KPT+
មេរៀនជីវិតសំខាន់ៗ ៤ ដែលគ្រប់គ្នាអាចរៀនពីភាពយន្ត Kung Fu Panda
Kung Fu Panda គឺជាខ្សែភាពយន្តជីវចលដែលបង្រៀនមេរៀនពីជីវិតគួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលបានបង្កប់នៅក្នុងសាច់រឿង។
ខាងនេះជាសំដីមានឥទ្ធិពលចំនួន ៤ របស់តួអង្គនីមួយៗក្នុងភាពយន្តនេះ ៖
១. ចេះរស់នៅក្នុងបច្ចុប្បន្នភាព

Ooguay ៖ “ ម្សិលមិញជាប្រវត្តិសាស្ត្រ ថ្ងៃស្អែកជាអាថ៌កំបាំង ប៉ុន្តែថ្ងៃនេះជាអំណោយ។ នោះហើយជាមូលហេតុដែលគេហៅថាបច្ចុប្បន្ន” ។ អ្វីដែលសំខាន់មិនមែនជាអ្វីដែលធ្លាប់កើតឡើង ឬរឿងដែលនឹងកើតឡើងនោះទេ។ ចូរចាត់ទុកពេលវេលានីមួយៗជាអំណោយ ហើយរស់នៅក្នុងជីវិតមួយពេញលេញដែលកំពុងជួប។
២. កុំគេចបញ្ហា
Ooguay៖ “ មនុស្សគ្រប់គ្នាតែងតែជួបជោគវាសនាផ្សេងគ្នា នៅលើផ្លូវរបស់ខ្លួនម្នាក់ៗ” ។ ហើយមនុស្សគ្រប់គ្នា ក៏មានបញ្ហាផ្សេងគ្នា ទៅតាមផ្លូវនោះ។ គ្រប់គ្នាមិនអាចចៀសបានទេនូវឧបសគ្គជីវិត។
ហេតុដូច្នេះហើយ ប្រសិនបើអ្នកយល់ថាខ្លួនឯងមានបន្ទុក មិនចង់ដោះស្រាយ ព្រោះគិតថាខ្លួនឯងដូចមានសម្ពាធលើសគេ វាមិនមែនជាអ្វីដែលត្រូវធ្វើទេ។ នរណាៗក៏មានសម្ពាធរបស់គេ ហេតុនេះកុំគេចវេស! រៀនប្រឈម រៀនដោះស្រាយទៅ។
៣. ការតាំងចិត្តនាំមកនូវការសម្រេច

Tigress៖ “ មានគេនិយាយថា អ្នកចម្បាំងនាគអាចដើរបានច្រើនខែដោយមិនហូបអ្វី និងអាចមានជីវិតដោយពឹងលើទឹកសន្សើមនៃស្លឹកជីងហ្គូកូ ” ។
Po៖ “ ខ្ញុំគិតថារាងកាយរបស់ខ្ញុំមិនទាន់ដឹងថា ខ្ញុំជាអ្នកចម្បាំងនាគនៅឡើយទេ។ វានៅត្រូវការថាមពលច្រើនជាងទឹកសន្សើមនិងទឹកផ្លែឈើទៅទៀត”។
ជាការពិត ស្ដាប់ទៅដូចជាពិបាកបន្តិច ដើម្បីអាចរស់បានដោយមិនចាំបាច់ហូបអ្វីសោះ។ ប៉ុន្តែ នៅពេលស្ថិតក្នុងពេលវេលាដ៏លំបាកបំផុត ទោះមិនហូបអ្វីសោះ ក៏យើងអាចរស់បាន ដោយសារអ្វី? ដោយសារការតាំងចិត្តជម្នះនោះឯង។
៤. គ្រប់គ្នាអាចក្លាយជាវីរបុរស

Po៖ តួអង្គ Po តែងគិតថាខ្លួនគេមិនមានអំណោយទានឬទេពកោសល្យអ្វីឡើយ។ គេខ្វះទំនុកចិត្ត ហើយត្រូវទ្រាំនឹងពាក្យសំដីមើលងាយរបស់ក្រុមមិត្តជាញឹកញាប់។ លើសពីនេះទៀត គេក៏ត្រូវឆ្លងកាត់ការហ្វឹកហាត់ក្បាច់គុនដែលនាំឱ្យគេមិនអាចទទួលទានអាហារដូចទម្លាប់ញ៉ាំច្រើន។
យ៉ាងណានៅចុងបញ្ចប់ Po បានស្រាយអាថ៌កំបាំងនៃសៀវភៅនាគ បន្ទាប់ពីជួបជាមួយឪពុក។ ឪពុករបស់ Po បានព្យាយាមលើកទឹកចិត្ត Po ដោយប្រាប់គេនូវគ្រឿងផ្សំសម្ងាត់នៃស៊ុបគុយទាវរបស់គ្រួសារនោះគឺ គ្មានអ្វីទាំងអស់ ! គាត់បានពន្យល់ថា អ្វីៗក្លាយជារឿងពិសេស ពីព្រោះមនុស្សជឿថាពួកគេពិសេស។
បន្ទាប់ពីនោះ Po បានដឹងថា ខ្លួនគេពិតជាអាចធ្វើជាមនុស្សអស្ចារ្យម្នាក់បានមែន ប្រសិនបើគេជ្រើសរើសជឿលើខ្លួនឯង។ នៅទីបំផុតគេ ពិតជាអ្នកចម្បាំងនាគមែន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ មេរៀនជីវិតល្អៗពីភាពយន្តភាគ “Crash Landing On You” សម្រាប់យុវវ័យ
-
ព័ត៌មានជាតិ១ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ
-
កីឡា៦ ថ្ងៃ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា
-
ជីវិតកម្សាន្ដ១ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា