KPT+
ត្រឹមតែ ៣ ថ្ងៃប៉ុណ្ណោះ កម្មវិធី Ford Adventure 2022 ទទួលបានអ្នកចុះឈ្មោះចូលរួមយ៉ាងច្រើនលើសលប់
ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ប្រកាសពីកម្មវិធីដំណើរកម្សាន្ត Ford Adventure ឆ្នាំ 2022 លើកទី១៥ ឆ្ពោះទៅកាន់ ខេត្តកោះកុង ប្រទេសកម្ពុជា និងទីកុ្រងប៉ាតាយ៉ា ប្រទេសថៃ នៅក្នុងខែធ្នូ នាពេលឆាប់ៗខាងមុខនេះ ជាមួយនឹងក្បួនរថយន្ត Ford ចូលរួមប្រមាណជាង ២០០គ្រឿង។


លោក មីលី ហ្គុដមែន ប្រធានគ្រប់គ្រងជាន់ខ្ពស់ផ្នែកទីផ្សាររថយន្តFord នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) មានប្រសាសន៍ថា កម្មវិធី Ford Adventure នេះជាកម្មវិធីធំជាងគេប្រចាំឆ្នាំរបស់ Ford Cambodia ដែលកម្មវិធីនេះរៀបចំឡើង គឺដើម្បីអោយអតិថិជន Ford បានជួបជុំគ្នាកម្សាន្តជាមួយបងប្អូន មិត្តភក្តិ និងក្រុមគ្រួសារនាពេលចុងឆ្នាំ ដើម្បីបង្កើតមិត្តភាព ទំនាក់ទំនង ផ្លាស់ប្តូរបទពិសោធន៍ និងផ្សារភ្ជាប់ទំនាក់ទំនងធុរៈកិច្ចជាមួយគ្នាទៅវិញទៅមក ជាពិសេសគឺដើម្បីទទួលបានបទពិសោធន៍នៃការបោះជំរំដ៏អស្ចារ្យ។ ក្រៅពីកម្មវិធីដំណើរកម្សាន្ត អតិថិជន Ford និងក្រុមហ៊ុន នឹងមានសកម្មភាពសប្បុរសធម៌រួមគ្នានោះគឺ ការចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន ២០០គ្រួសារនៅក្នុងខេត្តកោះកុងផ្ទាល់ផងដែរ។

លោកបានបន្ថែមទៀតថា៖ “អ្វីដែលធ្វើអោយកម្មវិធី Ford Adventure ឆ្នាំនេះពិសេសជាងឆ្នាំមុនៗនោះគឺ ត្រឹមតែរយៈពេល ៣ថ្ងៃ តែប៉ុណ្ណោះ កម្មវិធីនេះទទួលបានអ្នកចុះឈ្មោះចូលរួមយ៉ាងច្រើនលើសលប់ ដែលធ្វើឱ្យចំនួនរថយន្តដែលចូលរួមក្នុងកម្មវិធីនេះ កើនឡើងរហូតដល់ជាង ២០០ឡាន លើសពីឆ្នាំមុនៗ”។

លោក នុបផាប៉ាដុល ប្រៈចាំថែន (Nopphapadol Prajamthaen) ជំនួយការអគ្គនាយករង នៃក្រុមហ៊ុនប្រេងឥន្ធនៈ ភីធីធី ខេមបូឌា (PTT Cambodia) បានមានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន RMA Cambodia ដែលជឿជាក់លើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន PTT Cambodia សម្រាប់កម្មវិធីដំណើរកម្សាន្ត Ford Adventure 2022 នេះ។ ស្ថានីយប្រេងឥន្ទនៈ PTT បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវប្រេងឥន្ទនៈ ក៏ដូចជាសេវាកម្មផ្សេងៗដែលបំពេញនូវតម្រូវការរបស់ អតិថិជន Ford ដើម្បីផ្តល់នូវភាពសប្បាយរីករាយក្នុងដំណើរកម្សាន្ត Ford Adventure នេះ។”

កញ្ញា ហ៊ាង សុខណា ប្រធានគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD បានមានប្រសាសន៍ថា៖ “សព្វថ្ងៃនេះយើងមិនសូវមានពេលវេលាជាមួយគ្រួសារ ទទួលទានអាហារជុំគ្នា ឬបោះជំរំទេ ហើយកម្មវិធី Ford Adventure នេះជាឱកាសដ៏ល្អសម្រាប់អតិថិជន Ford ទាំងអស់ដើម្បីបំពេញនូវចំនុចខ្វះខាតទាំងអស់នេះ”។

ឆ្លៀតក្នុងឱកាសនោះ កញ្ញាបានធ្វើការលើកឡើងត្រួសៗពីប្រវត្តិ ផលិតផល សេវាកម្ម និងកម្មវិធីប្រ៉ូម៉ូសិនពិសេសៗរបស់ក្រុមហ៊ុន FWD ដើម្បីធ្វើការណែនាំ ក៏ដូចជាផ្តល់ជាជម្រើសជូនទៅដល់អតិថិជន Ford Adventure ផងដែរ។

លោក លាង ម៉ារឌី នាយក នាយកដ្ឋានអាជីវកម្ម និងផ្នែកលក់ នៃធនាគារឯកទេស KB Daehan បានមានប្រសាសន៍នៅក្នុងកម្មវិធីនេះ ដោយធ្វើការចែករំលែកនូវចំណេះដឹង បទពិសោធន៍ ភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗដែលលោកបានឆ្លងកាត់ក្នុងកម្មវីធី Ford Adventure ក្នុងឆ្នាំមុនៗ ទៅកាន់អតិថិជន Ford ដែលទើបតែចូលរួមលើកទីមួយក្នុងកម្មវិធីនេះ។ ក្រៅពីនេះ លោកក៏បានធ្វើការប្តេជ្ញាចិត្តក្នុងនាមជាធនាគារដៃគូសហការជាមួយ Ford ដើម្បីធ្វើការផ្តល់ជូននូវសេវាកម្មផ្តល់ប្រាក់កម្ចីសំរាប់ទិញរថយន្តមួយដែលប្រកបដោយទំនុកចិត្ត និងឆាប់រហ័សជូនដល់អតិថិជន Ford ទាំងអស់ដែលមានតម្រូវការសេវាកម្មនេះពីធនាគារឯកទេស KB Daehan។

ដំណើរកំសាន្ត FORD Adventure ឆ្នាំ២០២២ នេះ រៀបចំឡើងដោយផ្នែករថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) និងចូលរួមសហការឧបត្ថម្ភកម្មវិធីធំដោយ ក្រុមហ៊ុនប្រេងឥន្ធនៈ ភីធីធី ខេមបូឌា (PTT Cambodia) ដែលជាក្រុមហ៊ុនប្រេងឥន្ធនៈឈានមុខគេនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD ធនាគារ ឯកទេស KB Daehan និងស្រាបៀរ ហនុមាន (Hanuman Beer)។ ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ដៃគូសហការឧបត្ថម្ភកម្មវិធីដូចជា ក្រុមហ៊ុន LINE-X Cambodia ក្រុមហ៊ុន EFG (Express Food Group) ដែលរួមមាន The Pizza Company, BAR.B.Q Plaza, ការ៉េម Dairy Queen, ការ៉េម Swensen’s, Krispy Kreme Doughnuts, The Coffee Club, Boost Juice, តែគុជ Kamu-Kamu, បាយ ភូមិ (Bay Phum), So Bento, eat together, HungryApp។ បន្ថែមពីនេះ ក៏មានការសហការឧបត្ថម្ភពីសំណាក់ ហាងនំបុ័ងបាយ័នផងដែរ។

គួរបញ្ជាក់ថា ដំណើរកម្សាន្ត Ford Adventure ដ៏អស្ចារ្យលើកទី ១៥ នេះមានរយៈពេល ៤ថ្ងៃ ៣យប់ គឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ជាមួយនឹងអ្នកចូលរួមប្រមាណ ១០០០នាក់ ធ្វើដំណើរជាក្បួន គយគន់ទេសភាពព្រៃភ្នំនៅតាមដងផ្លូវក្នុងទឹកដីខេត្តកោះកុង រួមជាមួយនឹងបទពិសោធន៍បោះជំរំដ៏អស្ចារ្យនៅលើវាលស្មៅ និងឆ្នេរខ្សាច់ដ៏ស្រស់ត្រកាលក្បែរមាត់សមុទ្រនៃខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់នឹងមានឱកាសចូលលេងសួនកម្សាន្ត និងដើរទិញទំនិញជាច្រើនសម្បូរបែបក្នុងតម្លៃសមរម្យក្នុងផ្សារទំនើបនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃទៀតផង៕

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក