តួឯកស្រី Seri បានប្រើរឿងអាស្រូវដើម្បីផ្សព្វផ្សាយគ្រឿងអលង្ការ ហើយពេលនាងត្រឡប់មកពីកូរ៉េខាងជើងវិញ នាងបានប្រើយុទ្ធនាការបញ្ចុះតម្លៃសម្រាប់ផលិតផលរបស់នាង។ នាង Seri បានប្រែក្លាយភាពអវិជ្ជមានទៅជាវិជ្ជមានដោយឆក់យកឱកាសទាំងក្នុងស្ថានការណ៍មិនល្អ។
ពឹងផ្អែកលើខ្លួនឯង
ថ្វីត្បិតតែ Seri ជាកូនស្រីអ្នកមានម្នាក់ ប៉ុន្តែនាងបានកសាងក្រុមហ៊ុនគ្រឿងសម្អាងនិងគ្រឿងអលង្ការដោយខ្លួនឯង រហូតដល់ក្លាយជាអាជីវកម្មដែលទទួលបានជោគជ័យ។ ជំនួសឱ្យការពឹងផ្អែកលើឪពុកដូចបងប្រុសរបស់នាង នាងចាកចេញពីផ្ទះនិងកសាងអ្វីៗដោយខ្លួនឯង។
ស្រឡាញ់នរណាម្នាក់មិនមែនដើម្បីទទួលបានជោគជ័យទេ
តម្លៃមួយក្នុងរឿងភាគ “Crash Landing On You” គឺបង្ហាញថា ស្ត្រីអាចទទួលបានជោគជ័យដោយខ្លួនឯង សូម្បីតែគ្មានបុរសជួយគាំទ្រក៏ដោយ។ នៅមុនពេលដែល Seri បានជួបនិងស្រឡាញ់ជាមួយតួឯកប្រុស Ri Jeong Hyuk នាងគឺជានាយកប្រតិបត្តិនៃក្រុមហ៊ុនម៉ូដកំពូលរួចទៅហើយ។
ក្ដីស្រឡាញ់មិនអាចបង្ខំបានទេ
តួស្រី Seo Dan ដែលដំបូងឡើយជាគូដណ្ដឹងរបស់តួឯកប្រុស Jeong Hyuk បានទទូចរស់នៅជាមួយគាត់ ប៉ុន្តែតួប្រុសបានត្រឹមតែអាណិតដោយបដិសេធមិនអាចធ្វើតាមសំណើររបស់នាង។ នាងជាឧទាហរណ៍ដែលបង្ខំឲ្យនរណាម្នាក់មកស្រលាញ់យើង ព្រោះវាមិនបានអ្វីមកវិញក្រៅតែពីធ្វើឱ្យយើងឈឺចាប់។ ដូច្នេះស្ត្រីសូមបញ្ឈប់ការទទូចចង់បាននៅជាមួយបុរសដែលមិនសមនឹងយើងទៀតទៅ។
មិត្តភក្តិពិតជាមនុស្សដែលអាចពឹងពាក់បានពេលត្រូវការ
នៅពេលដែល Seri បានចុះក្រោមនិងចេញទៅក្រៅ នាងមិនត្រឹមតែពឹងផ្អែកលើ Jeong Hyuk ប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ជាពួកម៉ាកដើម្បីការពារនាងផងដែរ។ ឈុតមួយទៀតនៅពេលតួឯកស្រីចង់ត្រឡប់ទៅកូរ៉េខាងត្បូងវិញ នាងបានដោះដូរលិខិតសរសើរនិងប្រាក់ជាមួយយុវជនមួយក្រុម។ ទោះបីជាដំបូងពួកគេបានធ្វើរឿងនោះដោយហេតុផលគិតតែប្រយោជន៍ផ្ទាល់ខ្លួនក៏ដោយ ប៉ុន្តែបន្ទាប់ពីចំណាយពេលជាមួយគ្នាក្រុមនោះសុខចិត្តជួយ Seri សូម្បីតែមិនដឹងថានាងជាអ្នកមានក៏ដោយ៕