ព័ត៌មានជាតិ
កុមារជាង៣លាននាក់ទទួលបានការគាំទ្រពីគម្រោង២ឆ្នាំរបស់អង្គការទស្សនៈពិភពលោក
អង្គការទស្សនៈពិភពលោកបានឱ្យដឹងថាក្នុងរយៈពេល២ឆ្នាំកន្លងមកអង្គការនេះបានផ្ដល់ផលវិជ្ជមានដល់កុមារកម្ពុជាជាង៣លាននាក់នៅក្នុងខេត្តរាជធានីចំនួន២០។
តាមសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ អង្គការអន្តរជាតិនេះឱ្យដឹងថាកុមារចំនួន ១៩៧ ០០០នាក់ត្រូវបានជួយឱ្យពួកគេបានចូលរួមក្នុងការសិក្សាប្រកបដោយគុណភាព និងគ្មានការរើសអើង ហើយកុមារ ២៩៥ ០០០នាក់ត្រូវបានការពារពីអំពើហិង្សា ការកេងប្រវ័ញ្ច និងការធ្វេសប្រហែល។

បន្ថែមលើនេះអង្គការក៏បានគាំទ្រសហគ្រិនចំនួន២៦០០នាក់ ក្នុងការចាប់ផ្តើមអាជីវកម្ម និងបណ្តុះបណ្តាល កសិករចំនួន២៦០០នាក់ពីបច្ចេកទេសកសិកម្មឆ្លាតវៃ បស្ស៊ាំនឹងការបម្រែបម្រួលអាកាសធាតុ ដើម្បីលើកកម្ពស់ជីវភាពប្រកបដោយយចីរភាព។ ហើយក្រុមសន្សំនៃអង្គការទស្សនៈពិភពលោក បានផ្តល់សេវាហិរញ្ញវត្ថុដល់គ្រួសារដែលងាយរងគ្រោះចំនួន៥៦០០គ្រួសារ ដើម្បីជួយឱ្យគ្រួសារទាំងនោះបង្កើនស្ថិរភាពសេដ្ឋកិច្ចរបស់ពួកគេ។
ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា៖ «កម្មវិធីទាំងនេះមានសារៈសំខាន់ក្នុងបំបែកវដ្តនៃភាពក្រីក្រ ការកសាងសហគមន៍ដែលមានភាពធន់ និងផ្តល់ឧបករណ៍សម្រាប់គ្រួសារដើម្បីយកឈ្នះលើបញ្ហាប្រឈមសេដ្ឋកិច្ច»។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)លោក ចាន់ សុធា បានទទួលស្គាល់ការរួមចំណែករបស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ចំពោះការអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងលើកទឹកចិត្តឱ្យរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាព ថវិការបស់ខ្លួន ដើម្បីរួមចំណែកបន្តការគាំទ្រដល់កម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ(D&D)ផងដែរ។

ថ្នាក់ដឹកនាំអង្គការទស្សនៈពិភពលោកប្រចាំតំបន់អាស៊ីខាងកើតអ្នកស្រី Terry Ferrari បានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនួលខុសត្រូវរួមគ្នា ក្នុងការសម្រេចបាននូវការផ្លាស់ប្តូរប្រកបដោយចីរភាពសម្រាប់កុមារកម្ពុជា និងបានលើកឡើងថាការបន្តសហការរវាងរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនគឺមានសារៈសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រទេស។
អ្នកស្រី Ferrari ៖ «វានឹងត្រូវការយើងទាំងអស់គ្នារួមគ្នា ដើម្បីធានាថា មិនមានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ និងដើម្បីកុមារគ្រប់រូបមានឱកាសរីកចម្រើន»។
អង្គការទស្សនៈពិភពលោកជាអង្គការគ្រិស្តបរិស័ទ ដែលប្រតិបត្តិនៅកម្រិតមូលដ្ឋាននៅកម្ពុជាអស់រយៈពេលជាង៥០ឆ្នាំ ហើយបាន និងកំពុងពង្រឹងសុខុមាលភាពរបស់កុមារ និងសហគមន៍ដែលមានភាពងាយរងគ្រោះបំផុតឲ្យមានភាពប្រសើរឡើង។ អង្គការមិនមែនរដ្ឋាភិបាលនេះបានធ្វើការនៅក្នុងខេត្តចំនួន ២០ និងរាជធានីភ្នំពេញ ដោយមានកម្មវិធីសំខាន់ដូចជា កម្មវិធីការការពារកុមារ កម្មវិធីអប់រំ កម្មវិធីអាហារូបត្ថម្ភ កម្មវិធីជីវភាព ឬការបន្ស៊ាំនឹងការបម្រែបម្រួលអាកាសធាតុ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


