ទម្រាំអាចកាន់តំណែងជា CEO នៃក្រុមភេសជ្ជៈយក្ខលើលោកដូចបច្ចុប្បន្ន បុរសខ្លាំងរូបនេះឆ្លងកាត់បទពិសោធន៍ក្នុងនាមជាអ្នកដឹកនាំជាច្រើនកន្លែង និងក្នុងតួនាទីផ្សេងៗគ្នាផងដែរ។
តើ James Quincey ធ្លាប់ធ្វើអ្វីខ្លះ មុនកាន់តំណែងជានាយកប្រតិបត្តិ កូកាកូឡា?
CEO រូបនេះជាជនជាតិអង់គ្លេស និយាយភាសាអង់គ្លេសនិងអេស្ប៉ាញបានស្ទាត់។ លោកបានបញ្ចប់បរិញ្ញាបត្រវិស្វកម្មអេឡិចត្រូនិកពីសាកលវិទ្យាល័យ Liverpool។
ក្នុងឆ្នាំ ១៩៩៦ លោក Quincey ធ្វើការជាមួយ Latin America Group នៅក្រុង Atlanta ក្នុងឋានៈជានាយកយុទ្ធសាស្ត្រ។ លោកបន្តបម្រើតួនាទីរបស់ខ្លួនរហូតត្រូវបានតែងតាំងជាប្រធានផ្នែកអាមេរិកឡាទីនភាគខាងត្បូងនៅឆ្នាំ ២០០៣។ នៅឆ្នាំ ២០០៥ ដល់ ២០០៨ លោកឡើងជាប្រធានផ្នែកក្រុមហ៊ុនម៉ិកស៊ិក ដែលជាកន្លែងលោកដឹកនាំការទិញយកភេសជ្ជៈ del Valle ។
ក្រៅពីនោះ បុរសវ័យ ៥៦ ឆ្នាំរូបនេះមានតួនាទីជាអនុប្រធាននៃវេទិកាទំនិញប្រើប្រាស់និងជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាប្រឹក្សាយោបល់ស្តីពីផ្សារហ៊ុន New York និងជាអតីតនាយកក្រុមហ៊ុន Pfizer Inc ផងដែរ៕