Connect with us

KPT+

ចង់​ក្លាយ​ខ្លួន​ជា​សហគ្រិន​ទាំង​ក្នុង​វ័យ​សិក្សា អាច​សាកល្បង​គន្លឹះ​សំខាន់ៗ ៥ យ៉ាង​នេះ​​

បានផុស

នៅ

យើង​ទាំងអស់​គ្នា​ចង់​បាន​ជោគជ័យ​ក្នុង​ជីវិត។ អ្នកខ្លះ​ចង់​ជោគជ័យ​ក្នុង​ការ​សិក្សា ​រីឯ​ខ្លះ​ទៀត​ ចង់​ជោគជ័យ​ក្នុង​ការ​រកស៊ី​ ឬ​ជីវិត​អាពាហ៍ពិពាហ៍។ ប៉ុន្តែ​ជា​ទូទៅ​ យើង​អាច​និយាយ​បាន​ថា ​យើង​ទាំងអស់​គ្នា​ចង់​ទទួល​ជោគជ័យ​ ក្នុង​ការ​ខិតខំ​អ្វី​ក៏ដោយ​ ដែល​យើង​កំពុង​ដាក់​ពេល​វេលា ​និង​ការ​ខិតខំ​ចំពោះ​វា។

ខាងក្រោម​នេះ​ជា​គន្លឹះ​សំខាន់ៗ ៥ យ៉ាង​ដើម្បី​ក្លាយ​ជា​សហគ្រិន​ក្នុង​វ័យ​សិក្សា ៖

១. ទទួល​បាន​ការ​បំផុស​គំនិត​ពី​រឿង​ជោគជ័យ​របស់​សហគ្រិន​និស្សិត​ល្បីៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេរៀន​ដំបូង​នៃ​ភាព​ជោគជ័យ​ដែល Bill Gates ជា​នាយក​ប្រតិបត្តិ ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន Microsoft បាន​បង្រៀន​យើង​គឺ “ ចាប់ផ្ដើម​ឲ្យ​បាន​ឆាប់​បំផុត” ។ លោក​មាន​អាយុ​តែ ១៣ ឆ្នាំ​ប៉ុណ្ណោះ ​នៅ​ពេល​លោក​ចាប់ផ្ដើម​ធ្វើការ​ជាមួយ​កុំព្យូទ័រ។ លោក​បាន​បង្រៀន​យើង​ថា ​ការ​ចាប់ផ្ដើម​បណ្ដាក់ទុន​រកស៊ី​នៅ​ដំណាក់កាល​ដំបូង​នៃ​ជីវិត ​ អាច​ជួយឲ្យ​យើង​ក្លាយ​ជា​មនុស្ស​ដែល​មាន​ការ​រីកចម្រើន។

ចំណែក​លោក Mark Zuckerberg ស្ថាបនិក​ហ្វេសប៊ុក ​និង​ជា​នាយក​ប្រតិបត្តិ។ លោក​គ្រាន់​តែ​ជា​និស្សិត​មហាវិទ្យាល័យ​ប៉ុណ្ណោះ​ នៅ​ពេល​ដែល​លោក​និង​មិត្ត​រួម​បន្ទប់​ឈ្មោះ Dustin Moscovitz បាន​បង្កើត​ហ្វេសប៊ុក​ ដែល​ភ្លាមៗ​នោះ​ លោក​បាន​វាយលុក​អ៊ីនធឺណិត​ជាមួយ​នឹង​ការ​កើន​ឡើង​នៃ​អ្នក​ប្រើប្រាស់​ទូទាំង​ពិភពលោក។

មាន​រឿងរ៉ាវ​បំផុស​គំនិត​ជា​ច្រើន​ទៀត ​ដែល​អាច​លើកទឹកចិត្ត​យើង ​និង​ផ្ដល់​នូវ​ភាព​ក្លាហាន ដើម្បី​បង្កើត​អាជីវកម្ម​ផ្ទាល់ខ្លួន ​និង​ក្លាយ​ជា​សហគ្រិន​និស្សិត​ជោគជ័យ​ផង​ដែរ។

. កំណត់​នូវ​អ្វី​ដែល​ត្រូវ​ផ្ដល់​អាទិភាព

ជំហាន​ដំបូង​ក្នុង​ដំណើរ​ទៅ​រក​ផ្លូវ​ជោគជ័យ ​គឺ​បង្កើត​ឱកាស​ជំនួញ​ដែល​អាច​កើត​មាន។ ធ្វើ​បញ្ជី​គំនិត​អាជីវកម្ម​ផ្សេង​ៗ​គ្នា​ដែល​យើង​មាន​ បន្ទាប់មក​ចាត់​ថ្នាក់​ដោយ​ផ្អែក​លើ​សារៈសំខាន់​នៃ​គំនិត​នីមួយៗ។

ក្នុង​ការ​ជ្រើសរើស​យក​គំនិត​អាជីវកម្ម​ល្អ​បំផុត​ពី​បញ្ជី​ ត្រូវ​ប្រាកដ​ថា​ជ្រើសរើស​អ្វី​ដែល​បេះដូង​យើង​ចង់បាន។ នៅ​ពេល​ដែល​យើង​សម្រេចចិត្ត​ថា​គំនិត​អាជីវកម្ម​មួយ​ណា​ដែល​ចង់​ផ្សងព្រេង ​យើង​ក៏​ត្រូវ​រៀន​ពី​របៀប​ដើម្បី​រក​តុល្យភាព​រវាង​អាជីវកម្ម​និង​ការ​សិក្សា​ដែរ។

. ជ្រើសរើស​វគ្គ​សិក្សា​ដែល​ត្រូវ​នឹង​គំនិត​អាជីវកម្ម​របស់​យើង

វា​នឹង​ជា​ជំនួយ​ដ៏​ធំធេង​សម្រាប់​អាជីវកម្ម ​បើ​យើង​មាន​ចំណេះដឹង​គ្រប់គ្រាន់​ពី​ផ្នែក​ខាង​ក្នុង​និង​ខាង​ក្រៅ។ យើង​អាច​​ចាប់ផ្ដើម​រៀន​បន្ថែម​ទៀត​ពី​អាជីវកម្ម​ ដោយ​ជ្រើសរើស​វគ្គ​សិក្សា​ដែល​អាច​បំពេញ​បន្ថែម។

. រៀន​ពី​របៀប​ប្រើ​ធនធាន

សហគ្រិន​ជា​និស្សិត​មាន​រឿង​ពិបាក​មួយ​ គឺ​ថ្លៃ​សិក្សា​ដែល​ត្រូវ​បង់​ថ្លៃ​រាល់​ខែ។ យើង​អាច​នឹង​មិន​មាន​ប្រាក់​គ្រប់គ្រាន់​ដើម្បី​យក​មក​ធ្វើ​ជា​ដើមទុន​សម្រាប់​អាជីវកម្ម​ផ្ទាល់ខ្លួន​ទេ​ ដូច្នេះ​ហើយ​ទើប​ចាំបាច់​ត្រូវ​រៀន​ពី​របៀប​ដើម្បី​ប្រើ​ធនធាន​ ឬ​ប្រើ​ឧបករណ៍​ដែល​យើង​មានស្រាប់ ​ជា​ជំនួយ។

៥. បង្កើត​ការ​តភ្ជាប់​ជាមួយ​អ្នកដទៃ

ជោគជ័យ​នៃ​អាជីវកម្ម​ច្រើន​តែ​អាស្រ័យ​លើ​គុណភាព​នៃ​ការ​តភ្ជាប់ ​ដែល​យើង​ត្រូវ​កសាង​ជាមួយ​មនុស្ស។ ការ​ធ្វើអាជីវកម្ម​មិនមែន​បង្កើត ​ឬ​លក់​តែ​មួយ​មុខ​ឡើយ ​ប៉ុន្តែ​យើង​ក៏​ត្រូវ​បង្កើត​ទំនាក់ទំនង​ជាមួយ​ដៃគូ​អាជីវកម្ម​និង​មនុស្ស​ដទៃ​ទៀត​ដែរ។

ក្នុង​នាម​ជា​សហគ្រិន​និស្សិត​ អតិថិជន​ដំបូង​របស់​យើង​គឺ​ជា​មិត្ត​រួម​ថ្នាក់ ​និង​គ្រូ​ជាដើម។  យើង​អាច​ធ្វើ​ឱ្យ​ពួកគេ​ទិញ​ផលិតផល​របស់​យើង ​ឬ​សាកល្បង​សេវាកម្ម​ ប្រសិន​បើ​យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ពួកគេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖សញ្ញា៥យ៉ាងបញ្ជាក់ថា​ យើង​ជា​បុគ្គលិក​សំណព្វ​របស់​មេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម