KPT+
សិក្សាពីចរិតមិនផ្តេកផ្តួលនៃកូនៗរបស់សេដ្ឋីៗដ៏មានឥទ្ធិពលនៅម៉ាឡេស៊ី
អ្នកមានវ័យក្មេងនៅម៉ាឡេស៊ី ដែលជាញឹកញាប់ និយមចុះចេញពីគ្រួសារដ៏មានអំណាចនិងឥទ្ធិពល ហើយត្រេចចរកសាងអ្វីៗរហូតទទួលបានជោគជ័យខ្លួនឯង បានក្លាយជាគោលដៅនៃការដើរតាមដោយមនុស្សជំនាន់ក្រោយ។
ខាងក្រោម នេះជាបញ្ជីឈ្មោះអ្នកមានឥទ្ធិពលវ័យក្មេង ៥ ដែលមានបានដោយស្នាដៃផ្ទាល់ខ្លួន ៖
១. SM Nasarudin SM Nasimuddin
SM Nasarudin SM Nasimuddin គឺជាប្រធានប្រតិបត្តិរួមគ្នានៃក្រុមហ៊ុន Naza គ្រុបដែលគ្រប់គ្រងការចែកចាយនិងផលិតរថយន្តបច្ចេកវិទ្យាទូរគមនាគមន៍និងអាជីវកម្មឧស្សាហកម្មដទៃទៀត។ ប៉ុន្តែក្រុមហ៊ុនធំដែលលោកបានទទួលមរតកពីឪពុកចុងរបស់លោកឈ្មោះ Tan Sri SM Nasimuddin SM Amin និងសហការជាមួយគ្រួសាររបស់លោក ហើយមិនមែនជារឿងតែមួយ ដែលធ្វើឲ្យសង្គមមានការភ្ញាក់ផ្អើលចំពោះឥទ្ធិពលរបស់លោក ។ លោកក៏ជាមនុស្សដែលខិតខំបង្ហាញពីមហិច្ឆតារបស់ខ្លួន ទោះបីមានទ្រព្យសល់ពីកេរ្តិ៍ឪពុកក៏ដោយ។
២. Kim Raymond
មនុស្សគ្រប់គ្នាស្គាល់ Kim Raymond ពីវត្តមានជួរមុខរបស់នាងនៅក្នុងកម្មវិធីបង្ហាញម៉ូដ ប៉ុន្តែយើងប្រហែលជាមិនបានដឹងថា នាងក៏ជាកូនស្រីរបស់មហាសេដ្ឋីម៉ាឡេស៊ីឈ្មោះ Dato’ Sri Jeffrey Raymond។
នាងរៀបការជាមួយតារាសម្ដែងជនជាតិម៉ាឡេស៊ីឈ្មោះ Keith Foo ហើយកូនស្រីតូចរបស់ពួកគេឈ្មោះ Skylar Raymond-Foo បានដើរតាមគន្លងម្ដាយ យ៉ាងរហ័សរហូតក្លាយជាតារាបង្ហាញម៉ូត។ ឥទ្ធិពលរបស់ Kim Raymond ធ្វើឲ្យបណ្ដាអ្នកគាំទ្ររបស់នាងតែងតែតាមដានឥតឈប់ឈរ។
៣. Chryseis Tan
នាងគឺជាកូនស្រីរបស់អ្នកជំនួញ Vincent Tan ដែលមានក្រុមហ៊ុន Berjaya Corp ដ៏ធំរួមបញ្ចូលទាំងសណ្ឋាគារនិងការអភិវឌ្ឍអចលនទ្រព្យនៅទូទាំងទ្វីបអាស៊ី។ នាងគឺជាមនុស្សស្រីម្នាក់ដែលមហាជនទូទៅនៅម៉ាឡេស៊ីដឹងថា ចូលចិត្តបង្កើតជំនួញជួញមិត្តជានិច្ច។ Tan ក៏កំពុងពពោះកូនដំបូងរបស់នាងជាមួយប្ដីឈ្មោះ Faliq Nasimuddin ដែរ។
៤. Azlan Iskandar
អតីតកីឡាករវាយសីលោក Azlan Iskandar ត្រូវបានគេស្គាល់ថា បានឈានដល់ចំណាត់ថ្នាក់លេខ ១០ នៅលើពិភពលោក មុនពេលលោកចូលនិវត្តន៍ពីវិស័យកីឡា។ ឪពុកមានកូនបីនាក់នេះ សព្វថ្ងៃប្រឹងប្រែងបើកក្រុមហ៊ុនព្រឹត្តិការណ៍កីឡាមួយដែលមានឈ្មោះថាកីឡា Sportspin Athlete និងគ្រប់គ្រងព្រឹត្តិការណ៍។ លោកបានរៀបការជាមួយ Ung Yiu Lin ដែលជាសហគ្រិនម៉ូដទាន់សម័យ។
៥. Yen Kuok
ក្នុងនាមជាកូនស្រីរបស់មហាសេដ្ឋីមានបំផុតរបស់ប្រទេសគឺលោក Tan Sri Robert Kuok Yen Kuok ត្រូវបានឪពុកឲ្យចូលទៅកាន់តំណែងមិនកំណត់ពេល។
ប៉ុន្តែរឿងនេះមិនបានបញ្ឈប់នាងពីការបង្ហាញអត្តសញ្ញាណផ្ទាល់ខ្លួន នៅលើពិភពលោកទេ។ ក្រៅពីការតស៊ូមតិដើម្បីការយល់ដឹងអំពីសុខភាពផ្លូវចិត្តនៅលើបណ្ដាញសង្គម Yen Kuok ក៏បានបង្កើតក្រុមហ៊ុន Guiltless ដែលជាហាងលក់ទំនិញប្រណីត ដែលរីកចម្រើនលើម៉ូដ មានអាជីវកម្មម៉ូដប្រកបដោយនិរន្តរភាព។ បច្ចុប្បន្ននាងស្នាក់នៅក្នុងទីក្រុងហុងកុង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖relrules
ចុចអាន៖កំពូលស្ត្រី Rebecca Wei៖ ខ្ញុំមិនខ្លាចក្នុងការសាកល្បងអ្វីថ្មី តែក៏មិនចេះតែហក់លោត
ចុចអាន៖មហាសេដ្ឋី Elon ធ្លាប់រៀបការដល់ទៅ៣ដង និងមានសង្សារសុទ្ធតែជាតារាល្បីៗក្រោយលែងលះភរិយា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង