KPT+
មេរៀនជីវិតទាំង ៥ បំផុសគំនិតសម្រាប់ជោគជ័យថ្ងៃអនាគត
គ្រូម្នាក់ក្នុងចំណោមគ្រូដ៏អស្ចារ្យបំផុត គឺជីវិតដែលឆ្លងកាត់និងជួបរឿងរ៉ាវគ្រប់យ៉ាង។ ដូច្នេះមិនថាមានបញ្ហាអ្វីក៏ដោយ សូមចងចាំមេរៀនជីវិតដែលបំផុសគំនិតទាំងនេះ ពីព្រោះវាជាជំនួយនាំឱ្យមានជោគជ័យ និងរីកចម្រើននៅក្នុងជីវិតរបស់អ្នក។
១. កុំឈប់រៀន

លោក Benjamin Franklin ធ្លាប់បាននិយាយថា ការវិនិយោគលើចំណេះដឹង ផ្ដល់នូវធនធានល្អបំផុតក្នុងជីវិត។ នៅពេលណាអ្នកឈប់រៀន ពេលនោះអ្នកនឹងចាប់ផ្ដើមស្លាប់។ ការរៀនសូត្រគឺជារឿងដ៏អស្ចារ្យនៅក្នុងជីវិតដែលមិនអាចខ្វះបាន។
២. យកអាសារអ្នកដទៃ
ជោគជ័យនៅក្នុងជីវិត មិនបានកើតឡើងតែឯងទេ វាជាការទាមទារពីការខិតខំជាក្រុម ឬជួយធុរៈគ្នា។ សូមចងចាំ ហើយទុកវាជាចមណែកមួយក្នុងជីវិត ដែលយើងគួរមានមនុស្សចាំគាំទ្រយើងពេលជួបឧបសគ្គ។ នេះក៏ជាការបង្ហាញថា ការជួយគ្នាទៅវិញទៅមក ជាវប្បធម៌ដឹងគុណចំពោះមនុស្សជុំវិញខ្លួន នាំឲ្យជោគជ័យសឹងថាគ្រប់ផ្នែក។
៣. បន្តទៅមុខទៀតមិនថាមានបញ្ហាអ្វី

ការបរាជ័យគឺជារឿងដែលយើងទាំងអស់គ្នាធ្លាប់ឆ្លងកាត់ ត្បិតែកម្រិតនៃភាពបរាជ័យអាចខុសគ្នាក៏ដោយ។ ការបរាជ័យគឺជាការពិតដ៏អាក្រក់មួយ វាតែក៏ជាប្រភពនៃមេរៀនជីវិតដ៏មានតម្លៃ។
បរាជ័យ បង្រៀនឲ្យចេះលះបង់ តស៊ូ ព្យាយាម និងអាចគួរចៀសវាងកំហុសដដែលៗ។ ការបរាជ័យជាឱកាសមួយ ដើម្បីរកឃើញវិធីសាស្ត្រថ្មីៗ និងសាកល្បងអ្វីដែលថ្មី។
៤. រក្សាភាពស្មោះត្រង់ចំពោះខ្លួនឯង
នៅតូចតែងមានក្ដីសុបិនធំ នៅអ្វីដែលយើងចង់ធ្វើក្នុងជីវិត។ ទោះយ៉ាងណា គ្រប់យ៉ាងចាប់ផ្ដើមផ្លាស់ប្ដូរនៅពេលធំឡើង ដោយយើងទទួលបានបទពិសោធន៍ខុសៗគ្នាជាច្រើន។
ជួនកាលយើងបាត់បង់ភាពជាខ្លួនឯង ដើរតាមផ្លូវដែលមិនមែនជាការសម្រេចចិត្តរបស់ខ្លួន ព្រោះតាមផ្គាប់ចិត្តគេ។ដូច្នេះ ស្មោះត្រង់ចំពោះខ្លួនឯង គឺជារឿងសំខាន់ដើម្បីជំរុញខ្លួនឯងឲ្យពុះពារជានិច្ច។
៥. មានគោលដៅធំ

គោលដៅគឺជាគ្រឹះសំខាន់នៃភាពជោគជ័យរបស់មនុស្សម្នាក់ៗ នៅពេលយើងមានគោលដៅធំ យើងមានហេតុផលប្រឹងប្រែងសម្រាប់សកម្មភាពពីមួយថ្ងៃទៅមួយថ្ងៃ។
មនុស្សជាច្រើនអាចសើចនឹងគំនិតថ្មី ឬប្រាប់យើងថា មិនអាចធ្វើទៅបានទេ ពីព្រោះពួកគេមើលតែកន្លែងដែលយើងនៅពេលនេះ ឬពួកគេគិតថា វាមិនសក្ដិសមនឹងយើងឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ រាល់ព្រឹកព្រលឹមជួយខ្លួនឯងជាមួយការគិតរបៀបនេះ នឹងរស់បានយូរ
ចុចអាន៖ សុជីវធម៌ពេលនិយាយទូរសព្ទនៅតែជាផ្នែកសំខាន់នៃ SOFT SKILL

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ