Connect with us

KPT+

រឿង​ល្អ ៦ យ៉ាង​ដែល​អតីត​ប្រធានាធិបតី RICHARD NIXON​ របស់​អាមេរិក​បាន​ធ្វើ​ដើម្បី​ការពារ​បរិស្ថាន

បានផុស

នៅ

នៅ​ពេល​និយាយ​ពី​បរិស្ថាន ​មនុស្ស​ភាគច្រើន​នឹង​គិត​ដល់​ប្រធានាធិបតី Richard Nixon ជា​ប្រធានាធិបតីទី ៣៧ ​របស់​អាមេរិក​ដែល​បាន​លា​ឈប់​ពី​មុខ​តំណែង​ក្នុង​ឆ្នាំ ១៩៧៣ បន្ទាប់​ពី​រឿង​អាស្រូវ​នយោបាយ (Watergate) ប៉ុន្តែ​ឆាកជីវិត​លោក ​បាន​បន្សល់​ទុក​នូវ​កេរ្តិ៍​ដំណែល​បរិស្ថាន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​ ដែល​ផ្ដល់​ឲ្យប្រទេស​ជាតិ​នូវ​ច្បាប់​ថ្មី​ សម្រាប់​គ្រប់គ្រង​ការ​ការពារ​ខ្យល់​ទឹក​និង​ទី​រហោស្ថាន។

នេះ​គឺ​ជា​រឿង​ល្អ ៦ យ៉ាង​ដែល​អតីត​ប្រធានាធិបតី Richard Nixon បាន​ធ្វើ​ដើម្បី​ការពារ​បរិស្ថាន៖

១. ច្បាប់​គោលនយោបាយ​ជាតិ​ស្ដីពី​បរិស្ថាន​ឆ្នាំ ១៩៦៩

ច្បាប់​ទី​មួយ​ដែល​បាន​បង្កើត​ក្របខ័ណ្ឌ​ ​សម្រាប់​ការពារ​បរិស្ថាន​និង​សម្រេច​បាន​នូវ​គោលដៅ​សំខាន់​ៗ​ចំនួន ៣ គឺ ៖ ទី១ គូស​បញ្ជាក់​ជា​លើក​ដំបូង​នូវ​ការ​ប្រកាស​ជា​ផ្លូវការ​នៃ​គោលនយោបាយ​និង​គោលដៅ​បរិស្ថាន​ជាតិ។ ទី ២ តម្រូវ​ឲ្យទីភ្នាក់ងារ​សហព័ន្ធ​រៀបចំ​និង​បញ្ជូន​របាយការណ៍ ផល​ប៉ះពាល់​បរិស្ថាន​សម្រាប់​កម្មវិធី​ ដែល​ផ្ដល់​មូលនិធិ​ដោយ​សហព័ន្ធ​ភាគច្រើន។ ទី៣ បង្កើត​ក្រុមប្រឹក្សា​ប្រធានាធិបតី​ស្ដីពី​បរិស្ថាន ​នៅ​ក្នុង​ការិយាល័យ​ប្រតិបត្តិ។

ប្រធានាធិបតី Nixon បាន​ចុះ​ហត្ថលេខា​លើ​ច្បាប់​គោលនយោបាយ​បរិស្ថាន​ជាតិ​ ឆ្នាំ ១៩៦៩ នៅ​ថ្ងៃ​ទី ១ ខែ​មករា​ឆ្នាំ ១៩៧០ ។

២. បង្កើត EPA ក្នុង​ឆ្នាំ ១៩៧០

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ការពារ​បរិស្ថាន​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ ​ធ្នូ​ នាំ ១៩៧០ បន្ទាប់ពី​ប្រធានាធិបតី Nixon បាន​ដាក់​ផែនការ​ទៅ​សភា​ អំពាវនាវឲ្យបង្កើត​ទីភ្នាក់ងារ​នេះ។ មុន​ពេល EPA ត្រូវ​បាន​បង្កើត​ឡើង ​ប្រជាជាតិ​គឺ​មិន​មាន​អាជ្ញាធរ​កណ្ដាល​ត្រួត​ពិនិត្យ​ការ​ការពារ​បរិស្ថាន​ទេ។ EPA សរសេរ​និង​អនុវត្ត​ច្បាប់​គ្រប់គ្រង​សុខភាព​មនុស្ស​និង​បរិស្ថាន ​ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ដឹកនាំ​ដោយ​រដ្ឋបាល​លោកស្រី Lisa Jackson។

៣. ពន្យារ​ច្បាប់​ខ្យល់​​អាកាស​ស្អាត​ ឆ្នាំ ១៩៧០

ការ​ពន្យារ​ពេល​នៃ​ច្បាប់​ស្ដីពី​ខ្យល់​ស្អាត​ ដែល​សរសេរ​ដោយ​រដ្ឋបាល Maine Sen គឺ​លោក Edmund Muskie និង​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី Nixon នៅ​ថ្ងៃ​ទី ៣១ ខែ​ ធ្នូ​ ឆ្នាំ ១៩៧០ គឺ​ជា​ច្បាប់​គ្រប់គ្រង​ការ​បំពុល​បរិយាកាស​ដ៏​សំខាន់​បំផុត ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។ វា​តម្រូវ​ឲ្យ​ទីភ្នាក់ងារ​ការពារ​បរិស្ថាន​ដែល​ទើប​បង្កើត​ថ្មី​ ពង្រឹង​បទប្បញ្ញត្តិ​នានា​ក្នុង​ន័យ​ការពារ​ប្រជាជន​ពី​ការ​បំពុល​បរិយាកាស ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា​ មាន​គ្រោះថ្នាក់​ដល់​សុខភាព​របស់​មនុស្ស ជា​ពិសេស​ផ្ដោត​សំខាន់​ទៅ​លើ​ការ​កំណត់​គោលដៅ​ដូចជា ស្ពាន់ធ័រ​ឌីអុកស៊ីត​ អាសូត​ឌីអុកស៊ីត បញ្ហា​ភាគល្អិត កាបូនម៉ូណូអុកស៊ីត អូហ្សូន​និង​សំណ។

៤. ច្បាប់​ការពារ​ថនិកសត្វ​សមុទ្រ​ឆ្នាំ ១៩៧២

វា​គឺ​ជា​ច្បាប់​ដំបូង​បង្អស់​ដើម្បី​ការពារ​ថនិកសត្វ​សមុទ្រ​ដូចជា ​ត្រី​ដូហ្វីន ​ត្រី​បាឡែន​ សត្វ​សមុទ្រ​និង​ខ្លាឃ្មុំ​ប៉ូល។ លើស​ពី​នេះ​ទៀត​វា​បាន​ផ្ដល់​សិទ្ធិ​អំណាច​ដល់​រដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ដល់​ថនិកសត្វ​សមុទ្រ​ ឬ​កំណត់​ការ​នាំ​ចូល​និង​នាំ​ចេញ​ថនិកសត្វ​សមុទ្រ។

ប្រធានាធិបតី Nixon បាន​ចុះហត្ថលេខា​លើ​ច្បាប់​ការពារ​សមុទ្រ​ នៅ​ថ្ងៃ​ទី ២១ ខែ​តុលា​ឆ្នាំ ១៩៧២។ ពីរ​បី​ថ្ងៃ​ក្រោយ​មក​លោក​ក៏​បាន​បន្ថែម​ហត្ថលេខា​ទៅ​ក្នុង​ច្បាប់​ការពារ​ដែន​សមុទ្រ​និង​ស្រាវជ្រាវ ​និង​ច្បាប់​ស្ដីពី​ការ​ចាក់​ចោល​សំរាម​ចូល​ក្នុង​មហា​សមុទ្រ ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​ឬ​បរិស្ថាន​សមុទ្រ។

៥. ច្បាប់​ទឹក​ផឹក​ប្រកប​ដោយ​សុវត្ថិភាព​ឆ្នាំ ១៩៧៤

ច្បាប់​ទឹក​ស្អាត​ដែល​ត្រូវ​បាន​ស្នើ​ដោយ​លោក Nixon ត្រូវ​បាន​អនុម័ត​ដោយ​សភា​ក្នុង​ឆ្នាំ ១៩៧៤ ប៉ុន្តែ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី Gerald Ford ជា​ការ​ចង្អុលបង្ហាញ​មួយ​នៅ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​បឹង​ ទន្លេ​ ស្ទឹង ​តំបន់​ដី​សើម​និង​ទឹក​ដទៃ​ទៀត។ ច្បាប់​នេះតម្រូវ​ឲ្យមាន​សកម្មភាព​ដើម្បី​ការពារ​ទឹក​ផឹក​ និង​ប្រភព​របស់​វា​ រួម​ទាំង​អាង​ស្តុក​ទឹក ​អាងហែលទឹក ​និង​អណ្ដូង​ទឹក​ក្រោម​ដី។

៦. ច្បាប់​ការពារ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ឆ្នាំ ១៩៧៣

ប្រធានាធិបតី Nixon បាន​ចុះហត្ថលេខា​លើ​ច្បាប់​ស្ដីពី​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ​ថ្ងៃ​ទី ២៨ ខែ ធ្នូ​ ឆ្នាំ ១៩៧៣ ។ វា​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​ប្រភេទ​សត្វ​ដែល​មាន​គ្រោះថ្នាក់​ពី​ការ​ផុតពូជ​ ដែល​ជា​លទ្ធផល​នៃ​សកម្មភាព​មនុស្ស។

លោក Nixon បាន​ស្នើ​ឲ្យ​សភា​ពង្រឹង​ច្បាប់​អភិរក្ស​ដែល​មាន​ស្រាប់​ ហើយ​ពួកគេ​បាន​ឆ្លើយតប​ដោយ​ការ​សរសេរ​ច្បាប់​មួយ​ដែល​ផ្ដល់​សិទ្ធិ​អំណាច​ដល់​ភ្នាក់ងារ​រដ្ឋាភិបាល​យ៉ាង​ទូលំទូលាយ ​ដើម្បី​រក្សា​ទុក​និង​ការពារ​ប្រភេទ​សត្វ​ដែល​រអិល​ចុះ​ជម្រាល​ដល់​ការ​ផុតពូជ។ ទង្វើ​នេះ​បាន​បង្កើត​បញ្ជី​ឈ្មោះ​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​ហើយ​ត្រូវ​បាន​គេ​ហៅថា ​ប្រវត្តិវិទូ​លោក Kevin Starr “Magna Carta នៃ​ចលនា​បរិស្ថាន” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖លែង​បារម្ភ​ខ្លាច​គេបោក ឬលួចលុយពេលទិញទំនិញ​អនឡាញ បើចេះក្បួនទាំងនេះ

ចុចអាន៖មាន​ប្រាក់​តិចតួច គិត​ថា​វិនិយោគ​មិន​បាន? ខុស​ហើយ! អាន​វិធី​ប៉ុន្មាន​នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម