KPT+
តាមពិតយំចេញឮៗពេលរងការឈឺចាប់អាចជួយដល់សុខភាពវិញបាន
គ្នាយើងខ្លះ មានការយល់ច្រឡំថា ការស្រែកយំអាចនឹងបំផ្លាញសុខភាព ប៉ុន្តែវិទ្យាសាស្ត្របែរជាអះអាងថា ការយំគឺជាការជួយដល់សុខភាពទៅវិញទេ ពិសេសផ្លូវចិត្ត។ បើយើងបានដឹងពីគុណប្រយោជន៍នៃការយំ សូមកុំខ្មាសអៀន ហើយស្រែកយំខ្លាំងៗ ដើម្បីទទួលបានអារម្មណ៍ធូរស្បើយមកវិញ។
១. យំអាចធ្វើឱ្យធូរស្បើយ

ការសិក្សាបង្ហាញថា ការស្រក់ទឹកភ្នែកផ្ដល់នូវឥទ្ធិពលល្អដល់ចិត្តនិងបេះដូង ដល់អ្នកដែលបានស្រែកយំ។ មនុស្សដែលយំនឹងទទួលបានអារម្មណ៍សុខសាន្ត បន្ទាប់ពីបញ្ចេញអារម្មណ៍ដោយការយំ។
ការដែលយើងព្រមបណ្ដោយឱ្យអារម្មណ៍នៃការយំកើតឡើង គឺជួយកាត់បន្ថយអារម្មណ៍សៅហ្មង ភាពតានតឹង និងការថប់បារម្ភ ហើយធ្វើឱ្យយើងស្ងប់ចិត្តបាន។
២. ជួយចង្វាក់បេះដូងថយចុះ
តាមការស្រាវជ្រាវភាគច្រើនបាននិយាយថា អារម្មណ៍របស់ពួកគេមានភាពប្រសើរឡើងនៅពេលដែលពួកគេយំ ជាពិសេសប្រសិនបើមាននរណាម្នាក់លួងលោម នោះផ្លូវចិត្តនឹងឆ្លើយតបនឹងការយំមិនខាន។ យ៉ាងហោចណាស់ អារម្មណ៍ល្អៗប្រាកដជាមានបន្ទាប់ពីបានយំ។
ដូចគ្នានេះផងដែរ នៅពេលយើងស្រក់ទឹកភ្នែក ការដកដង្ហើមរួមទាំងចង្វាក់បេះដូងអាចថយចុះ ហើយជួយយើងឲ្យមានអារម្មណ៍រីករាយ និងកាន់តែមានសន្តិភាពផ្លូវចិត្ត។
៣. ជម្រះអារម្មណ៍សេសសល់

ការយំអាចជួយជម្រះភាពតានតឹងនិងបោសសំអាតអារម្មណ៍សេសសល់ រួមទាំងឲ្យជួយយើងរៀនអត់ធ្មត់ នៅរឿងលំបាក។ ពេលគ្នាយើងបានយំ ដូចបានបញ្ចេញភាពតានតឹងនិងទុក្ខព្រួយដែលមាន។
ទឹកភ្នែកបានពីមនោសញ្ចេតនាជ្រាលជ្រៅនិងកម្រិតអ័រម៉ូនខ្ពស់ ដែលអាចធ្វើឲ្យយើងមានអារម្មណ៍ធូរស្រាលជាងមុន។
៤. ក្លាយជាមនុស្សកក់ក្ដៅ
មនុស្សដែលយំជាបុគ្គលដែលកក់ក្ដៅនិងអាចទុកចិត្តបាន ជាងអ្នកដែលមិនដែលបញ្ចេញអារម្មណ៍របស់ពួកគេទាល់តែសោះ។ ដូច្នេះសូមឱ្យខ្លួនឯងបានបង្ហាញពីអារម្មណ៍សោកសៅ ឬការខកចិត្តមកខ្លះ នោះយើងនឹងមានអារម្មណ៍ធូរស្រាលមិនខាន។
៥. មានគំនិតច្នៃប្រឌិត
ការយំអាចធ្វើឱ្យគ្នាយើងមានគំនិតច្នៃប្រឌិត។ បន្ទាប់ពីអារម្មណ៍ត្រូវបានចំណាយពីការយំ យើងនឹងមានអារម្មណ៍បំផុសគំនិត ចេញពីភាពទុក្ខព្រួយឈឺចាប់ ឬកំហឹងដែលយើងមានតាមរយៈសិល្បៈតន្ត្រី ឬការសរសេរ។
មនុស្សដែលមានគំនិតច្នៃប្រឌិតតែងតែមានផ្លូវចិត្តរសើបជាងអ្នកដទៃ។ ចូរឱ្យទឹកភ្នែកជាអ្នកជំរុញយើង ដើម្បីបង្កើតអ្វីដែលថ្មីសម្រាប់ខ្លួនឯង។
៦. កាត់បន្ថយផ្នែកវេជ្ជសាស្ត្រ

ការយំបញ្ចេញអ័រម៉ូនដូចជា oxytocin និងអ័រម៉ូន endorphins ។ ការបញ្ចេញអ័រម៉ូននេះ ជួយកាត់បន្ថយការឈឺចាប់របស់យើងបានមួយកម្រិតទៀត។
ដូច្នេះនៅពេលក្រោយដែលយើងឈឺចាប់ សូមយំចុះ ឲ្យអ័រម៉ូនបញ្ចេញចោលឲ្យអស់ ហើយការឈឺចាប់នឹងកាត់បន្ថយបានយ៉ាងរហ័ស៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖ powerofpositivity
ចុចអាន៖ ទឹកភ្នែកពិតជាមានប្រយោជន៍ តែកុំប្រើវាទាមទារអ្វីៗច្រើនដងពេក
ចុចអាន៖ កត្តាធំៗទាំង ៦ នៅពីក្រោយការយំ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


