ម្ដាយណាមិនស្រឡាញ់កូន! ជា​កូន​ស្រី​គួរ​ស្ដាប់​សម្ដីអ្នកមានគុណ ពេលគាត់ទូន្មានរឿងស្នេហា – Kampuchea Thmey Daily
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ម្ដាយណាមិនស្រឡាញ់កូន! ជា​កូន​ស្រី​គួរ​ស្ដាប់​សម្ដីអ្នកមានគុណ ពេលគាត់ទូន្មានរឿងស្នេហា

Published

on

ក្រោយជួបមនុស្សម្នាក់ដែលខ្លួនស្រឡាញ់ យើងបានណែនាំគេ ប្រាប់ម៉ាក់ តែគាត់បែរជាមិនពេញចិត្តនឹងគេទៅវិញ។ ជឿថា វាជារឿងខកចិត្តនិងខូចចិត្តមែនទែនសម្រាប់យើង។ ពេលនោះយើងផ្ដើមមានអារម្មណ៍ថា ម្តាយមិនខ្វល់ពីសុភមង្គលរបស់យើងទាល់តែសោះ។  ប៉ុន្តែ បើសិនគិតឲ្យបានជ្រៅបន្តិច​ យើងនឹងដឹងថា គាត់ស្រឡាញ់យើងខ្លាំង។ ដូច្នេះគួរចេះថ្លឹងថ្លែងរវាងហេតុផលរបស់គាត់និងលក្ខណៈសម្បត្តិសង្សារ តើសមាមាត្រគ្នាឬអត់?

ទាំងនេះជាហេតុផល ដែលគួរអាន និងស្វែងយល់ពីទឹកចិត្តម្ដាយចំពោះកូនៗក្នុងទំនាក់ទំនងស្នេហា៖

នៅពេលកំពុងមានស្នេហា យើងអាចគិតមិនបានគ្រប់ជ្រុងជ្រោយទេ

ក្នុងដំណាក់កាលមានស្នេហាលុកលុយខ្លួនពេញទំហឹង មនុស្សយើងភាគច្រើនគិតគូរ និងសម្រេចចិត្តមិនសូវល្អទេ។ គេបានរកឃើញថា នៅពេលមនុស្សម្នាក់មានស្នេហា ការវិនិច្ឆ័យ ឬការសម្រេចចិត្តមិនបានល្អិតល្អន់ប៉ុន្មានឡើយ។ ក្នុងនាមជាមនុស្សចាស់ធ្លាប់ឆ្លងកាត់បទពិសោធន៍ជាច្រើន អ្នកម៉ាក់អាចមើលឃើញយ៉ាងច្បាស់ពីចេតនាមិនល្អរបស់សង្សារយើងក៏ថាបាន។ ដូច្នេះយើងគួរដកឃ្លា ហើយគិតឡើងវិញម្ដងទៀតពីរឿងនេះ។

ជំនួសឱ្យការឈ្លោះប្រកែក ត្រូវព្យាយាមគិតឡើងវិញពីយោបល់របស់ម្ដាយ

កូនៗភាគច្រើន តែងតែបដិសេធពីគំនិតអ្នកមានគុណពេលគាត់ទូន្មានរឿងស្នេហា ដោយហេតុផលថា ពួកគាត់ជាមនុស្សចាស់គំរិលជាដើម។ ប៉ុន្តែ ទោះបីយើងទៅដល់ទីណាក៏ដោយ យើងត្រូវចងចាំថា ឪពុកម្ដាយតែងតែចង់ឲ្យកូនរបស់ពួកគាត់ទទួលបានអ្វីដែលល្អ និងទទួលបានសុភមង្គលពិតប្រាកដ។ អ្វីដែលពួកគាត់ប្រាប់យើង គឺចង់ឲ្យយើងចៀសវាងការខូចចិត្ត និងចង់ការពារយើងពីបញ្ហាប៉ុណ្ណោះ។

ឆ្លងតាមបទពិសោធន៍ ម៉ាក់យើងឆាប់មើលធ្លុះចរិតមនុស្ស

សូមចាំថា ម្តាយរបស់យើងធ្លាប់ជាក្មេងស្រីវ័យក្មេងម្នាក់ដែរ  និងអាចធ្លាប់ឆ្លងកាត់ការខកចិត្តជាមួយទំនាក់ទំនងមិនល្អកាលពីអតីតផងក៏មិនដឹង។ វាជាមូលហេតុដែលគាត់មិនចង់ឲ្យយើងឈឺចាប់ដោយសារទំនាក់ទំនងដូចគាត់ធ្លាប់ជួប។ ការដែលយើងស្ដាប់អតីតកាល និងការទូន្មានរបស់គាត់ វាអាចជួយយើងមិនឲ្យលង់ខ្លួនជ្រៅទៅនឹងការខូចចិត្ត។

ប្រហែលយើងសមនឹងទទួលបានអ្វីល្អជាងនេះ

ចំពោះម្តាយដែលព្យាយាមមិនទទួលយកសង្សាររបស់យើងម្ដងជាពីរដង ប្រហែលជាគាត់មើលឃើញពីតម្លៃនៃដៃគូយើងដែលមិនសមនឹងយើងទទួលយក។ អាចថាគេជាមនុស្សអសមត្ថភាពមិនអាចមើលថែយើងឲ្យមានមានក្ដីសុខបាន។ គាត់ជឿជាក់ថា យើងសមនឹងទទួលបានមនុស្សល្អប្រសើរជាងមុន។ រឿងដែលត្រូវចងចាំនៅចំណុចនេះ គឺថា ម្ដាយយើងមិនចង់បានអ្វីក្រៅពីឱ្យយើងសប្បាយចិត្តនោះទេ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ចង់​ឲ្យ​កូន​ៗជោគជ័យ​ក្នុង​ជីវិត​ គួរ​ធ្វើ​សកម្មភាព​ទាំងនេះ​ជាមួយ​ពួកគេ

ចុចអាន៖ មេរៀន ៥ យ៉ាង​ដែល​លោកយាយ​តែងតែ​បង្រៀន​ចៅ​ៗ​ឲ្យ​រឹងមាំ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services