Connect with us

KPT+

ទម្លាប់​សរសេរកំណត់ហេតុ​ផ្ទាល់ខ្លួន ផ្ដល់គុណសម្បត្តិមិនធ្លាប់នឹកដល់

បានផុស

នៅ

សព្វថ្ងៃ​នេះ​បច្ចេកវិទ្យា​កាន់តែ​ទំនើប​ មនុស្ស​ភាគច្រើន​ពេល​ធំ​ពេញវ័យ​ក៏​បោះបង់​ទម្លាប់​សរសេរ​កំណត់ហេតុ​ឬ​សំបុត្រ​ចោល ​មិន​ដូច​កាល​នៅ​ក្មេងៗ​ឬ​កាល​នៅ​រៀន​វិទ្យាល័យ​ទៀតឡើយ។

ការ​រក្សា​ទម្លាប់​ចាស់​នេះ​ មិន​បាន​បង្ហាញ​ពី​វិធី​ចាស់​គំរឹល​នោះ​ទេ ​នេះ​រឹតតែ​បង្កើត​គំនិត​ល្អ​ៗ​ក្នុង​ខួរក្បាល​គ្នា​យើង ​រួម​ទាំង​ជំរុញ​សតិអារម្មណ៍​កាន់​តែ​មាន​ទំនុក​ចិត្ត​ ជា​ពិសេស​បាន​អនុវត្ត​ការ​សរសេរ​អក្សរ​ដោយដៃ​ឲ្យ​នៅ​ដូចដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ហេតុផល​មួយ​ចំនួន​ ដែល​គ្នាយើង​គ្រប់គ្នា​គួរ​បង្កើត​ទម្លាប់​ចាស់​ ដោយ​ការ​ធ្វើ​កំណត់ហេតុ​ប្រចាំថ្ងៃ ៖

១. បង្កើនការចងចាំ និងបន្ថយស្ត្រេស

ទម្លាប់​នៃ​ការ​សរសេរ​ទៀងទាត់​នឹង​នាំ​យើងមាន​ការ​ចងចាំកាន់តែល្អ។ នេះ​គឺ​ជា​សមត្ថភាព​មូលដ្ឋាន​របស់​មនុស្ស​ ដើម្បី​ឲ្យ​យើង​ដឹង​ថា ​ខ្លួនឯង​កំពុង​ស្ថិតនៅ​កន្លែង​ណា ​កំពុង​ធ្វើអ្វី​ និងមាន​រឿង​កំពុង​កើតឡើង​នៅ​ជុំវិញ​ខ្លួន។

ជាពិសេសរាល់​ពេល​ដែល​បានសរសេរ​អារម្មណ៍​នៃ​ការ​សោកស្ដាយ​ពី​អតីតកាល​ ទុក្ខសោក ឬការ​ថប់បារម្ភ​ ក៏អាចជួយបន្ថយ​សម្ពាធមួយចំនួន។

មួយវិញទៀត ប្រសិនសរសេររឿងសប្បាយៗ ពេលបើកអានមកវិញម្ដងទៀង យើងក៏អាចមានអារម្មណ៍ល្អ នូវការចងចាំរីករាយទាំងនោះ។ ហោចណាស់ ជីវិតនេះក៏មានពេលវេលាល្អៗកើតមកជាមួយ មិនមែនជួបតែរឿងអាក្រក់រហូតឯណា។

២. ជំរុញគោលដៅ​ឲ្យឆាប់សម្រេច

សរសេរ​គោលដៅ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ ប្រៀប​ដូចជា​បង្ហាត់​​ខួរក្បាល​ថា “នេះ​គឺ​ជា​រឿង​សំខាន់” ។ បើ​មាន​ព័ត៌មាន​លម្អិត​អំពី​គោលដៅ​ នោះ​យើង​នឹង​កាន់​តែ​ច្បាស់​អំពី​ជំហាននីមួយៗ ​ហើយ​ផ្លូវចិត្ត​នឹង​កាន់តែ​រឹងមាំ ​ចំណែកឱកាស​នៃ​​ភាព​ជោគជ័យ ​ក៏​សម្រេច​​បានរហ័ស។

៣. ​ព្យាបាល​ផ្លូវចិត្ត

ការ​សរសេរ​ ប្រៀបបានជា​នាំការ​ផ្លូវ​ទៅ​រក​ការ​ព្យាបាល​ផ្នែក​អារម្មណ៍ ​និង​ផ្លូវចិត្តដូចគ្នា។ នៅ​ពេល​សរសេរ​អារម្មណ៍​ចូល​ក្នុង​សៀវភៅ ​ដូច​បាន​បកប្រែ​អ្វី​ដែល​អរូបី​ទៅ​ជា​ភាសា​ងាយ​យល់។ នេះ​គឺជាវិធី​ដែល​មនុស្ស​អាច​រំដោះខ្លួនពី​ការ​គិត​ដែលកំពុងច្របូកច្របល់បានមួយផ្នែក។ ជាពិសេសមនុស្សដែលមិនពូកែនិយាយបញ្ហាខ្លួនប្រាប់គេ មានតែវិធីសរសេរនេះទេ ទើបអាចព្យាបាលផ្លូវចិត្តបានប្រសើរជាងរ៉ាយរ៉ាប់ទៅកាន់អ្នកជុំវិញខ្លួន។

៤. បង្កើតភាពច្នៃប្រឌិត

ក្រៅ​ពី​ការ​យក​ឈ្នះ​ផ្លូវចិត្ត​ ទម្លាប់​នៃ​ការ​សរសេរ​ជា​ទៀងទាត់ ​នាំ​មក​នូវ​គំនិត​ល្អៗ​ជា​ច្រើន​ចូល​មក​ និង​ពេល​ខ្លះ​សូម្បី​តែ​អារម្មណ៍​ដែល​យើង​មិនធ្លាប់​មាន​នៅ​ក្នុង​គិតដល់ ក៏​អាច​លេច​ឡើង​បាន​ដែរ។

៥. មានទំនុកចិត្តលើខ្លួនឯង

រាល់​ពេល​ដែល​យើង​រង​នូវ​ការ​ឈឺចាប់ ​សង្ស័យ​ខ្លួនឯង ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​ត្រឡប់​ទៅ​រក​សៀវភៅ​កំណត់ហេតុ​ ហើយ​សរសេរនៅ​រឿងរ៉ាវ​មិន​គប្បី​ចំពោះខ្លួនឯងចូល​ពីរបី​ទំព័រ។ ការបញ្ចេញគំនិត​បែបនេះ ​នឹង​ជំរុញ​ឲ្យ​មាន​ការ​បញ្ចេញ​អ័រម៉ូន endorphins និង dopamine ជួយ​បង្កើន​អារម្មណ៍​​គោរព​ខ្លួនឯង​ឡើងវិញ។

៦. ដោះស្រាយ​បញ្ហា​កាន់​តែ​ងាយស្រួល

ការ​សរសេរ​ជា​ប្រចាំ ​ជួយ​ធ្វើ​ឲ្យ​គំនិត​អារម្មណ៍​ឬ​ភារកិច្ច​រអាក់រអួល​ចេញ​ពី​ខួរក្បាល​របស់​យើង​បាន​លឿន​ជាង​មុន។ ជួយ​ជម្រះ​រឿង​មិន​ល្អ​​ចេញពី​ខួរក្បាល​ ហើយ​ធ្វើឲ្យ​យើង​កាន់​តែ​មាន​ភាព​ច្បាស់​ថា​ តើបញ្ហា​នៅ​នឹង​ដៃ​គឺ​ជា​អ្វី។ នៅ​ពេល​ដែល​យើង​កាន់​តែ​ច្បាស់ ​ការ​ស្វែងរក​ដំណោះស្រាយ​ក៏​ងាយស្រួល​ជាង​មុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ curejoy

ចុចអាន៖ វិធីងាយៗដើម្បីធ្វើសមាធិមានប្រសិទ្ធិភាព

ចុចអាន៖ អ្នកនិពន្ធ ៣ រូប ហ្វេនៗ​ស្ងើចសរសើរ​សរសេរ​រឿង​បែប​រន្ធត់​បាន​ល្អ​ខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម