៀបដែលអាចរួចផុតពីក្រញាំវា​ឬ​មួយ​ក៏ស្លាប់។

និយាយម៉្យាងទៀតអារម្មណ៍អវិជ្ជមានបង្រួមចិត្តយើង​ហើយផ្តោតគំនិតរបស់យើង​ឱ្យទៅធ្វើអំពើ​ដែលយើងមិនបានត្រៀម មិនអាចគ្រប់គ្រងបាន ប៉ុន្តែ បើ​ខួរក្បាលព្រម​ព្រងើយកន្តើយនឹងជំរើសទាំងអស់នោះពីព្រោះធ្វើ​ដូចមិនពាក់ព័ន្ធមិនអើពើនៅពេលសត្វខ្លាកំពុងឈរនៅពីមុខយើង ដូច្នោះសកម្មភាពតក្កមា​ក៏មិនមានកើតឡើងដែរ។

នេះគ្រាន់តែជា​ឧទាហរណ៍ ពីសភាវគតិដែលមានប្រយោជន៍ប្រសិនបើយើងចេះ​សង្គ្រោះខ្លួនឯង ពីការគិតអវិជ្ជមាន​ដែល​ធ្វើឱ្យ​យើងគ្រប់គ្រងសកម្មភាពមិនបាន ព្រោះសង្គមសម័យទំនើបយើងមិនចាំបាច់ព្រួយបារម្ភអំពីការដើរ​ជំពប់ជួបសត្វខ្លានោះទេ តែជួនកាលយើងឮអ្វីម្យ៉ាងយើងក៏អវិជ្ជមាន​ហើយមាន​សកម្មភាព ឧទាហរណ៍​ដូចជាស្លន់ស្លោរទិញអីវ៉ាន់ទុកពេលឮបម្រាមគោចរ។

បញ្ហាគឺខួរក្បាលយើង​ត្រូវបានគេរៀបចំឱ្យដើម្បីឆ្លើយតបរហ័ស​ទៅនឹងអារម្មណ៍អវិជ្ជមាន ។

ឧទាហរណ៍នៅពេលយើង​ឈ្លោះជាមួយនរណាម្នាក់ កំហឹងនិងអារម្មណ៍អាចធ្វើឱ្យឈានដល់ចំណុចដែលខ្លួនយើងមិនមានសល់ពេល ទៅគិតពីអ្វីផ្សេងទៀតបាន និងលែងមានការលើកទឹកចិត្ដកម្រិត​សូ​ន្យតែម្តង។

ក្នុងករណីខួរក្បាលរបស់យើងគិតអវិជ្ជមាន វាបាន​បិទពីពិភពខាងក្រៅហើយផ្តោតលើអារម្មណ៍អវិជ្ជមាននៃការភ័យខ្លាចកំហឹងនិងស្ត្រេស ដូចជាវាបានធ្វើចំពោះសត្វខ្លាដែលរារាំងខួរក្បាលមិនឱ្យមើលឃើញជម្រើសផ្សេងទៀតក្រៅពីការតក់ក្រហល់។

ពេលនេះយើងយល់ហើយ ថាហេតុអ្វីត្រូវគិតវិជ្ជមាន​?

អ្វីដែលគំនិតវិជ្ជមានធ្វើចំពោះខួរក្បាលមនុស្ស​ គឺ​ពេលដែលអ្នកកំពុងមានអារម្មណ៍វិជ្ជមានដូចជាសេចក្តីរីករាយ ការពេញចិត្តនិងសេចក្តីស្រឡាញ់ អ្នកនឹងមើលឃើញពីលទ្ធភាពកាន់តែច្រើននៅក្នុងជីវិត ជម្រើសខ្លះមិនដែលដឹងសោះ នៅសុខៗក៏គិតឃើញ។

អារម្មណ៍វិជ្ជមានពង្រីកអារម្មណ៍និងបើកចិត្តយើង​ឱ្យទូលាយថែមឡើង ។

តើអ្នកចាប់ផ្តើមគិតវិជ្ជមានយ៉ាងដូចម្តេច?

ទីមួយ ចាប់ផ្តើមថ្ងៃនីមួយៗ ដោយការគិតបែបវិជ្ជមាន។ បើកភ្នែកមកភ្លាម​ផ្តោតលើរបស់ល្អៗទោះតូចក្តី។ កាហ្វេដែលត្រូវ​ឆុង លំហាត់ប្រាណដែលចង់ធ្វើ​ ខោអាវស្រស់ស្អាត​ដែលចង់ស្លៀក ម៉ូដសក់ដែលចង់ធ្វើ និងរូបថតដែលចង់ផុស។ល។

លេងសើចក្នុងស្ថានភាពលំបាក​ដូចជាក្នុងកូវីដ ក៏យើងអាចបង្កើតសេចក្តីរីករាយសើចសប្បាយក្នុងគ្រួសារបាន។

ប្រសិនបើយប់មិញ​ យើង​ទើបតែឆ្លងកាត់ទុក្ខព្រួយ ចូរបញ្ចប់វាត្រឹមយប់មិញចុះ ប្រែក្លាយភាពបរាជ័យទៅជាមេរៀន ហើយ​ចាំំថា​បើបន្តគិតអវិជ្ជមាន​ រាងកាយយើងនឹង​បង្ខំឱ្យយើងទ័លច្រកដូចដែលឧទាហរណ៍នៃសត្វខ្លាពីខាងលើ។

ផ្តោតលើបច្ចុប្បន្នភាព គឺរឿងល្អបំផុតមួយ។ មនុស្ស​ដែលចេះផ្តោតលើបច្ចុប្បន្នភាព​ជា​មនុស្សភ្លឺស្វាង គេនៅតែមាន​ជម្រើសច្រើន​ដរាបណាគេគិតបែបភ្លឺស្វាង ចំណែកការបណ្តោយ​ឱ្យអវិជ្ជមាន​បង្ខំ គឺធ្វើឱ្យខ្លួនឯងទាល់ច្រក៕

អត្ថបទ៖ ចម្រើន តារា

ចុចអាន៖ ហេតុអ្វី​គេ​អាច​ដោះស្រាយ​បញ្ហា ក្នុង​ជីវិត​បាន​រលូន​ជាង​ខ្ញុំ​?

ចុចអាន៖ ជំហាន​ទំាង៥​ ដែលនាំគ្រប់ក្តីប្រាថ្នា​ក្លាយមកជាការពិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច១ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

Sokha Hotels

ព័ត៌មានពេញនិយម