Connect with us

KPT+

មិនដែល​យឺត​ពេល​ពេក​​ ក្នុង​ការ​ផ្ដើម​​អាជីវកម្ម​នោះ​ទេ មិន​ថា​អាយុ​ប៉ុន្មាន​ក្ដី

បានផុស

នៅ

យុវជន​ភាគច្រើន​តែង​ខ្ជះខ្ជាយ​ពេល​វេលា​ដោយ​ការ​ចំណាយ​ពេល​ដើរ​លេង​សប្បាយ​ហ៊ឺហា។ លុះ​ដល់​ពេល​ចាស់​ ក៏​តាំង​ភ័យ​មិន​ដឹង​គួរ​ប្រកបមុខរបរ​អី​ឲ្យ​សាក​សម​នឹង​វ័យ។

មាន​អំណះអំណាង​ជាច្រើន​ដែល​បង្ហាញ​ថា​ អាជីវកម្ម​មិន​បាន​រើសអើង​វ័យ​របស់​មនុស្ស​ណា​ម្នាក់​ឡើយ។ មិន​សំខាន់​ថា​យើង​បើក​វា​យឺត​ ឬ​ឈាន​ចូល​ដល់​ពាក់​កណ្ដាល​វ័យ​ក៏​ដោយ។ រឿង​មួយ​ដែល​គួរ​ធ្វើ ​គឺ​ស្វែងយល់​ថា​តើ​តើ​យើង​ពិតជា​ដាក់ចិត្ត​ដាក់​កាយ​លើ​ផ្លូវ​នោះ​ពិត​មែន​ឬ​យ៉ាង​ណា?

១. ដឹង​ថា​ចំណេះ​ដឹង​គឺ​ជា​អំណាច

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាច​ស្ដាប់​ទៅ​ដូចជា​សាមញ្ញ​ ប៉ុន្តែ​អត្ថប្រយោជន៍​ជាក់ស្ដែង​នៃ​ការ​ចាប់ផ្ដើម​អាជីវកម្ម​​យឺត​ គឺ​ពិតជា​មាន​សារសំខាន់​ ដែល​មិន​អាច​ប្រកែក​បាន​ពិតមែន។ លើកទឹកចិត្ត​ខ្លួនឯង ​ប្រាប់​ថា​បច្ចុប្បន្ន​នេះ​យើង​មាន​បទ​ពិសោធ​ជីវិត​ជា​ច្រើន​​ ដើម្បី​ទាញ​ទៅ​ការ​បណ្ដាក់ទុន​ថ្មីៗ។

​អ្នក​ច្នៃ​ម៉ូដ​ទាន់​សម័យ​ឈ្មោះ Vivienne Westwood បាន​បើក​ហាង​លក់​សំលៀកបំពាក់​តុក្កតា​ដែល​មាន​ឈ្មោះ​ថា Sex នៅ​អាយុ ៣៤ ឆ្នាំ​ ប៉ុន្តែ​​ចាប់ផ្ដើម​ដំណើរការ​រលូន​នៅ​អាយុ ៤១ ឆ្នាំ។  សម្រាប់​នាង​ការ​ចាប់ផ្ដើម​រាង​យឺត​ មិន​ជា​បញ្ហា​ដូច​ដែល​នាង​បាន​ពន្យល់​ដល់​ទស្សនាវដ្ដី​សម្ភាសន៍​ថា ” ពិត​ណាស់​អ្នក​អាច​ផ្លាស់ប្ដូរ​គំនិត​របស់​អ្នក​បាន ​ប៉ុន្តែ​ខ្ញុំ​រំពឹង​ថា ​អ្នក​កាន់​តែ​ចាស់​អ្នក​នឹង​ផ្លាស់ប្ដូរ​គំនិត​អ្នក​កាន់​តែ​តិច​ ព្រោះ​វិធី​នៃ​ការ​មើល​ឃើញ​របស់​អ្នក​កាន់​តែ​រឹងមាំ។ រឹងមាំ​ក្នុង​ន័យ​ល្អ​មានន័យថា​ អ្វីៗ​គ្រប់យ៉ាង​នៅ​តែ​មាន​ទំនាក់ទំនង​ ហើយ​នៅ​ពេល​អ្នក​ធ្វើ​វា នឹង​ទទួល​បាន​បទពិសោធន៍​ទាំងអស់​នោះ ” ។

. ងប់ងុល​នឹង​ចំណង់ចំណូលចិត្ត

ចំណុច​មួយ​ទៀត​សហគ្រិន​វ័យ​ក្មេង​ជា​ច្រើន​អាច​​នឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​​ ពេល​ចាប់ផ្ដើម​អាជីវកម្ម​ដំបូង ​គឺ​មិន​ដឹង​ថា​ពួកគេ​ចង់​ធ្វើ​យ៉ាង​ម៉េច​ ឬ​មាន​ចំណូលចិត្ត​របៀប​ម៉េច។ ហើយ​​ក៏​មាន​អំណះអំណាង​បង្ហាញ​ថា​ គ្រប់​រឿង​ទាំងអស់​កើត​ចេញ​ពី​ចំណង់ចំណូលចិត្ត។

សហគ្រិន​និង​អ្នក​ជំនួញ​ល្បីល្បាញ​លើ​ពិភពលោក លោក Richard Branson បាន​និយាយ​ថា “ ចំណង់ចំណូលចិត្ត​គឺ​ជា​កម្លាំង​ជំរុញ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ​នៅ​ពេល​ចាប់ផ្ដើម​បើក​អាជីវកម្ម​ ហើយ​ជា​រឿយៗ​យើង​ដឹង​ថា​ គំនិត​មួយ​ណា​នឹង​ឈាន​ទៅ​រក​ភាព​ជោគជ័យ​ឬ​អត់ ” ។

៣. ធ្លាប់​បរាជ័យ​ពី​មុន

Journalists Jun Morikawa (right) and Naoyoshi Goto (left) NewsPicks, Inc. , at Ebisu First Square on Sept. 26, 2016. Hodo-bu Kikuchi interview. YOSHIAKI MIURA PHOTO

ធ្លាប់​បរាជ័យ​ពីមុន​ មិនមែន​អន់ ​តែ​បាន​ដឹង​ពី​អ្វី​ត្រូវ​ធ្វើ ​ពួកគេ​មិន​ដែល​អនុញ្ញាត​​ឲ្យ​​អ្នកណា​មក​បញ្ឈប់​ឬ​កំណត់​ពួកគេ​ទេ។ លោក Bill Marriott Jr. ប្រធាន​ក្រុមហ៊ុន Marriott International បាន​ឈាន​ដល់​វ័យ ៨០ ឆ្នាំ​នៅ​ពេល​ដែល​ក្រុមហ៊ុន​បាន​ទិញ​យក​សណ្ឋាគារ​និង​រមណីយដ្ឋាន Starwood ចំនួន ១៣ ពាន់​លាន​ដុល្លារ។

នៅ​ក្នុង​បទសម្ភាសន៍ Forbes លោក Margie បាន​មានប្រសាសន៍ថា ” ជា​រឿង​ងាយស្រួល​ក្នុង​ការ​បណ្ដាក់ទុន​ ប៉ុន្តែ​អ្នក​ត្រូវ​បន្ត​ប្រឈម​នឹង​ការ​បរាជ័យ​ដោយ​ប្រថុយប្រថាន ។ ការ​បរាជ័យ​ប្រហែល​ជា​មិនមែន​ជា​ចុងក្រោយ​ទេ ​តែ​ក៏​មិនមែន​ជា​ជោគជ័យ​ដែរ ” ។

. ដឹង​ពី​របៀប​កំណត់​និង​សម្រេច​គោលដៅ

ការ​កំណត់​គោលដៅ​គឺ​ជា​ផ្នែក​សំខាន់​មួយ​ នៃ​ការ​ចាប់ផ្ដើម​និង​ដំណើរការ​អាជីវកម្ម​ដំបូង។ នៅ​វ័យ​ក្មេង​យើង​មិន​តែងតែ​មាន​ដំណើរការ​ត្រឹមត្រូវ​ ក្នុង​ការ​ធ្វើ​ឱ្យ​ទម្លាប់​ទាំង​នេះ​ល្អ​បាន​ឡើយ។

ប៉ុន្តែ​បទពិសោធន៍​ជីវិត​នឹង​ជួយ​ឱ្យ​យើង​នៅ​តែ​មាន​គោលបំណង​ នៅ​ពេល​យើង​ពិចារណា​លើ​មាគ៌ា​ផ្សេងៗ​គ្នា ​ដែល​អាច​ដើរ​ដើម្បី​ឈាន​ដល់​គោលដៅ​របស់​យើង។

ហើយ​យើង​អាច​ឈាន​ទៅ​មុខ​បាន​ តាម​របៀប​មួយ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ផលិតភាព​កាន់​តែ​ច្រើន​ជាង​កាល​នៅ​វ័យ​ក្មេង។

បទពិសោធន៍​ជីវិត​គឺ​ជា​គ្រូបង្រៀន​ដ៏​ល្អ ដូច្នេះ​សូម​ចងចាំ​ទុក៕

ប្រែសម្រួល៖ សាង ​ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម