Connect with us

អាជីព

ខ្វះ ៣ យ៉ាង​នេះ​នឹង​ធ្វើឲ្យ​​ផលិតភាព​​ការងារ​ធ្លាក់​ចុះ

បានផុស

នៅ

​​ក្រុមហ៊ុន​ណា​ក៏​ដូច​ក្រុមហ៊ុន​ណា ស្ថាប័ន​ណា​ក៏​ដូច​ស្ថាប័ន​ណា  រមែង​​ចង់​បាន​បុគ្គលិក​​​បម្រើ​ការងារ​មាន​​​ប្រសិទ្ធិ​ភាព និង​មាន​ផលិត​ភាព​ការងារ​ខ្ពស់​។

ប៉ុន្តែ​ផ្ទុយ​ពី​តម្រូវការ​ទាំង​នោះ បុគ្គលិក​ខ្លះ​មាន​ទម្លាប់​មិន​ល្អ​មួយ​ចំនួន​ដែល​ធ្វើឲ្យ​គុណភាព​ការងារ​របស់​ពួកគេ​ថយ​ចុះ​ឬ​រាំង​ស្ទះ។

១. ខ្វះ​គំនិត​វិជ្ជមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុគ្គលិក​ដែល​ប្រកាន់យក​គំនិត​​​អវិជ្ជមាន គឺជា​បុគ្គលិក​ដែល​មាន​ទស្សនៈ​អន់ខ្សោយ​។ បុគ្គលិក​ប្រភេទ​នេះ​រមែង​ហ៊ុមព័ទ្ធ​ទៅ​ដោយ​​បុគ្គលិក​មិន​សូវ​អភិវឌ្ឍ​ខ្លួន​ ហើយ​ខ្លួន​ឯង​ផ្ទាល់​បាន​ផុស​នូវ​ផ្នត់​គំនិត​អវិជ្ជមាន​តាម​គេ​តាម​ឯង​ដែរ​ បើ​ទោះ​ជា​ដឹង​ថា ការ​ខិតខំ​ប្រឹង​ប្រែង និង​ការ​អភិវឌ្ឍន៍​ខ្លួន​​មាន​សារៈសំខាន់​យ៉ាង​ណា​ក៏ដោយ។ បុគ្គលិក​ប្រភេទ​នេះ​នឹង​រស់​នៅ​ក្នុង​ជីវិត​អន់ថយ​មិន​អាច​ទៅ​មុខ​រួច​ទេ​។

២. ខ្វះ​គំនិត​ច្នៃ​ប្រឌិត

ខ្វះ​គំនិត​ច្នៃ​ប្រឌិត​ក៏​ធ្វើ​ឱ្យ​​គុណភាព​ការងារ​ថយ​ចុះ​បាន​ដែរ។ គំនិត​ច្នៃ​ប្រឌិត ​មិនមែន​ចាំ​ទាល់​តែ​ជា​គំនិត​ថ្មី​ទាំង​ស្រុង​នោះ​ទេ​ ​ប៉ុន្តែ​វា​អាច​ជា​ការ​បញ្ចូល​គ្នា​រ​វាង​ផ្នែក​ណា​មួយ​នៃ​គំនិត​ដែល​មាន​រួច​ជា​ស្រេច​ ​ផ្សំ​ជាមួយ​គំនិត​បង្កើត​ថ្មី។​ ​យើង​អាចនិ​យាយ​បាន​ថា វាជាការ​ផ្គុំ​គំនិត​ដែល​មាន​​ ៣ ឬ ៤ ​ឱ្យ​​ទៅ​ជា​គំនិត​តែ​មួយ ​នោះ​ហើយ​គឺ​ជា​អ្វី​ដែល​គេ​ហៅថា​ការ​ច្នៃប្រឌិត​។ ប៉ុន្តែបើបុគ្គលិកមិនចេះបង្កើតអ្វីថ្មីប្លែកទេ វាក៏មិនមានអ្វីសម្រាប់ការរីកចម្រើនដែរ។

២. ខ្វះ​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា​

​ចំណេះដឹង​ផ្នែក​បច្ចេកទេស ឬ​បច្ចេកវិទ្យា​ក្នុង​សម័យឌីជីថល​ពិតជា​មិនអាច​អត់​បាន​ឡើយ។ បើ​ទោះជា​បុគ្គលិក​មាន​ឆន្ទៈ​បំពេញ​ការងារ​ក៏​ពិត​មែន​​​ ប៉ុន្តែ​បើ​មិន​​ស្វែង​យល់​ និង​អនុវត្តន៍​ជា​ប្រចាំ​ទាក់ទង​នឹង​ការងារ​បច្ចេកទេសថ្មីៗ​​ទេ គុណ​ភាព​ការងារ​អ្នក​​នឹង​ធ្លាក់​ចុះ​តាម​ហ្នឹង​ដែរ។ ដោយសារ​ហេតុផល​ថា សម័យនេះ​ជា​សម័យ​ដែល​មនុស្ស​ទូទាំង​ពិភពលោក​ប្រើ​បច្ចេកវិទ្យា បើ​យើង​មិន​ចេះ​ប្រើវា យើង​ដើរ​មិន​ទាន់គេទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ហេតុអ្វី​៥ឆ្នាំកន្លងទៅ នៅតែ​ឡើង​ប្រាក់​ចំណូល​មិន​បាន​៥ដង?

ចុចអាន៖រឿង​សំខាន់ ៦ យ៉ាង​ដែល​គួរ​ដឹង​មុន​ពេល​សម្ភាសន៍​ការងារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៥៥ នាទី មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៦០ នាទី មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​ អ៊ីអនម៉ល ៖ គ្មានការសាងសង់ផ្សារទំនើបអ៊ីអន៤ នៅខណ្ឌកំបូល ដូចការចុះផ្សាយព័ត៌មានឡើយ  

ជីវិតកម្សាន្ដ១ ម៉ោង មុន

ឃុំ ប៉ុណ្ណាដែត ស្នើមន្ត្រីចរាចរណ៍ប្រកាន់ភ្ជាប់សុជីវធម៌-ក្រមសីលធម៌ ដើម្បីជាគំរូចំពោះប្រជាពលរដ្ឋ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម