Connect with us

KPT+

ដឹងអត់? មនុស្ស​ស្រី​ងាយ​លង់​ស្នេហ៍​បុរស​ដែល​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង

បានផុស

នៅ

តើ​ជឿ​ទេថា ​បុរស​ដែល​មាន​ទំនុក​ចិត្ត​និង​មាន​ភាព​ជឿជាក់ ​តែងតែ​មាន​មន្ត​ស្នេហ៍​ជាង​បុរស​ដែល​ខ្លបខ្លាច ​ឬ​អាច​ហៅថា​មនុស្ស​ប្រុស​មិន​សូវ​មាត់ក?

មនុស្ស​ស្រី​គ្រប់គ្នា​ស្រឡាញ់​បុរស​ដែល​ពូកែ​គ្រប់គ្រង​ ឬ​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​បញ្ហា​លំបាក​ដោយ​បង្ហាញ​ភាព​វាងវៃ​ប្រកប​ដោយ​ស្ងប់ស្ងាត់​តាម​វិធីសាស្ត្រ​របស់​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរស​ឧស្សាហ៍​បញ្ចេញ​ភាព​តានតឹង ច្បាស់ណាស់គ្រប់គ្នា​មិន​ចង់​ស្វាគមន៍​ឡើយ។ ផ្ទុយទៅវិញ បុរស​ដែល​មាន​ទំនុក​ចិត្ត​ សុទិដ្ឋិនិយម​ ​ជា​បុគ្គល​វិជ្ជមានដែលធម្មតា​គាត់​រមែងបង្ហាញ​ស្នាម​ញញឹម​ សូម្បី​តែ​នៅ​ពេល​​ហត់នឿយ​ក៏​ដោយ។ អាកប្បកិរិយា​បែបនេះ ស្នាម​ញញឹម​មិនស្រកស្រុត និង​ឥរិយាបថ​ប្រកបដោយ​ទំនុក​ចិត្ត​បុរស​អាច​យក​ឈ្នះ​លើ​អារម្មណ៍​​របស់​មនុស្ស​ស្ត្រី​មិនតិចនាក់ឡើយ។

សុភាព​បុរស​ដែល​មាន​ទំនុក​ចិត្ត​ គឺ​ជា​មនុស្ស​ដែល​មាន​សណ្ដាប់ធ្នាប់ ​ហើយ​តែងតែ​មាន​ភាព​ទាក់ទាញ​ពី​មនុស្ស​ស្រី​ដោយ​មិន​ដឹង​ខ្លួន ​ព្រោះ​មនុស្ស​ស្រី​មិន​ចូល​ចិត្ត​មនុស្ស​ប្រុស​ប្រភេទ​បង្កើត​ការ​ចាប់​អារម្មណ៍​ទៅ​កាន់​អ្នក​ដទៃ​ឡើយ។ បុរស​ដែល​មាន​ភាព​រួសរាយ​រាក់ទាក់ ​តែងតែ​ចូលចិត្ត​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មនុស្ស​គ្រប់គ្នា​ មិនថា​ជា​ទំនាក់ទំនង​បែប​ភាសា​កាយវិការ​ ការ​ស្វាគមន៍​នៅ​កន្លែង​ធ្វើការ​ និង​នៅ​ផ្ទះ​ឬ​កន្លែង​ជួបជុំ​ក្នុង​សង្គម។ ​ទាំងនេះជា​ចំណុច​លេចធ្លោ​ដែល​មាន​នៅ​ក្នុង​ខ្លួន​ពួកគេ​ដោយ​មិន​អាច​វាស់​ស្មាន​បាន។

លើស​ពី​នេះ​ទៅ​ទៀត​បុរស​ដែល​មាន​ទំនុក​ចិត្ត​មិន​ខ្ជះខ្ជាយ​ពេល​វេលា​​ឡើយ ​គាត់​ចូលចិត្ត​ផ្ដោត​លើ​ការ​អនុវត្ត​ការងារ​ជា​ជាង​ទ្រឹស្ដី​។

បុរស​ដែល​ពោរពេញ​ដោយ​ទំនុក​ចិត្ត​លើខ្លួនឯង ពួកគេ​តែងតែ​ច្រានចោល​នូវ​ភាព​ក្រអឺតក្រទម​ ចូលចិត្ត​បញ្ចេញ​ទស្សនៈ​ច្បាស់ៗ​ និង​ចូលចិត្ត​ដាក់​ខ្លួន​ជាមួយ​មនុស្ស​ដែល​គាត់​ស្រលាញ់​ដោយ​មិន​ខ្មាសអៀន។

តើ​អ្នក​បាន​ជួប​បុរស​ប្រភេទ​នេះ​ហើយ​ឬ​នៅ? បុរស​ដែល​ចេះ​ដាក់ខ្លួន​ និង​មាន​ទំនុក​ចិត្ត​ទាំង​ការងារ​និង​ការពារ​អ្នក ​​បើ​បាន​ជួប​ហើយ ​ចូរ​រក្សា​គេ​ឲ្យនៅ​ក្បែរ​ខ្លួន​ ​ព្រោះ​បុរស​ដែល​មាន​ទំនុក​ចិត្ត​តែងតែ​មាន​មនុស្ស​ចោមរោម​ច្រើន​ តែ​អ្នក​នៅ​តែ​ជា​មនុស្ស​សំខាន់​សម្រាប់​គេ​ដដែល ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ ម្ដាយណាមិនស្រឡាញ់កូន! ជា​កូន​ស្រី​គួរ​ស្ដាប់​សម្ដីអ្នកមានគុណ ពេលគាត់ទូន្មានរឿងស្នេហា

ចុចអាន៖ អរគុណ​មេរៀនឈឺចាប់ ​បង្កើតឲ្យខ្ញុំរឹងមាំ​ ក្រោយគេទុកចោល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម