Connect with us

KPT+

មើល​គុណសម្បត្តិ​គុណ​វិបត្តិ​ទាក់ទិន​នឹង​វ័យ​ពេល​ចេញ​រក​ប្រកប​របរ​នានា

បានផុស

នៅ

អាយុកាល​អាច​ជះ​ឥទ្ធិពល​ដល់​ភាព​ជោគជ័យ​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច​នៃ​អាជីវកម្ម។ ប៉ុន្តែ​ដំណាក់កាល​នៃ​ជីវិត ​អាច​នឹង​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង ​ទៅ​លើ​របៀប​ដែល​អ្នក​ជោគជ័យ​នឹង​ដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​របៀប​ដែល​ក្រុម​អាយុ​នីមួយៗ​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​ពួកគេ ដែល​រួមមាន​គុណសម្បត្តិ​និង​គុណ​វិបត្តិ​ បើ​សិន​ពួកគេ​ចង់​បង្កើត​អាជីវកម្ម​ណា​មួយ។

១. ក្មេងជំទង់​មាន​អាយុ២០ ឆ្នាំ

ក្មេង​ដែល​មាន​ដើម​កំណើត​ក្នុង​សម័យ​បច្ចេកវិទ្យា​ គឺ​ច្រើនតែ​ឆ្លង​កាត់​ស្ថានភាព​សង្គម​បញ្ហា​និង​ភារកិច្ច​តាម​របៀប​ដែល​មនុស្ស​ជំនាន់​មុន​ មិន​ដែល​មាន។ ក្មេងៗ​សម័យ​នេះ​គឺ​មាន​បទពិសោធន៍​ខាង​បច្ចេកវិទ្យា ​តែ​មិន​សូវ​មាន​ទម្លាប់​ទាក់ទង​នឹង​វិធី​ចាស់ៗ ​ក្នុង​ការ​ធ្វើអ្វី​មួយ​ឡើយ​ ប៉ុន្តែ​ពួកគេ​បាន​ផ្ដល់​ការ​ច្នៃ​ប្រឌិត​ថ្មី​ដើម្បី​ជំរុញ​វប្បធម៌។

ម៉្យាង​វិញ​ទៀត​រឿង​ចម្បង​គឺ​កង្វះ​ថវិកា​ ដើម្បី​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ផ្នែក​សេដ្ឋកិច្ច​ថ្មី​របស់​ពួកគេ​​ រួម​ទាំង​អាយុកាល​គឺ​មាន​ន័យ​ថា ​ខ្វះ​បទពិសោធន៍ ​បើ​ប្រៀបធៀប​ទៅ​នឹង​មនុស្ស​ជំនាន់​មុន។

ទោះ​យ៉ាងណា ​ក្នុង​វ័យ​ជំទង់​ឬ​អាយុ ២០ ឆ្នាំ សូម​ស្វែង​រក​ការ​ណែនាំ​មនុស្ស​វ័យ​ចំណាស់ ​ដែល​អាច​ជួយ​យើង​បង្កើត​បញ្ហា​ប្រឈម​ទាំង​នេះ ​ខណៈ​ពេល​ដែល​យើង​កំពុង​តែ​ស្វែង​រក​ភាព​ខ្លាំង​របស់​ខ្លួនឯង។

២. អាយុ ៣០ ឆ្នាំ

អាយុ ៣០ ឆ្នាំ​ យើង​មាន​ការ​យល់​ដឹង​មក​ជាង​មួយ​ទសវត្សរ៍។ យើង​ជឿជាក់​លើ​ខ្លួនឯង​និង​ឲ្យ​តម្លៃ​ជាង​កាល​នៅ​អាយុ ២០ ឆ្នាំ​ ដូច្នេះ​សក្ដានុពល​របស់​យើង​គឺ​ធំ​ជាង​មុន។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ជីវិត​អាច​នឹង​មាន​ភាព​ស្មុគស្មាញ​ ​ជាមួយ​នឹង​ការ​បង្កើន​កាតព្វកិច្ច​ហិរញ្ញវត្ថុ​និង​គ្រួសារ។

ជាទូទៅ​ចាប់​តាំង​ពី ៧២ % នៃ​មនុស្ស​ពេញវ័យ​ បាន​ប្រើ​សេវាកម្ម​ចែក​រំលែក​ឬ​តម្រូវការ​មួយ​ជាមួយ​មនុស្ស​ផ្សេងទៀត ដើម្បី​បង្កើត​ទីផ្សារ​ធំ​នៃ​អតិថិជន​សក្ដានុពល​ពួកគេ។

ប្រសិន​បើ​មនុស្ស​នៅ​វ័យ​នេះ​សម្រេចចិត្ត​ពង្រីក​ជំហរ​សេដ្ឋកិច្ច​របស់​ខ្លួន​ សូម​ស្វែងរក​ឱកាស​ដើម្បី​បង្កើត​មូលដ្ឋាន​អតិថិជន​ឲ្យ​ទៀងទាត់​ និង​បង្កើត​ប្រាក់​ចំណូល​ថេរ​ជាមួយ​អ្នក​ទិញ​ម្ដង​ទៀត។

. អាយុ ៤០ និង ៥០ ឆ្នាំ

ធម្មតា​មនុស្ស​វ័យក្មេង​មាន​ភាព​ល្អ​ប្រសើរ ​ក្នុង​ការ​ប្រថុយ​នៅ​ពេល​ចាប់ផ្ដើម​អាជីវកម្ម ​ប៉ុន្តែ​ការ​ស្ទង់​មតិ​ថ្មីៗ​នេះ​ដោយ​ក្រុមហ៊ុន Kellogg Insight នៃ​ស្ថាបនិក​ក្រុមហ៊ុន​ចំនួន ២,៧ លាន​នាក់​បង្ហាញ​ថា​ផ្ទុយ​ពី​ការពិត។

ស្ថាបនិក​អាជីវកម្ម​ដែល​មាន​អាយុ ៥០ ឆ្នាំ​ មាន​ចំនួន ១,៨ ដង​ ទំនង​ជា​នឹង​ចាប់ផ្ដើម​ក្រុមហ៊ុន​ដែល​បញ្ចប់​ក្នុង​ឧស្សាហកម្ម​ ដែល​មាន​ចំនួន​ត្រឹមតែ ០,១ % ជាង​ស្ថាបនិក​ដែល​មាន​អាយុ ៣០ ឆ្នាំ។ វា​កាន់​តែ​សំខាន់​ថែម​ទៀត​ បើ​ប្រៀបធៀប​ទៅ​នឹង​ស្ថាបនិក​ក្នុង​អាយុ ២០ ឆ្នាំ។

ស្ថាបនិក​ដែល​មាន​អាយុ ៤០ ឆ្នាំ​គឺ​មាន​ចំនួន ២,១ ដង​ ច្រើន​ជាង​ក្រុមហ៊ុន​ដែលទទួល​បាន​ជោគជ័យ​ ជាង​មនុស្ស​ដែល​មាន​អាយុ​ត្រឹម​តែ ២៥ ឆ្នាំ។ មនុស្ស​វ័យ​នេះ​មាន​អ្វី​គ្រប់យ៉ាង​ដែល​ត្រូវការ​ ដើម្បី​ទទួល​បាន​ជោគជ័យ ​លើកលែង​តែ​ពេល​វេលា​មួយ​គត់។

. អាយុ ៦០ ឆ្នាំ​និង ៧០ ឆ្នាំ

អាយុ​នេះ​គឺ​ជា​ក្រុម​មនុស្ស​ដែល​មាន​ជំនាញ​ជា​ទ្រព្យ​សម្បត្តិ​ ហើយ​អាច​សម្រេច​បាន​ជោគជ័យ​បាន​លឿន​ និង​មាន​ភាព​ចាស់ទុំ​ជាមួយ​សាជីវកម្ម​ធំ ៗ ។

របាយការណ៍​ខែ​ឧសភា​ឆ្នាំ ២០១៨ របស់ Civic បង្ហាញ​ថា ​មាន​អ្នក​ជំនាញ ១,៥ លាន​នាក់​កំពុង​ជួយ​ក្រុមហ៊ុន​ដែល​មាន​ចំណេះដឹង​និង​ជំនាញ ​ឲ្យ​ទទួល​បាន​ជោគជ័យ។ ដោយសារ​តែ​ទី​ផ្សារ​របស់​អ្នក​អាយុ​ ៦០ ឆ្នាំ​និង ៧០ ឆ្នាំ​មាន​សក្ដានុពល​នៃ​ការ​រក​ប្រាក់​ចំណូល​បាន​ច្រើន​ហួស​ពី​ក្ដី​រំពឹង។

ចំណែក​បញ្ហា​ប្រឈម​របស់​អ្នក​អាយុ​ច្រើន​ គឺ​ទាក់ទង​នឹង​បច្ចេកវិទ្យា​ដែល​កំពុងតែ​កំពុង​ជះឥទ្ធិពល​ដល់​ទីផ្សារ ​ដូច្នេះ​ត្រូវ​ប្រាកដ​ថា​ ពួកគេ​​យល់ស្រប​ពី​និន្នាការ​ចុងក្រោយ​ក្នុង​សម័យ​​បច្ចេកវិទ្យា​នេះ។

សូម​ចងចាំ​ថា ​ក្នុង​កាលៈទេសៈ​ត្រឹមត្រូវ​ អាយុ​មិនមែន​ជា​ឧបសគ្គ​ទេ ​ប៉ុន្តែ​វា​ជា​គុណប្រយោជន៍​សម្រាប់​យើង​ស្វែងយល់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រៀន​បាន​ច្រើន​យ៉ាងណា បើ​នៅ​មាន​ចំណុច​ទាំង​នេះ​ជីវិត​ពិបាក​ធានា​ក្តី​សុខ​ណាស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

អភិបាលរាជធានី ស្នើបារាំងជួយកសាងស្ថានីយប្រតិកម្មទឹកកខ្វក់មួយកន្លែងទៀត

ចរាចរណ៍៤ នាទី មុន

សមត្ថកិច្ច​ស្រុក​ពួក ឃាត់ខ្លួន​ម្ចាស់​គោយន្ត​ដឹក​ថ្ម​១​គ្រឿង​ករណី​បើក​បុក​រោង​ជួសជុល​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ម្នាក់​ស្លាប់

ព័ត៌មានជាតិ១៥ នាទី មុន

អភិបាល​រាជធានី ស្នើសុំ​ឲ្យ​បារាំង​ជួយ​កសាង​ស្ថានីយ​ប្រតិកម្ម​ទឹក​កខ្វក់​មួយកន្លែង​ទៀត នៅ​ខាងជើង​ឆៀង​ខាងលិច​រាជធានី​ភ្នំពេញ

ព័ត៌មានជាតិ៤៤ នាទី មុន

ពាក់កណ្តាល​ខែឧសភា​នេះ ក្រុមការងារ​មន្ទីរ​សាធារណការ ខេត្តព្រះ​វិហារ ចុះ​បិទ​ស្ទីក​ឃ័​រ​ចំណាំង​ផ្លាត​លើ​គោយន្ត​កន្ត្រៃ​យ៍​បាន​ជាង៥០​គ្រឿង

សេដ្ឋកិច្ច៥៥ នាទី មុន

អឺរ៉ុបត្រៀមកញ្ចប់ហិរញ្ញប្បទានជាង ១៤០០ លានអឺរ៉ូ ស្តារសង្គម-សេដ្ឋកិច្ចកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម