Connect with us

ព័ត៌មានជាតិ

កម្លាំងនគរបាលការពារ ទទួលវគ្គហ្វឹកហ្វឺនបន្ថែមលើជំនាញទប់ទល់បាតុកម្ម និងភេរវកម្ម

បានផុស

នៅ

នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កងកម្លាំងនាយកដ្ឋាននគរបាលការពារជាតិ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលវគ្គហ្វឹកហាត់បំប៉នជំនាញទប់ទល់ប្រឆាំងបាតុកម្ម និងទប់ទល់ប្រឆាំងភេរវកម្ម ដែលវគ្គហ្វឹកហ្វឺននេះដឹកនាំដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា ប្រធាននាយកដ្ឋាននគរបាលការពារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា វគ្គបំប៉នជំនាញ ដែលមានកងកម្លាំងចំនួន១៦៥រូប នាពេលនេះ គឺជាមុខជំនាញ ដែលកងកម្លាំងប្រដាប់អាវុធប្រើប្រាស់ជាប្រចាំ ជាពិសេសកងកម្លាំងនគរបាលជាតិតែម្តង សំដៅធានាដល់ការចូលរួមការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់បាតុភាព បង្កចលាចល បាតុកម្មខុសច្បាប់ រួមទាំងការបង្ក្រាបរាល់សកម្មភាពភេរវកម្មឱ្យបានត្រឹមត្រូវ តាមការកំណត់របស់អគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ។

មេរៀនហ្វឹកហាត់ដល់កម្លាំងនគរបាលការពាររួមមានការទប់ទល់ប្រឆាំងភេរវកម្ម ទប់ទល់ប្រឆាំងបាតុកម្ម ក៏ដូចជាច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទគុជនា បានគូសបញ្ជាក់ថា ការហ្វឹកហាត់បំប៉នជំនាញនេះទៀតសោត កើតចេញពីការអនុវត្តតាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដែលតែងតែបានចង្អុលបង្ហាញ ដឹកនាំ បញ្ជា ក្នុងគោលដៅពង្រឹងសមត្ថភាពមន្ត្រីនគរបាលជាតិបន្ថែមទៀតលើការរៀបចំយុទ្ធសាស្ត្រ យុទ្ធវិធី ឱ្យស្របទៅតាមតួនាទីភារកិច្ចរបស់នគរបាល ដែលទាមទារឱ្យមន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់យកទៅអនុវត្តឱ្យបានម៉ឺងម៉ាត់ ត្រឹមត្រូវរៀងៗខ្លួន។

លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋាន ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីនាយកដ្ឋាននគរបាលការពារ ដែលជានិច្ចកាលតែងតែលៈបង់កម្លាំងកាយចិត្ត ការពារគោលដៅ ទីតាំងសំខាន់ៗរបស់ជាតិ និងអន្តរជាតិ ជាពិសេសសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងសណ្ដាប់ធ្នាប់សង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម