ប្រយ័ត្ន! ទោះមានជំងឺ​រាតត្បាតក្មេងៗ​មិនគួរឈប់បន្លែងលេងហើយទុកឱ្យនៅឯកោទេ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

ប្រយ័ត្ន! ទោះមានជំងឺ​រាតត្បាតក្មេងៗ​មិនគួរឈប់បន្លែងលេងហើយទុកឱ្យនៅឯកោទេ

បានផុស

នៅ

ប្រសិន​មិនចង់ឱ្យកូនៗមានបញ្ហា កុំដាក់កុមារឱ្យនៅឯកោ ទោះក្នុងកាលៈទេសៈណាក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មាន​កុមារ​ប្រមាណ ១.៤ ពាន់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​ កំពុង​រស់នៅ​ក្រោម​ការ​ចាក់សោ​ ព្រោះតែជំងឺ​រាតត្បាត ។ ទិន្នន័យ​ដំបូង​ដែល​ប្រមូល​បាន​បង្ហាញ​ថា​ ក្មេងៗ​អាយុ​ពី ៥ ទៅ ១១ ឆ្នាំ​មាន​អារម្មណ៍​ឯកោ​ នៅ​ក្នុង​រយៈពេល​ពីរ​បី​សប្ដាហ៍​ដំបូង​នៃ​ការ​ចាក់សោ។

នៅ​ពេល​ចាក់សោ ​កុមារ​គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​លេង​ជាមួយ​មិត្តភក្ដិ​ ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​ការ​នៅមួយកន្លែងមិនបានទៅណា​ធ្វើ​ឱ្យ​សុខភាព​ផ្លូវចិត្ត​ពួកគេប្រឈម​នឹង​ហានិភ័យ​ផ្សេងៗ។

១. ទំនាក់ទំនង​ស្មើភាព​គ្នា

កុមារ​ត្រូវ​មាន​ឱកាស​លេង​កម្សាន្តគ្រប់​ប្រភេទ ​រួម​ទាំង​លេង​ជាមួយ​កុមារ​ដទៃ​ទៀតផង។ វាជាការសំខាន់​ណាស់សម្រាប់​កុមារ​គ្រប់​វ័យ​ ព្រោះ​វា​ទាក់ទង​នឹង​សុខុមាលភាព​សង្គម​និង​ផ្លូវចិត្ត។

ការប្រាស្រ័យទាក់ទងរវាង​ដៃគូ​របស់​កុមារនាំឱ្យ​ពួកគេ​រៀនបាននូវការ​​គ្រប់គ្រង​អារម្មណ៍ ​និង​អភិវឌ្ឍ​ជំនាញ​ទំនាក់ទំនងសង្គម​បានល្អ។

បើ​សិន​ពួកគេ​មិន​បាន​លេង​ជិតស្និទ្ធ​ជាមួយ​មិត្តភក្ដិ​ កុមារ​អាច​មាន​អារម្មណ៍​កណ្ដោចកណ្ដែងនិង​ខ្លាច​សង្គម។

២. សុខុមាល​ភាព​ផ្នែក​អារម្មណ៍

ការ​សិក្សាពី Co-Space ដែល​ផ្ដោត​លើ​ការ​ជាប់​គាំងនៃ​ក្រុម​គ្រួសារ​ ក៏ដូចជាវិធីដោះស្រាយបានបង្ហាញថា ឪពុកម្ដាយ​ច្រើន​ជាង ៥០% មាន​ការ​ព្រួយបារម្ភ​អំពី​សុខុមាលភាព​ផ្លូវចិត្ត​របស់​កូន​ៗ រីឯជាង ៤០% មាន​អារម្មណ៍​ថា ​ពួកគេ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​គាំទ្រ​សម្រាប់​ការ​គ្រប់គ្រង​អារម្មណ៍​របស់​កូន​ៗ​ខ្លួន។

ការ​បន្ធូរបន្ថយ​ការ​ចាក់សោ ​គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​តាម​របៀប​ដែល​អនុញ្ញាត​ឱ្យ​កុមារ​ លេង​ជាមួយ​មិត្តភក្ដិ​របស់​ពួកគេ ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

ឪពុកម្ដាយ​អាច​ជួយ​កូនៗ របស់​ពួកគេឱ្យ​​លេង​​ជាមួយ​មិត្តភក្ដិ​តាម​រយៈ​បច្ចេកវិទ្យា។ ទោះ​មិន​ផ្ដល់​អត្ថប្រយោជន៍​ទាំង​អស់​នៃ​ទំនាក់ទំនង​សង្គម​ទល់​មុខ​គ្នា​ក៏ពិតមែន ​ប៉ុន្តែ​នៅ​ពេល​ដែល​ការ​ចាក់សោ​នៅ​តែ​បន្ត​ វា​អាច​ជួយ​ឱ្យ​កុមារ​រក្សា​ទំនាក់ទំនង​សង្គម​របស់​ពួកគេ។

៣. ពេលវេលា​ជជែក​ជាមួយ​​មិត្ត​ក្នុង​អ៊ិនធរណិត

ជា​រឿយ​ៗ​ឪពុកម្ដាយ​ព្រួយបារម្ភ​អំពី​ពេល​វេលា​ជជែក​ជាមួយ​​មិត្ត ​ក្នុង​អ៊ិនធរណិតរបស់​កុមារ។ ក្មេងៗ​ដែល​មាន​វ័យ​ជំទង់ ​អាច​រីករាយ​នឹង​ការ​ហៅ​វីដេអូ​ និង​ជជែក​លេង​ជាមួយ​មិត្តភក្ដិ ​រី​ឯ​កុមារ​ដទៃ​ទៀតចូលចិត្ត​លេង​ល្បែង​តាម​អ៊ិនធរណិត​ជាមួយ​គូកន។

ក្នុងន័យនេះ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អាច​ជួយ​រក្សា​មិត្តភាព ​និង​ផ្ដល់​នូវ​អារម្មណ៍​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​រវាងគ្នា ដោយសារ​តែ​បច្ចេកវិទ្យា ​គឺ​ជា​ខ្សែ​ជីវិត​សម្រាប់​កុមារ​និង​ក្មេង​ជំទង់។

សម្រាប់​កុមារ​តូចៗ​ ការ​ប្រើ​បច្ចេកវិទ្យា​ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ​​ អាច​មាន​ការ​ពិបាក ​និង​ហានិភ័យ​ផ្សេងៗ។ ឪពុកម្ដាយ​និង​បងប្អូន​គួរ​តែ​គាំទ្រ​សុខុមាលភាព​សង្គម​ ​ដោយ​លេង​ជាមួយ​ពួកគេ​ជំនួស​ឱ្យបណ្ដោយគេលេងជាមួយមិត្តតែឯង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ គ្រប់គ្នា​មើល​រំលង ​ក្មេង​ធ្វើ​លំហាត់​ប្រាណ​តាំង​ពីតូច ឆ្លាត​ជាង​ក្មេង​ធម្មតា

ចុចអាន៖ ហេតុអ្វី​ស្មាតហ្វូនទាក់ទាញកុមារបានខ្លាំងជាងរបស់លេងដទៃ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានខ្លីៗ៧ នាទី មុន

ផ្ទុះឆ្លងកូវីដខ្លាំង​នៅ​ព្រលាន​​យន្តហោះសិង្ហបុរីបុគ្គលិកជាង ៩ពាន់កំពុងធ្វើតេស្ត

កូវីដ-១៩១០ នាទី មុន

សពអ្នកស្លាប់ដោយសារកូវីដកាន់តែច្រើន ត្រូវបានដឹកទាំងឡានៗ យកទៅទម្លាក់ពីលើស្ពានចូលទន្លេ​ គង្គា

KPT+១២ នាទី មុន

លេង Facebook កាន់តែ​តិច អារម្មណ៍​មិន​ល្អ ក៏កាន់តែ​តិច​ដែរ

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

ដល់ម្លឹង! មានប្រពន្ធ១៦នាក់និងកូន១៥១នាក់ហើយ បុរសនេះ មានគម្រោងយកប្រពន្ធឲ្យបាន១០០នាក់និងកូនដល់ទៅ១,០០០នាក់

ព័ត៌មានខ្លីៗ៤៥ នាទី មុន

ប្រជាជនឥណ្ឌារាប់ម៉ឺននាក់ អត់ពាក់ម៉ាស់ និងមិនរក្សាគម្លាតចូលរួមពិធីដង្ហែសពមេដឹកនាំសាសនាឥស្លាមម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services