Connect with us

KPT+

៧ យ៉ាង​ដែលមនុស្ស​ភ្លឺស្វាង​តែង​​ប្រាប់​ខ្លួនឯងពេល​ជីវិត​ជួប​បញ្ហា​

បានផុស

នៅ

ជីវិតក្នុងកុន ល្ខោនគង់តែ​នៅរងទឹកភ្នែក ចុះទម្រាំជីវិតពិត?

ស្ថានភាពមួយ​ដែល​មើល​ទៅ​ហាក់​តឹងតែង ជារឿងដែល​តែងកើតឡើងក្នុងជីវិត​យើង​គ្រប់គ្នា ​តែក៏មិនមែន​ឲ្យ​តែ​ជួប​បញ្ហា​ ត្រូវ​​រត់​ចោលជួរ​​នោះ​ទេ។ យើង​គ្រប់គ្នា​ត្រូវ​តែ​ប្រឈមមុខ​ជាមួយ​ការលំបាក​ស្រាប់ហើយ ទោះបី​ចង់​មិន​ចង់​ក៏ដោយ ព្រោះមិនស្គាល់លំបាក​រកស្រណុកអ្វីឃើញ?

នេះ​ជា​អ្វី​ដែល​គ្នាយើង​គួរ​និយាយ​ប្រាប់​ខ្លួនឯង​ ពេល​ជីវិត​ជួប​រឿង​លំបាក៖

១. គ្រប់គ្នា​មានភាព​រឹងមាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហា​ប្រឈម​មាន​តែ​ជួយ​យើង​ឲ្យ​កាន់​តែ​រីកចម្រើន​ និង​​កំណែ​ខ្លួន​យើង​ប្រសើរ​ជាង​មុន។ យើង​អាច​មើល​ឃើញ​ពី​ចំណុច​ខ្លាំង​របស់​ខ្លួនឯង​ដែល​លាក់ទុក ហើយ​ក្លាយ​ជា​មនុស្ស​រឹងមាំ​ម្នាក់​ដែល​អាចប្រឈម​នឹង​ឧបសគ្គ​ទាំងនោះ។

២. អ្វីៗ​នឹង​ផ្លាស់ប្តូរ

អ្វីៗ​មិន​នៅ​ដដែល​ទេ។ រាល់​ថ្ងៃ​គឺ​ជា​ថ្ងៃ​ថ្មី​ ហេតុអ្វី​វា​គួរ​តែ​ដូចគ្នា​នឹង​ថ្ងៃ​មុន? រាល់​ថ្ងៃ​ថ្មី​នាំ​មក​នូវ​ភាព​ច្នៃប្រឌិត​ថ្មី ​​កុំ​ចំណាយ​ពេល​ដូច​ថ្ងៃមុន​ ហើយ​ត្អូញត្អែរ​ថា​ជីវិត​នេះ​លំបាក​ណាស់។ ចេញ​ទៅ​ក្រៅ​ ហើយ​ប្រឈម​នឹង​ឧបសគ្គ​ទាំងនោះ​ដោយ​ភាព​ក្លាហាន។

៣. យើង​អាចយកឈ្នះពេលវេលាដ៏លំបាក

ពេល​វេលា​ដ៏​លំបាក ​មិន​មាន​ជា​រៀង​រហូត​ទេ។ បន្ទាប់ពី​ភ្លៀង​ធ្លាក់​មក ​ឥន្ទធនូ​នឹង​បង្ហាញ​ខ្លួន​ជាក់ជា​មិនខាន។ យើង​គ្រប់គ្នា​បាន​រួច​រស់​ជីវិត​ពី​ទឹកភ្លៀង​ ដូច្នេះ​យើង​ក៏​អាច​រួច​ផុត​ពី​ព្យុះ​នេះ​ដែរ។ ចូរ​ក្រោក​ឡើង​ ហើយ​ជឿ​លើ​កម្លាំង​របស់​ខ្លួនឯង។

៤. ប្រឈម​នឹង​ឧបសគ្គ

មនុស្ស​គ្រប់គ្នា​ប្រឈមមុខ​ជាមួយ​បញ្ហា ​រួម​ទាំង​ភាព​តានតឹង​នៅ​ក្នុង​ជីវិត ​តែ​នៅ​តែ​មាន​មនុស្ស​មួយ​ចំនួន​ហាក់​ដូចជា​សប្បាយរីករាយ​និង​ពេញចិត្ត​ ខណៈ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​តែងតែ​ព្រួយបារម្ភ​និង​ត្អូញត្អែរ។ ទាំងអស់​នេះ​គឺ​អាស្រ័យ​លើ​យើង ​តើ​យើង​ព្រម​ប្រឈមមុខ​នឹង​គ្រា​លំបាក​នេះ​ដែរ​ទេ។

ការ​មិន​​ប្រឈមមុខ​នឹង​បញ្ហា​មិនមែន​ជា​ជម្រើស​ទេ ​ត្រូវ​ក្លាហាន​ក្រោកឈរ​ហើយ​ប្រឈមមុខ​ជាមួយ​អាកប្បកិរិយា​វិជ្ជមាន​ឬ​អវិជ្ជមាន។ រឿង​ទាំង​នេះ​គឺ​ស្រេច​តែ​យើង​ទេ​គ្មាន​អ្នកណា​ជួយ​បានឡើយ។

៥. ជីវិត​ងាយស្រួល​គឺ​ជា​រឿង​ធុញទ្រាន់

ជីវិត​ដែល​គ្មាន​បញ្ហា​ប្រឈម​ គឺ​គ្មាន​ថ្ងៃ​បាន​ដឹង​ពី​សារៈសំខាន់​នៃ​ពន្លឺ​ទេ​ ប្រសិនបើ​យើង​មិន​ធ្លាប់​ឃើញ​ភាព​ងងឹត​ ជីវិត​នឹង​ស្រអាប់​ហើយ​​ធុញទ្រាន់។​ ប៉ុន្តែ​ប្រសិនបើ​យើង​ជួប​បញ្ហា​ហើយ​ចេះ​ដើរ​ទៅមុខ​ដោះស្រាយ ​នោះ ​យើង​នឹង​មាន​អារម្មណ៍​ថា ​នេះ​ប្រៀប​ដូច​ជា​អំណោយ​ដ៏​អស្ចារ្យ​បំផុត​ដែល​បាន​ផ្ដល់​ឲ្យ​ជីវិត​យើង។

Want to lead a stress-free, happy life? Doing this might help | Health News  | Zee News

៦. ប្រតិកម្ម​ដោយ​ប្រុងប្រយ័ត្ន

នៅ​ពេល​វេលា​ដ៏​លំបាក​បាន​មកដល់​ យើង​មិន​ចាំបាច់​មាន​ប្រតិកម្ម​ចំពោះ​រឿង​នោះ​ពេក​ទេ​ ព្រោះ​នេះ​គឺ​ជា​ពេល​វេលា​ដ៏​អាក្រក់​បំផុត​ក្នុង​ជីវិត​យើង​ទៅ​ហើយ។ អ្វី​គួរ​ចងចាំ ​គឺ​រក្សា​អាកប្ប​កិរិយា​វិជ្ជមាន​នោះ​ យើង​នឹង​ឆាប់​រួចផុត​ពី​ឧបសគ្គ​នីមួយៗ​ជាក់ជា​មិនខាន។ ត្រូវ​ជឿ​ថា ​មាន​អ្វីមួយ​កើតឡើង​ ប្រាកដ​ជា​មាន​ហេតុផល​នៅ​ក្នុង​នោះ។

៧. មាន​មោទកភាព​ចំពោះ​ខ្លួនឯង

មាន​មោទកភាព​ចំពោះ​ខ្លួនឯង ​ជា​កម្លាំង​មួយ​ដែល​អាច​យក​ឈ្នះ​ឧបសគ្គ​បាន។ កុំ​គិត​ថា​ខ្លួនឯង​គ្មាន​តម្លៃ ចូរ​មាន​មោទកភាព​ចំពោះ​ខ្លួន​យើង​ ហើយ​គិត​ជានិច្ច​ថា យើង​ជា​នរណា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖ Bornrealist

ចុចអាន៖ ជីវិតមនុស្សរស់បានតែម្តង ប៉ុន្តែប្រសិនបើធ្វើត្រូវ ម្តងប៉ុណ្ណឹងក៏គ្រប់គ្រាន់ហើយ

ចុចអាន៖ កុំខ្លាចការឈឺចាប់ រៀន​​ពី​ជីវិត​ ដើម្បី​ទទួល​យក​នូវ​បទ​ពិសោធន៍រឹងមាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ២ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម