Connect with us

KPT+

ហេតុផល៣ យ៉ាងដែលនាំបរាជ័យធ្ងន់វិញក្រោយជោគជ័យបានដំបូងៗ

បានផុស

នៅ

ក្នុងនាមជាអ្នកដែលកំពុង​ទទួលបានជោគជ័យ បរាជ័យធ្ងន់អាច​នឹង​កើតឡើងមកបាន​ភ្លាមៗ ហើយយើងផ្ទាល់ជាអ្នកមាន​ចំណែកធំក្នុងការ​ទទួលខុសត្រូវ។

ទោះបីជាយើងតែង​រៀនមេរៀនមានតម្លៃពីការបរាជ័យ តែបរាជ័យ​មុនជោគជ័យ​បង្រៀនយើង​ចំណែកបរាជ័យ​ក្រោយជោគជ័យ​អាចបំបាក់យើងជារៀងតទៅ។

ដូច្នេះហេតុអ្វីបានជាមនុស្ស​ជោគជ័យ​ហើយ​បែរជាអាច​បរាជ័យវិញ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមលោក Shiv Khera អ្នកនិពន្ធរឿង You Can Win ការបរាជ័យភាគច្រើនកើតឡើងដោយសារហេតុផលមួយក្នុងចំណោមហេតុផលទាំង៣នេះ

កង្វះការផ្តោតអារម្មណ៍

មនុស្សដែលខ្វះការផ្តោត ឆាប់ភ្លេចខ្លួន​ហើយ​បែរជា​ទៅរត់តាម​ស្រមោលផ្សេងៗ​ពេលគេជោគជ័យភ្លាម​ ភ្លេចទាំងគោលដៅនិងសកម្មភាព​ដែលធ្លាប់ធ្វើឱ្យខ្លួន​ជោគជ័យតាំងពីដំបូង​។  ពួកគេអនុលោមតាមកេរ៍ឈ្មោះ​បន្តិចបន្តួចនោះ​ក៏​ចាប់ផ្តើម​អនុវត្តិផ្សេងពីការតស៊ូដំបូង។​គេចាប់ផ្តើម​ប្តូរ​វិន័យនានាដែលជាគន្លឹះនៃជោគជ័យ​ខ្លួនធ្លាប់មាន ហើយ​ធ្វើជា​អ្នកផ្សេងដោយមិនដឹងខ្លួន គោលបំណងដើម្បីទទួលយកការចាប់អារម្មណ៍ សូម្បីតែនៅពេលពួកគេដឹងថាអ្វីដែលពួកគេកំពុងធ្វើ គឺខុស។

សម្រេចចិត្តដោយក្រអឺតក្រទម

ការសម្រេចចិត្ត​ដោយ​ក្រអឺតមានន័យ​ថា អ្វីដែលសំខាន់មិនរើសយក បែរជា​ច្បាមយក​តាម​ការ​បញ្ជោ​បញ្ចើច។ មានអ្វីមួយដែលសមនឹងធ្វើត្រឹមត្រូវបានផលល្អមិនធ្វើ បែរជាចង់ផ្សងព្រេង នឹង​គ្រោះថ្នាក់អ្វីមួយ​ដែលខ្លួនមិនចេះ​ប្រាកដព្រោះចង់ទទួលបានការស្ងើចសរសើរ។ មនុស្ស​ដែលទើបនឹងជោគជ័យ​ចាប់ផ្តើម​សម្រេចចិត្ត​អត្តនោម័តព្រោះ​គេ​គិតថា គេកំពុងជោគជ័យ​ស្រាប់ហើយ គេមិនស្តាប់អ្នកមិនទាន់ជោគជ័យទេ រឹតតែមិនទុកចិត្ត​មនុស្ស​ដែលជោគជ័យដូចខ្លួនទៅទៀត។

កង្វះវិន័យ

នរណាម្នាក់ដែលបានជោគជ័យ​ហើយ​ចាប់ផ្តើម​លែងមាន​ចរិតដូចមុន ​គឺជាមនុស្ស​ខ្វះវិន័យ ។ ពួកគេ​លែងគោរពទម្លាប់​ ដែលធ្លាប់ជួយ​ឱ្យខ្លួនបានល្អ​ បែរជា​ជឿថា​ ខ្លួនអាចបង្កើតទម្លាប់ថ្មីដែលល្អជាងពីមុនទៀត។ គេធ្វើអ្វីៗណា ដែលមានប្រយោជន៍ភ្លាមៗហើយ​មិនធ្វើដោយវិន័យត្រឹមត្រូវ​ទេ។ ជោគជ័យនៅគោលដៅមួយ នឹងមិនអាចលុបបំបាត់បញ្ហាទាំងអស់របស់យើង​បានឡើយ។ អាកប្បកិរិយាហួសប្រមាណមួយចំនួន ដែលបុគ្គលជោគជ៍យដំបូងៗបានប្រកាន់យក បាន​រារាំងមិនឱ្យមនុស្សម្នាចង់ជួយ​ដល់ពួកគេ​ដូចកាលពីមុនសោះ ហើយការទទួលខុសត្រូវចំពោះតួនាទីរបស់ពួកគេនៅក្នុងជីវិតបានចុះខ្សោយ​។

ប្រែសម្រួល៖ សុភា

ប្រភព៖ success

ចុចអាន៖មុខ​របរ​លក់​ PRINT-ON-DEMAND ជាគំនិតអាជីវកម្មថ្មីហើយល្អនៅអាមេរិក

ចុចអាន៖សញ្ញា​ទាំង ៧ ដែល​អ្នក​កំពុង​ដើរ​តាម​គន្លង​របស់​មហា​សេដ្ឋី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម