KPT+
ជាមួយគំនិតបីយ៉ាងនេះ មុជមិនជ្រៅទៅមិនឆ្ងាយពីភាពបរាជ័យក្នុងជីវិត
មនុស្សជាច្រើនចង់មានបាន ចង់ជោគជ័យតែគេរស់នៅជាមួយភាពបរាជ័យ។ ម្តេចដែលហៅថារស់នៅជាមួយភាពបរាជ័យ ។ ខាងក្រោមនេះ KPT plus មានអត្ថបទដែលរៀបរាប់ពីគំនិតធំបី នាំទៅរកបរាជ័យនិងជីវិតដែលគ្មានខ្លឹមសារ។ ធានាថាប្រសិនមានវា ជីវិតនេះកុំសង្ឃឹមងើបមុខរួច។
១ ប្រកាន់ចរិតដោះសារ

មនុស្សប្រភេទនេះ តែងតែមានហេតុផលដែលគេមិនអាចធ្វើអ្វីជាលទ្ធផលបាន។ មនុស្សបែបនេះចំណាយពេលពន្យល់ជានិច្ចអំពីមូលហេតុដែលពួកគេមិនអាចធ្វើអ្វីមួយបានល្អហើយភាគច្រើនបន្ទោសអ្នកដទៃ ។ មនុស្សបេបនេះចូលចិត្ត ដោះសារដោយសាមញ្ញថា ខ្ញុំមិនអាចគ្រប់គ្រងបានទេ គេនោះមានខ្នង គេនោះល្បិច គេនោះមានបក្សពួក ខ្ញុំមានម្នាក់ឯង។ល។
ការរកលេសជាចរិត វាស្តាប់ទៅតូច ប៉ុន្តែ ជាទូទៅមនុស្សបែបនេះ បានបាត់បង់ថាមពលផ្ទាល់ខ្លួនជាយូរមកហើយ។ គេរស់នៅជាមួយលេសដើម្បីការពារខ្លួនឯងពីភាពអន់ខ្សោយ ប៉ុន្តែក្នុងគំនិតមនុស្សសម័យថ្មីអ្នកមានលេសគឺមនុស្សទន់ខ្សោយ។ គេចូលចិត្តបន្ទោសអ្នកដទៃ ព្រោះខ្លាចការបដិសេធនិងភាពអាម៉ាស់។ គេជាមនុស្សរស់ជាមួយការភ័យខ្លាចនឹងចាក់សោរខ្លួនឯងក្នុងភាពមិនសប្បាយចិត្ត ច្រណែនមានៈនិងគុំគួន។
បើអ្នកមានកូន ចូរប្រុងប្រយត្ន័។ ប្រសិនចរិតនេះកើតមានឡើងតាមរយៈសមាជិកគ្រួសារណាមួយវាបំផ្លាញអនាគតអាជីពរបស់កូនអ្នក។
បង្រៀនក្មេង ឱ្យឈប់រកលេស ហើយលែងបន្ទោសអ្នកដទៃ។ កុំឱ្យគេទម្លាប់ទាញអ្នកដទៃចូលមកក្នុងបញ្ហារបស់ខ្លួន។ រៀនពីរបៀបលុបបំបាត់រាល់ការភ័យខ្លាចចេញពីជីវិតរបស់គេដូចជា ខុស ខ្សោយឬក្រោយគេ ជារឿងធម្មតា។ ពេលជួបប្រទះនូវបញ្ហាថយក្រោយសូមកុំរកលេសដោយមើលវាជាមេរៀន ហើយទទួលយកវា។
២ ការភ័យខ្លាចពេកឬហ៊ានពេកក្នុងការព្យាយាម

មនុស្សដែលអាចជំនះការភ័យខ្លាចចាប់ផ្តើមអ្វីមួយគឺជាជោគជ័យពាក់កណ្តាលទៅហើយ តែបើហ៊ានពេកលើអ្វីដែលខ្លួនមិនចេះផង គឺជាហានិភ័យល្ងង់ខ្លៅ។ អ្វីគេធ្វើបានយើងក៏ធ្វើបាន ពាក្យនេះជាពាក្យកុហក បំពេញចិត្ត រំញោចចិត្តឱ្យយើងស្រលាញ់អ្នកនិយាយតែការពិតវិញ មនុស្សមានសក្តានុពលខុសគ្នា។ មានមនុស្សតិចណាស់ដែលធ្វើអ្វីសឹងបានគ្រប់យ៉ាង តែមនុស្សដែលធ្វើអ្វីមិនបានគ្រប់យ៉ាងមិនមានទេ លើកលែងតែគេខ្ចិលឬចង់តែស្រួល ឬចង់តែខ្លាំង មិនព្រមខ្សោយសិន។
«មិនថាអ្នកធ្វើខុសប៉ុណ្ណាឬយឺតប៉ុណ្ណាក៏ដោយ អ្នកនៅតែនាំមុខអ្នកដែលមិនព្យាយាម។ »
«មិនថាអ្នកព្យាយាមប៉ុណ្ណាក្តី បើអ្នកធ្វើដោយកំហឹង ដោយមានៈដោយល្ងង់ខ្លៅអ្នកនឹងបរាជ័យ»
៣ កង្វះការបន្ទាបខ្លួន

ទោះបីមិនសូវមានប្រជាប្រិយភាពក៏ដោយក៏ភាពរាបសា ដាក់កាយចិត្ត តែងត្រូវបានគេចាត់ទុកថាបុគ្គលជោគជ័យទៅថ្ងៃមុខ ដោយសារគំនិតចង់ចេះ ចង់ដឹង និងទទួលស្គាល់អ្នកដទៃ។
គន្លឹះសំខាន់នៃភាពជោគជ័យតាមការស្រាវជ្រាវវិទ្យាសាស្ត្របានបង្ហាញថា នៅពេលដែលមនុស្សប្រើចិត្ដសាស្ត្របានល្អ ដោយមានសម្តីដាក់ខ្លួន សកម្មភាពរាបសា និង មានជំនឿចិត្តទូលំទូលាយទំនងជាក្លាយជាអ្នកដែលមានសមត្ថភាពខ្ពស់លឿនជាងបុគ្គលដែលឆ្មើងកន្ទើ្រងនិងចូលចិត្តប្រៀបធៀប។ ដូច្នេះហើយតែងតែមានគេនិយាយថា ហេតុអ្វីមនុស្សខ្លះពូកែ ប៉ុន្តែមិនដែលជោគជ័យ។
ការបន្ទាបខ្លួនវាជួយអ្នកធ្វើនោះគិតតិចតួចអំពីខ្លួនគេ ឱ្យវាយតម្លៃភាពខ្លាំង ភាពទន់ខ្សោយអ្នកដទៃ និងទទួលស្គាល់ដែនកំណត់របស់ខ្លួនឯងង ប៉ុន្តែវាក៏អាចជួយយើងឱ្យដឹងថាមានរឿងជាច្រើនក្នុងលោកដែលយើងនៅមិនទាន់ដឹង មិនទាន់ចេះនៅឡើយ។
ចំពោះមនុស្សជាច្រើនដែលមិនបានជោគជ័យឬពាក់កណ្តាលជោគជ័យ ភាពរាបសារ ទទួលស្គាល់បើកចិត្ត គឺជាគ្រឿងផ្សំដែលមិនទាន់ដាក់ចូល។ ពួកគេអាចបានឈ្នះការប្រយុទ្ធភ្លាមៗ ដែលភ្លាមនោះពួកគេគិតថា ខ្លួនជាអ្នកជំនាញទៅហើយ។ ពួកគេជោគជ័យមិនបានយូរទេ ដូចពាក្យគេថា ពេលឡើងត្រូវការសមត្ថភាព នៅបានយូរឬអត់ ត្រូវការចរិត៕
អត្ថបទ៖ ចម្រើន តារា
ចុចអាន៖ រៀនពីការដួលរលំរបស់ Kodak អ្នកនឹងដឹងថា ការផ្លាស់ប្តូរមិនទាន់ពេល គឺបរាជ័យ
ចុចអាន៖ ជួបវិបត្តិអត់ការងារធ្វើយូរពេក គួរធ្វើបែបណា?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


